ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ចចុះត្រួតពិនិត្យហាងមួយកន្លែង ក្រោយ​រងការចោទប្រកាន់ថា«បង្កការរំខាន»​

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពី​ភោជនីយដ្ឋាន​មួយកន្លែង បានបង្កការរំខាន​ដល់អ្នកជិតខាង​ ក៏​​ត្រូវបានកម្លាំងប៉ុស្តិ៍ ​សហការ​ជាមួយគណៈបញ្ជា​ការ​ឯក​ភាពសង្កាត់នាំគ្នា​ចុះ​ត្រួតពិនិត្យ និងណែនាំ​ឱ្យ​ត្រូវ​ចេះ​រក្សា​សណ្តាប់ធ្នាប់ និងមានរបៀបរៀបរៀប ​។ ជាក់ស្តែង​…

រាជធានីភ្នំពេញ ៖ ក្រោយពី​ភោជនីយដ្ឋាន​មួយកន្លែង បានបង្កការរំខាន​ដល់អ្នកជិតខាង​ ក៏​​ត្រូវបានកម្លាំងប៉ុស្តិ៍ ​សហការ​ជាមួយគណៈបញ្ជា​ការ​ឯក​ភាពសង្កាត់នាំគ្នា​ចុះ​ត្រួតពិនិត្យ និងណែនាំ​ឱ្យ​ត្រូវ​ចេះ​រក្សា​សណ្តាប់ធ្នាប់ និងមានរបៀបរៀបរៀប ​។

ជាក់ស្តែង​ យោងតាម​ផេកស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញបានឱ្យដឹងថា កាលពី​​​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ឈ្មោះ «កៅ​លុន» មាន​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៣១៥ ភូមិ​៩ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ដែល​បាន​ចាក់​ភ្លេង​តន្ត្រី​បង្ក​សម្លេង​រំខាន ​។

ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​ចំរុះ​បាន​ធ្វើការ​ណែនាំ​ម្ចាស់​ភោជនីយដ្ឋាន​ឱ្យ​បញ្ឈប់​ការ​បង្ករសំឡេង​
​រំ​ខាន​​ដល់​អ្នក​ជិតខាង និង​រក្សា​សណ្តាប់ធ្នាប់ មិន​ត្រូវ​ចត​រថយន្ត​គ្រប់​ប្រភេទ​នៅ​លើ​ចិញ្ចើម​ផ្លូវ ដែល​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​កកស្ទះ​ចរាចរណ៍​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ