ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរនិងមន្ត្រីជំនាញកំពុងអស់លទ្ធភាពក្នុងការជួយដោះស្រាយទឹកសង្គ្រោះស្រូវប្រាំង

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរនិងមន្ត្រីជំនាញកំពុងអស់លទ្ធភាពក្នុងការជួយដោះស្រាយទឹក សម្រាប់បញ្ចូលស្រូវប្រាំង ដែលប្រជាកសិករ២ឃុំខាងលិចស្ទឹងមង្គលបុរី កំពុងក្រៀមស្វិតប្រឈមខូច គិតត្រឹមថ្ងៃទី២៨ មករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងស្រុកមង្គលបុរី…


ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរនិងមន្ត្រីជំនាញកំពុងអស់លទ្ធភាពក្នុងការជួយដោះស្រាយទឹក សម្រាប់បញ្ចូលស្រូវប្រាំង ដែលប្រជាកសិករ២ឃុំខាងលិចស្ទឹងមង្គលបុរី កំពុងក្រៀមស្វិតប្រឈមខូច គិតត្រឹមថ្ងៃទី២៨ មករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងស្រុកមង្គលបុរី ។

ប្រជាកសិករបានប្រាប់ថា នៅពេលនេះ មានស្រូវរាប់រយហិកតានៅឃុំរហាត់ទឹក និងឃុំបត់ត្រង់ នៅវាលខាងលិចស្ទឹងមង្គលបុរី ស្ថិតស្រុកមង្គលបុរីកំពុងគ្មានទឹកបូមបញ្ចូលស្រូវ ដើម្បីសង្គ្រោះនៅពេលដែលស្រូវប្រាំងបង្កបង្កើនផលលើកទី២ ត្រូវបានក្រៀមស្វិតដីបែកក្រហែងអាចប្រឈមងាប់ជាបណ្ដើរៗហើយ ។

ប្រជាកសិករបានបញ្ជាក់ថា ក្នុងចំណោមស្រូវរាប់រយហិកតាដែលកំពុងគ្មានទឹកបញ្ចូលស្រូវមានប្រភេទស្រូវសែនក្រអូបរយៈពេលជិត៤ខែ ប្រមូលផលនិងស្រូវស្រង៉ែ និងស្រូវអ៊ីអ៊ែប្រភេទស្រូវ៥១ និង៥៤រយៈពេល៣ខែប្រមូលផល ហើយស្រូវដែលបង្កបង្កើនផលនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ អាចសង្ឃឹមទទួលបានផល៥០ទៅ៦០% បើបង្កបង្កើននៅខែមករា ឆ្នាំ២០២៣យឺតយ៉ាវអាចខូចទាំងស្រុង បើគ្មានទឹកបញ្ចូលស្រូវនោះ ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរីបានប្រាប់ថា ក្នុងស្រុកមង្គលបុរីឆ្នាំ២០២៤នេះ ប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រាំងលើកទី២នេះ ដែលស្រូវប្រឈមគ្មានទឹកបញ្ចូលមាន៤ឃុំវាលខាងលិចស្ទឹង មានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី ក្រោយប្រជាកសិករប្រឈមគ្មានទឹកបញ្ចូលស្រូវប្រាំង អាជ្ញាធរខេត្តនិងមន្ទីរជំនាញរួមជាមួយស្រុកបានចុះពិនិត្យ និងរកប្រភពទឹកផ្នែកខាងលើ ជួយសង្គ្រោះបានតែស្រូវនៅព្រែកសឿ និងព្រែកចំណោម តែស្រូវនៅវាលឃុំរហាត់ទឹក និងឃុំបត់ត្រង់ គឺមិនទាន់រកប្រភពទឹកជួយសង្គ្រោះបាននៅឡើយទេ ព្រោះទឹកផ្នែកខាងលើត្រូវបានខ្វះដូចគ្នា ។

អត្ថបទសរសេរ ដោយ