ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ឈើ​សុ​ក្រំ​ជា​ច្រើន​កំណត់ ដែល​ត្រូវ​ក្រុម​ឈ្មួញ​លួ​.​ច​លាក់​ទុក​ក្នុង​ព្រៃ​ចម្ការ​ចេក

1 ឆ្នាំ មុន
  • ព្រះវិហារ

ឈើ​អារ​លេខ​១ ប្រភេទ​សុ​ក្រំ ចំនួន​២០​កំណាត់ ដែល​មានមុខ​កាត់​ធំ​ៗ ត្រូវ​ក្រុម​ឈ្មួញ​លាក់​ទុក​ក្នុង​ព្រៃ​ចម្ការ​ចេក​នោះ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ប្រទះ​ឃើញ និង​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង

ខេត្តព្រះវិហារ ៖ ឈើ​អារ​លេខ​១ ប្រភេទ​សុ​ក្រំ ចំនួន​២០​កំណាត់ ដែល​មានមុខ​កាត់​ធំ​ៗ ត្រូវ​ក្រុម​ឈ្មួញ​លាក់​ទុក​ក្នុង​ព្រៃ​ចម្ការ​ចេក​នោះ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ប្រទះ​ឃើញ និង​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ដើម្បី​ធ្វើ​កំណត់ហេតុ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ ។ ចាប់​បាន​តែ​ឈើ​ដែល​គេ​កា​.​ប់ និង​អារ​រួចរាល់ អត់​ចាប់​បាន​មនុស្ស​ទេ សង្ស័យ​តេ មាន​អ្នក​លួ​.​ច​ប្រាប់​ទេ​ដឹង?

ការ​បង្ក្រាប និង​ការ​ដកហូត​នោះ រួម​មាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​រវៀង ដឹកនាំ​ដោយ​លោក ស៊ុំ សុ​វុ​ត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង និង​លោក ធី រតនៈ សហការ​ជាមួយ​លោក យឹ​ម វាសនា និង​លោក ឃឿ​ន សុធា​រ័​ត្ន និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ លោក សម ប្រុស បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ភូមិ​ឈ្នួ​ន ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្តព្រះវិហារ ។

ប្រភព​ពី​កម្លាំង​ជំនាញ បាន​ប្រាប់​ឱ្យ​ដឹង​ថា ឈើ​ដែល​ដកហូត​បាន​នោះ គឺជា​ឈើ​អារ​លេខ​១ ប្រភេទ​សុ​ក្រំ ចំនួន​២០​កំណាត់ ដែល​មានមុខ​កាត់​២៥​សង្ទីម៉ែត្រ ប្រវែង​២,៥​ម៉ែត្រ​ទៅ​៣​ម៉ែត្រ ដែល​បាន​ដាក់​​ការ​សង្ស័យ​ថា គឺជា​ឈើ​ក្រុម​ឈ្មួញ​មុខ​ដដែល​ៗ យក​មក​លាក់​ទុក​ក្នុង​ព្រៃ​ចម្ការ​ចេក និង​ដឹក​ចេញ​បន្ត​ទៅ​លក់​ឱ្យ​ឈ្មួញ​ខាងក្រៅ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រទះ​ឃើញ​ធ្វើការ​រឹបអូស​តែ​ម្ដង ។

ពាក់ព័ន្ធ​ក្នុង​ការ​ដកហូត​ឈើ​ខាងលើ​នេះ ក៏​មានការ​ចូលរួម​ពី​លោក​មេឃុំ​រួសរាន់ មេ​ភូមិ​ឈ្នួ​ន និង​ប្រជា​ការពារ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រួសរាន់​ផង​ដែរ ។ ចំណែក​វត្ថុ​តាង​ទាំងនោះ ត្រូវ​បាន​យក​មក​ថែរក្សា​​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ច្បាប់​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ