ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវសែនក្រអូបតម្លៃថេរ​ល្អប្រសើរ តែ​ឈ្មួញ​​ឱ្យ​តម្លៃ​ពេលល្ងាចបើមិនលក់​គឺ​គ្មានអ្នកទិញ

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ស្រូវសែនក្រអូប​តម្លៃ​ថេរ​ល្អប្រសើរជាងស្រូវស្រង៉ែដែលកំពុង​ធ្លាក់ថ្លៃជាងមុន ហើយឈ្មួញឱ្យតម្លៃភាគច្រើន​នៅពេលល្ងាច បើមិនលក់ឆ្លងយប់ គឺ​គ្មានអ្នកទិញទេ ខណៈ​ប្រជាកសិករក៏​សុំឱ្យមន្ទីរជំនាញមានចំណាត់ការក្នុងរឿង​តម្លៃ​នេះផង ។ ប្រជាកសិករបានប្រាប់នៅថ្ងៃទី២៨ ខែមករា…

ខេត្ត​បន្ទាយមានជ័យ ៖ ស្រូវសែនក្រអូប​តម្លៃ​ថេរ​ល្អប្រសើរជាងស្រូវស្រង៉ែដែលកំពុង​ធ្លាក់ថ្លៃជាងមុន ហើយឈ្មួញឱ្យតម្លៃភាគច្រើន​នៅពេលល្ងាច បើមិនលក់ឆ្លងយប់ គឺ​គ្មានអ្នកទិញទេ ខណៈ​ប្រជាកសិករក៏​សុំឱ្យមន្ទីរជំនាញមានចំណាត់ការក្នុងរឿង​តម្លៃ​នេះផង ។

ប្រជាកសិករបានប្រាប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ថា រយៈពេល២ទៅ៣ថ្ងៃ ស្រូវស្រង៉ែទាំងក្រុមហ៊ុន និងឈ្មួ​ញទិញដាក់តាមរោងម៉ាស៊ីន​ឱ្យតម្លៃថោកជាងមុន នៅពេលស្រូវ​ច្រើនជាក់ស្តែងកាលពីដើមខែមករា ឆ្នាំ២០២៤នេះ ស្រូវស្រង៉ែក្រុមហ៊ុននិងឈ្មួញទិញ១តោនតម្លៃ១០,៩០០បាត ទៅ១១,០០០បាត តែពេលនេះ ទាំងក្រុមហ៊ុននិងឈ្មួញ ទិញធ្លាក់តម្លៃ១តោនតម្លៃ៩,៥០០បាតទៅ៩,៧០០បាត ។

ប្រជាកសិករបានបញ្ជាក់ថា ស្រូវដែលមានតម្លៃថេរល្អ មានស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែរ​ប្រភេទ៥១និង៥៤ ដែលក្រុមហ៊ុនបៃតង ​និងឈ្មួញទិញដាក់តាមរោងម៉ាស៊ីនក្នុងស្រុកដូចស្រូវសែនក្រអូប១តោនតម្លៃ១១,៥០០បាត ទៅ១១,៧០០បាត និងស្រូវអ៊ីអ៊ែរ​ប្រភេទ៥១ និង៥៤១តោនតម្លៃ១០,​៩០០​បាត ទៅ១១,០០០បាត ពិតជាតម្លៃប្រសើរជាងឆ្នាំមុន ។

ប្រជាកសិករបញ្ជាក់ថា ក្រុមហ៊ុនបៃតងដែលទិញស្រូវល្អជាងឈ្មួញកណ្តាល ដែលដើរទិញដាក់តាមរោងម៉ាស៊ីន គឺឱ្យច្រូតតែតម្លៃប្រាប់ពេលល្ងាច ហើយតម្លៃឡើងចុះតាមមាត់ថា ស្រូវមិនល្អស្រូវ​អន់លាយច្រើន គឺមិនចង់ទិញ (បើនិយាយបង្អាប់ទម្លាក់តម្លៃ) ។ បើមិនលក់ស្រូវឆ្លងយប់គ្មានអ្នក​ទិញ ហើយ​តម្លៃកាន់តែថោកសុំឱ្យមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ឬអាជ្ញាធរស្រុក/ខេត្តចុះពិនិត្យមើលផងត្រូវកំណត់តម្លៃឱ្យបានច្បាស់លាស់ ។

ពាក់ព័ន្ធរឿងតម្លៃស្រូវឈ្មួញឱ្យតាមមាត់ថា អ្នកសារព័ត៌មានបានទូរស័​ព្ទទំនាក់ទំនងទៅលោក ប៉ុក ឡៃជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យខលចូល២ទៅ៣ដង តែគ្មានអ្នកទទួលនិងមិន​ទាន់​ការ​បកស្រាយ​នៅឡើយ ។

ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ