ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ជំពាក់​លុយ​៤​ម៉ឺន​! ម្ចាស់បំណុល​ផ្ទុះ​កំ​ហឹ​.​ង​ចា​.​ក់កូន​បំណុល​ផ្អើល​ចំណុច​រោងចក្រ​ត្រីខ

10 ខែ មុន
  • កោះកុង

ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់បំណុល​បាន​យក​កាំ​បិ​.​ត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​កាំ​បិ​.​ត​ចំ​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​លិច​ដល់​ដង ព្រោះតែ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​បាន​ខ្ចី​លុយ​ខ្លួន​ចំនួន​៤​ម៉ឺន​រៀល លុះ​ទៅ​ទារ​វិញ បែរជា​មិន​ព្រម​សង

ខេត្តកោះកុង ៖ ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់បំណុល​បាន​យក​កាំ​បិ​.​ត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​កាំ​បិ​.​ត​ចំ​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​លិច​ដល់​ដង ព្រោះតែ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​បាន​ខ្ចី​លុយ​ខ្លួន​ចំនួន​៤​ម៉ឺន​រៀល លុះ​ទៅ​ទារ​វិញ បែរជា​មិន​ព្រម​សង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​រោងចក្រ​ត្រីខ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខម​រៈ​ភូមិន្ទ ខេត្តកោះកុង​។ ហើយ​ភ្លាម​ៗ​នោះ សមត្ថកិច្ច​ប៉ូលិស​ក្រុង​ខេមរៈភូមិន្ទ ក៏​បាន​ចុះ​បង្ក្រាប​ទាន់​ពេលវេលា និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ម្ចាស់បំណុល​នៅ​កន្លែង​កើតហេតុ​ផង​ដែរ រួច​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ រិ​ទ្ធ ភា​រិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​៤ សង្កាត់​ដងទង់ ចំណែក​ជន​រង​គ្រោះ​វិញ​មានឈ្មោះ ម៉ា​ប់ អេស​អា​រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នេសាទ ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​៤ សង្កាត់​ដងទង់ ជាមួយ​គ្នា​។

ប្រភព​ដដែល​បន្ត​ថា ដើមចម​នៃ​ជម្លោះ​នោះ មូលហេតុ​គឺ​ដោយសារ​តែ​ជនសង្ស័យ​ខឹង​ជាមួយ​ជន​រង​គ្រោះ រឿង​ខ្ចី​លុយ​ចំនួន​៤០០០០​រៀល (​បួន​ម៉ឺន​រៀល​) លុះ​ពេល​ទៅ​ទារ​វិញ ជន​រង​គ្រោះ​បែរជា​មិន​ព្រម​សង ធ្វើ​ឱ្យ​ម្ចាស់បំណុល​ផ្ទុះ​កំ​ហឹ​.​ង​ឡើង​តែ​ម្ដង​។ ភ្លាម​ៗ​នោះ ម្ចាស់បំណុល​ក៏​យក​កាំ​បិ​.​ត​ចិតបន្លែ​ចុង​ស្រួច​ដែល​បាន​ដាក់​តាម​ខ្លួន​នោះ មក​ចាក់​ជន​រង​គ្រោះ​មួយ​កាំ​បិ​.​ត​ចំ​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​លិច​ដល់​ដង បណ្តាល​ឱ្យ​រង​របួសធ្ងន់​។ ហើយ​ពេល​នេះ ជនសង្ស័យ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​តែ​ម្ដង ។

លោក​វរសេនីយ៍ឯក ឡាយ ទី​រ៉ូ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា «​ពេល​នេះ សមត្ថកិច្ច​របស់​លោក កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​តុលាការ​ហើយ ចំណែក​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ប​បន្ត​នៅ​ឯ​មន្ទីរពេទ្យ​រាជ​ធានី​​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ