ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! ខេត្តព្រះវិហារ​អើយ​… ល្បែ​.​ង​ស៊ីសង​តាម​អន​ឡាញ​កំពុង​ពេញ​និយម

1 ឆ្នាំ មុន
  • ព្រះវិហារ

ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ Online គ្រប់​ប្រភេទ ដែល​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​អនុញ្ញាត​ឱ្យ​បើក​លេង​នៅ​តាម​បណ្តា​ស្រុក ក្នុង​ខេត្តព្រះវិហារ យ៉ាង​អនាធិបតេយ្យ​ខ្លាំង​ណាស់​

ខេត្តព្រះវិហារ ៖ ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ Online គ្រប់​ប្រភេទ ដែល​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​អនុញ្ញាត​ឱ្យ​បើក​លេង​នៅ​តាម​បណ្តា​ស្រុក ក្នុង​ខេត្តព្រះវិហារ យ៉ាង​អនាធិបតេយ្យ​ខ្លាំង​ណាស់​។

ការ​បើក​ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ Online គ្រប់​ប្រភេទ​ទាំងនេះ​ហើយ ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​អំពី​ករណី​ចោ​.​រក​.​ម្ម និង​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ព្រមទាំង​បទល្មើស​ផ្សេង​ៗ​ទៀត ដែល​កើត​មាន​ឡើង​។

ប្រជាពលរដ្ឋ នាំ​គ្នា​លើក​ឡើង​ថា «​ស្ទើរ​គ្រប់​ទីតាំង​ទៅ​ហើយ ដែល​មាន​ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ Online នោះ ប្រហែលជា​មាន​ខ្សែ​ខ្នងបង្អែក​មានបុណ្យ​ស័ក្តិធំ​នៅ​ចាំ​កាង​ពីក្រោយ​ហើយ ទើប​គេ​ហ៊ាន​ឱ្យ​បើក​លេង​ពេញ​ទូ​ទាំង​ខេត្ត​បែប​នេះ​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា «​នៅ​តាម​ទីតាំង​មួយ​ចំនួន ដែល​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​លេង​ហ៊ោកញ្ជ្រៀវ​យ៉ាង​អ៊ូអរ​បំផុត ដូច​ជា​នៅ​ទីប្រជុំជន​, ចំណតរថយន្ត​ក្រុង​ព្រះ​វិហារ​, ទីតាំង​ហាង​កាហ្វេ ស្ថិត​នៅ​ភូមិ​ពោធិ៍ ស្រុក​ត្បែងមានជ័យ​, ផ្សារ​ស្រុក​គូលែន និង​ផ្សារ​ស្រ​យ៉ង់​កោះ​កេរ្ដិ៍ ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ជាដើម​។​ល​។​»

បើ​តាម​អ្នកលេង​ល្បែ​.​ង​តាម​ប្រព័ន្ធ Online ទាំងនោះ បាន​បង្ហើប​ឱ្យ​ដឹង​ថា «​នៅ​តាម​ទីតាំង​នីមួយ​ៗ​ដូច​ជា ក្នុង​ក្រុង​ព្រះ​វិហារ​គ្រប់គ្រង​ដោះស្រាយ​ដោយ​លោក (​រស្មី​) ផង​ដែរ​»​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​លេង​ល្បែ​.​ង Online ទាំងនោះ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា «​តាម​ភូមិ​-​ស្រុក​នានា នៅ​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល កើត​មានការ​បើក​ឱ្យ​លេង​ស្ទើរតែ​គ្រប់​ភូមិ​ទៅ​ហើយ តាម​ភូមិសាស្ត្រ​ទាំងនេះ​»​។

ចំណែក​ប្រភព​ពី​សមត្ថកិច្ច ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា «​ការ​បើក​ឱ្យ​លេង​ល្បែ​.​ង​ស៊ីសង​តាម Online គ្រប់​ប្រភេទ​ទាំង​អស់នោះ ក៏​ធ្លាប់​មាន​ប្រជាពលរដ្ឋ​មក​ប្តឹង​ជា​ញឹកញាប់​ផង​ដែរ ដើម្បី​ឱ្យ​ជួយ​ចុះ​បង្ក្រាប និង​ទប់ស្កាត់ ព្រោះ​សមាជិកគ្រួសារ​ខ្លួន​រង​គ្រោះ ដោយសារ​ចា​.​ញ់​ល្បែ​.​ង ខាតបង់​ការងារ រហូត​កើត​មាន​ទំនាស់​ក្នុង​គ្រួសារ និង​អំពើ​ហិ​.​ង្សា​ជាដើម​។ តែ​ទោះបីជា​យ៉ាងណា ក៏​នៅ​តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទប់ស្កាត់​នោះ​ទេ​»​។

ការ​បើក​លេង​ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ Online នេះ មិន​មានការ​ចុះ​បង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ ពេល​ខ្លះ​ពួក​គាត់​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ទាំង​មេ​ប៉ុស្តិ៍​ទៀត​ផង ក៏​នៅ​តែ​គ្មាន​ការ​ទប់ស្កាត់ និង​ចុះ​បង្ក្រាប​ដដែល​។ បើ​លោកស្នងការ និង​លោក​អធិការ មិន​បង្ក្រាប​បែប​នេះ សង្ស័យ​ផលប្រយោជន៍​យ៉ាង​ពេញចិត្ត​ទេ​ដឹង​… ហេ​! ហេ​!

បងប្អូន​ប្រជាពលរដ្ឋ​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​កើត​មានការ​បើក​ឱ្យ​ល្បែ​.​ង​ស៊ីសង និង​ជ​.​ល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​ទាំងនេះ ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិ​.​ង្សា​កើតឡើង​ក្នុង​គ្រួសារ ក៏​ដូច​ជា​ចោ​.​រក​.​ម្ម​ផ្សេង​ៗ រួម​មាន ៖ ចោ​.​រ​លួ​.​ច និង​ចោ​.​រ​ប្ល​.​ន់​ជាដើម​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ