ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានម្នាក់សារភាព បែកធ្លាយជាងសំណង់ជា​បន្តបន្ទាប់​ក្នុង​ផ្ទះ១កន្លែងកំពុងសាងសង់​

7 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត ក្រុង​ស្ទឹង​ត្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួ​ន​៣​

ខេត្តស្ទឹងត្រែង​៖ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត ក្រុង​ស្ទឹង​ត្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួ​ន​៣​នាក់​ជា​បន្តបន្ទាប់​ ក្រោយ​ជនសង្ស័យ​ម្នាក់​ស្ទាក់​គ.ប់​កញ្ចក់​រថយន្ត​អ្ន​ក​ធ្វើ​ដំណើរ​នៅពេល​យប់​បង្កជា​របួស​ស្នាម​និង​រង​ការ​ខូចខាត​ដោយ​ចេតនា ស្ថាន​ទម្ងន់​ទោស​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​ម៉ោង​៩និង១៤​នាទីយប់ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ​២០២៤ ចំណុច​ផ្លូវ​៧៨A ក្បែរ​រង្វង់​មូល​អូរ​ពងមាន់​ ស្ថិត​ក្នុងភូមិ​អូរ​ពងមាន់​២ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​យប់​កើតហេតុ ជន​រង​គ្រោះជា​តៃកុង​រថយន្ត​V1 ម៉ាក​HYUADAI​ ពាក់​ស្លាក​លេខ​ កំពង់ចាម ​៣B-៣០៦៣ ឈ្មោះ​មូល បីរ​: ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ត្រពាំង​កន្សែង ឃុំ​ត្រពាំង​ខ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ប្តឹង​ទៅ​កម្លាំង​កង​រាជ​អាវុ​ធ​ហត្ថ ក្រោយ​រង​គ្រោះ​ដោយ​ការ​គប់ដុំ​ថ្ម​ ខណៈ​កំពុង​បើកបរ​លើ​ដងផ្លូវ​។

ភ្លាម​ៗ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សោម សា​វី មេបញ្ជាការ​ក្រុង ដោយ​មានការ​ចូល រួម​ពី​លោក​មេ​ភូមិ និង​ប្រជា​ការពារ ចុះ​បង្ក្រាប​ក្មេង​ទំនើង​បាន​ម្នាក់​និង​ម្នាក់​ទៀត​រត់គេចខ្លួន​ ។

ជនសង្ស័យ​ជា​ក្មេង​ទំនើង​ខាងលើ​ឈ្មោះ​ម៉ែ​ន ពុទ្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទូក ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ត្រូវ​ឃាត់ខ្លួន​ជាមួយ​វត្ថុ​តាង​រួមមាន : ដុំ​ថ្ម​០១​ដុំ​មាន​ទម្ងន់​២,២​គីឡូក្រាម​។

តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ​ម៉ែ​ន ពុទ្ធា​រិ​ទ្ធ ​បាន​សារភាព​ថា ខ្លួន​បាន​ជក់​គ្រឿងញៀ.ន​ជាមួយ​ឈ្មោះ​សាន រ័​ត្ន ភេទ​ប្រុស និង​ឈ្មោះ​ផល្លា ផ​ល្លី​ន ភេទ​ប្រុស​។

ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀ.ន នៅ​​រសៀល​​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ​២០២៤ កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង​ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ឯក ដួង វិចិត្រ មេបញ្ជាការ​ស្ដីទី និង​ដោយ​មានការ​ដឹកនាំ​សម្រប
សម្រួល​នីតិវិធី ពី​លោក​នៅ យូ​ណា​រិ​ទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន (​មេ​ភូមិ​) ឈាន​ទៅ​បង្ក្រាប​មុខសញ្ញា​បក្ខពួក​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀ.ន ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់​បន្ថែម​១-​ឈ្មោះ​សាន រ័​ត្ន ភេទ
ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ធ្វើ​ពិ​ដាន​ផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទូក ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង២-​ឈ្មោះ​ផល្លា ផ​ល្លី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ស្វាយមាស​ស្នេហ៍ ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំ​ឪ ខេត្ត​ត្បូងឃ្មុំ​។

ក្រោយ​ការ​ឃាត់ខ្លួន​ កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ក្នុង​ទីតាំង​ផ្ទះ​ដែល​ជនសង្ស័យ​កំពុង​សាងសង់ នៅ​ក្នុង​កាបូប​ជនសង្ស័យ រក​ឃើញ​និង​ចាប់​យក​វត្ថុ​តាង​គ្រឿង ញៀន​១​កញ្ចប់​តូច​ទម្ងន់​០,១៧​ក្រាម​,​ទូរស័ព្ទ​ដៃ​២​គ្រឿង​, លុយ​៣៥​ម៉ឺន​រៀល​។

ប​ច្ចុ​ប្ប​ន្ន ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់​និង​រក្សា​ទុក​ក្នុង​អង្គភាព ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ