ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​ជូន​លោក​អភិបាលក្រុង​ដូន​កែវ និង​លោក​អធិការ​ក្រុង​ដូន​កែវ ពេញ​ទៅ​ដោយ​ល្បែ​.​ង​ជ​.​ល់​មាន់​តាម​អន​ឡាញ

7 ខែ មុន
  • តាកែវ

ក្រុង​ដូន​កែវ ក្រៅពី​មាន​ល្បែ​.​ង​ស្របច្បាប់ ក៏​នៅ​មាន​ល្បែ​.​ង​ជ​.​ល់​មាន់​អន​ឡាញ​ខុសច្បាប់ តាម​កុំ​ព្យូ​រ​ទ័​រ​ក្បែរ​ៗ​គ្នា​រាប់​មិន​អស់​ផង​ដែរ​

ខេត្តតាកែវ ៖ ក្រុង​ដូន​កែវ ក្រៅពី​មាន​ល្បែ​.​ង​ស្របច្បាប់ ក៏​នៅ​មាន​ល្បែ​.​ង​ជ​.​ល់​មាន់​អន​ឡាញ​ខុសច្បាប់ តាម​កុំ​ព្យូ​រ​ទ័​រ​ក្បែរ​ៗ​គ្នា​រាប់​មិន​អស់​ផង​ដែរ​។

ពិតជា​រីក​ដុះដាល​ខ្លាំង​ណាស់ ទាំង​៣​សង្កាត់ ក្នុង​ក្រុង​ដូន​កែវ ករណី​បើក​ទីតាំង​ល្បែ​.​ង​ជ​.​ល់​មាន់​អន​ឡាញ ងាក​មក​មើល​ចំណាត់ការ​លោក ឥ​ន្ធ មណ្ឌល អធិការ​នគរបាល​ក្រុង​វិញ សម្ងំ​ឈឹង មិន​បង្ក្រាប ដូច​ត្រូវ​ថ្នាំ​សណ្តំ​មេ​ល្បែ​.​ង​ខុសច្បាប់​។ ជាក់ស្តែង ទីតាំង​មួយ​ចំនួន​នេះ គឺ​នៅ​ក្បែរ​ៗ​ផ្លូវ​រថយន្ត​ចេញ​-​ចូល​ផ្ទះ​របស់​លោក​អធិការ​ទៀត​ផង តែ​លោក​មើល​មិនឃើញ​ទេ ទាំង​ដែល​មាន​អ្នកលេង​ជា​ច្រើន​កកកុញ​ហ៊ោកញ្ជ្រៀវ​រាល់ថ្ងៃ ឬ​មួយ​ផល​បិទ​ភ្នែក​ទេ​ដឹង បានជា​បណ្តោយ​ឱ្យ​លេង​ពេញទំហឹង​យ៉ាងនេះ? ឯណា​ទៅ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព? បើ​កើត​មាន​ល្បែ​.​ង​ស៊ីសង​ពេញ​មូលដ្ឋាន គួរ​ឱ្យ​ខ្មាស​ខ្មោច​ណាស់​!​។

គួរ​បញ្ជាក់​ថា សម្ដេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​​ដាក់​បទបញ្ជា​តឹងរ៉ឹង​ដល់​អាជ្ញាធរ​គ្រប់​ខេត្ត​-​រាជធានី​ទូ​ទាំង​ប្រទេស ឱ្យ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ចំនួន​៩​ចំណុច គឺ​ត្រូវ​បង្ក្រាប​បទល្មើស​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យ​ខាង​តែ​បាន ហើយ​បើ​កើត​មាននៅ​ក្នុង​ទឹកដី​ណា អ្នក​នោះ​ជា​អ្នក​ទទួលខុសត្រូវ​។

ឱ​! លោក​អភិបាលក្រុង និង​លោក​អធិការ​ក្រុង​ដូង​កែវ​អើយ​…
សង្ស័យ​មួយ​ដំបរ​និង​៤​ទេ​ដឹង​… ហេ​! ហេ​!
តើ​អភិបាល​ខេត្តតាកែវ ពេញចិត្ត​ដែរ​ទេ ល្បែ​.​ង​ម្លឹ​ង​ៗ​?

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ