ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករ៉ឺម៉ក​​​ដឹកធ្យូង​​ត្រូវ​​​កុងត្រូល​​ជជុះ​​​បា.ញ់​​​បាក់​ជើង​​ម្នាក់​​របួស​​ធ្ងន់​ម្នាក់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ បុរស​២​នាក់​​​បាន​របួស​ធ្ងន់ ​ម្នាក់​បែក​មុខ​មាត់​​ ​និង​ម្នាក់​​ទៀត​រងរបួស​ជើង​​ម្ខាង​​ដោយសារ​​ក្រុម​កុងត្រូល​ជជុះ​​​ឃាត់​រ៉ឺម៉ក​​ម៉ូតូ​ដឹកធ្យូង​ជំរិត​ទារ​​លុយ​ពុំ​បាន​ ។ ហេតុការណ៍​​នេះ​ត្រូវ​បាន​មន្ត្រី​​ប៉ូលិស​ស្រុក​សំរោងទង ឱ្យ​ដឹងថា អ្នក​បើករ៉ឺម៉កម៉ូតូ​​​ដឹកធ្យូង​​ចំនួន​​២​​នាក់បាន​​រងរបួស​ធ្ងន់​ធ្ងរ​​ ​បង្ក​ឡើង​ដោយ​ជន​៤​នាក់​​ដែល​អះអាង​ថា

ខេត្ត​កំពង់​ស្ពឺ ៖ បុរស​២​នាក់​​​បាន​របួស​ធ្ងន់ ​ម្នាក់​បែក​មុខ​មាត់​​ ​និង​ម្នាក់​​ទៀត​រងរបួស​ជើង​​ម្ខាង​​ដោយសារ​​ក្រុម​កុងត្រូល​ជជុះ​​​ឃាត់​រ៉ឺម៉ក​​ម៉ូតូ​ដឹកធ្យូង​ជំរិត​ទារ​​លុយ​ពុំ​បាន​ ។ ហេតុការណ៍​​នេះ​ត្រូវ​បាន​មន្ត្រី​​ប៉ូលិស​ស្រុក​សំរោងទង ឱ្យ​ដឹងថា អ្នក​បើករ៉ឺម៉កម៉ូតូ​​​ដឹកធ្យូង​​ចំនួន​​២​​នាក់បាន​​រងរបួស​ធ្ងន់​ធ្ងរ​​ ​បង្ក​ឡើង​ដោយ​ជន​៤​នាក់​​ដែល​អះអាង​ថាជា​ប៉េអឹម​​ឃាត់​ទារលុយ​ជនរង​គ្រោះ​​​នៅតាម​​ផ្លូវ​លេខ​៤៤ពីទីរួម​ខេត្ត​​​កំពង់​ស្ពឺ​ទៅឱរ៉ាល់​ ពេលទារ​លុយ​​ពុំ​បាន​​​ក៏​វាយ​​​និង​បាញ់​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ឱ្យរងរបួស​ ។ អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​រង​គ្រោះ​ទាំង២​នាក់​ម្នាក់​ឈ្មោះ​​ម៉េង បូរ៉ា ភេទ​ប្រុស អាយុ​​១៩ឆ្នាំ និង​​ម្នាក់​ទៀត​ឈ្មោះ​​ចន្ធី ភេទ​ប្រុស អាយុ​២១ឆ្នាំ មាន​ទីលំនៅ​​​ភូមិ​ត្រពាំង​អូល ឃុំ​ព្នាយ​ ស្រុក​សំរោងទង ​។

មន្ត្រី​ប៉ូលិស​ស្រុក​ដដែល​​បាន​បន្តថា អ្នកបើក​រ៉ឺម៉ក​​​ម៉ូតូ​ទាំងពីរ​នាក់​​នេះ​​ដឹកធ្យូង​​​ពីស្រុក​ឱរ៉ាល់​ មកទីរួម​ខេត្ត​កំពង់​ស្ពឺ​​ ពេល​មក​​ដល់​​ចំណុច​​ភ្នំកូន​លោក ឃុំ​​ទំពារមាស ស្រុក​សំរោង​ទង នៅ​ម៉ោង​​​៦​និង​​៤០​នាទី​​យប់​ ថ្ងៃទី​២៧ ឧសភា ក៏ត្រូវ​បុរស​ម្នាក់​​ស្ថិត​ក្នុង​សម្លៀក​បំពាក់​​យោធាបាន​ស្ទាក់​​ពីមុខ​ឱ្យ​ឈប់​​ ។ តែដោយ​រ៉ឺ​ម៉ក​ម៉ូតូ​ជ្រុល​ហួស​បន្តិច​ ព្រោះផ្ទុក​ធ្យូង​ធ្ងន់​ ធ្វើ​ឱ្យ​ជន​ស្លៀក​ពាក់​យោធា​នោះ​ខឹងក៏​​​វាយ​​និង​​ដាល់​​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​តែម្តង​ បណ្តាល​ឱ្យ​រង​របួស​ប៉ោង​​​មុខ​​ប៉ោង​មាត់​​យ៉ាងដំណំ​ ។

ជនរងគ្រោះ​​ឈ្មោះ​ម៉េង បូរ៉ា ដែល​រងរបួស​​កំពុង​សម្រាក​ព្យា​បាល​​នៅក្នុង​​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ និយាយ​ថា ពេល​បុរស​នោះ​​វាយ​ខ្លួន​ហើយ​​ក៏ដើរ​ចូល​​ប៉ុស្តិ៍របស់គេ​វិញ ឯខ្លួន​ក៏​​បើករ៉ឺម៉ក​​ម៉ូតូ​បន្ត​ដំណើរ​​មកកាន់​ទិស​ផ្សារ​កំពង់​ស្ពឺ​ទៀត ។ ពេល​មក​ដល់​​លើខ្នង​ទំនប់​​អូរគគីរ​ ស្ថិត​ក្នុងឃុំ​តាំង​ក្រូច ក៏​មាន​រថយន្ត​​មួយ​គ្រឿង​និងម៉ូតូ​​​មួយគ្រឿង​​បើក​តាម​មក​​ឃាត់​ខ្លួន​ឱ្យឈប់​ដោយ​ពួកគេ​មាន​គ្នា​៤​នាក់​ ។ ដោយ​ខ្លាច​ទទួល​រង​ការ​​វាយ​​ដំទៀត​​ ខ្លួន​​និងឈ្មោះ​​ចន្ធី ​បានចុះ​រត់​ទៅ​ផ្ទះ​លក់​​បាយ​លើ​ខ្នង​ទំនប់​​​​ តែ​ត្រូវពួកគេតាម​វាយពួក​ខ្លួនថែមទៀត ។ ចំណែក​​ឈ្មោះ​ចន្ធី ត្រូវ​​ក្រុម​កុងត្រូល​ជជុះ​នោះ​​ដេញវាយ​​​និង​បាញ់​​ដោយ​កាំភ្លើង​​ខ្លី​​មួយ​គ្រាប់​ត្រូវចំ​​ស្មងជើង​បណ្តាល​ឱ្យ​បាក់​ជើង​ម្ខាងផងដែរ​ ហើយ​ក្រោយ​ពេល​កើត​​ហេតុ​ពួក​ខ្លួន​ត្រូវ​បាន​ដឹកបញ្ជូន​​​មកកាន់​មន្ទីរ​ពេទ្យ ។ ជនរងគ្រោះ​​ឈ្មោះ​ម៉េង បូរ៉ា បាន​និយាយ​​ថា ក្នុង​ចំណាមជនទាំង​​៤​នាក់​​​នោះ​មាន​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​​យោធា​ និង​៣នាក់​ទៀត​ស្លៀក​ពាក់​ស៊ីវិល ។ ឈ្មោះចន្ធី​ត្រូវជន​ម្នាក់​ស្លៀក​​ពាក់​ស៊ីវិល​បាញ់​បណ្តាល​ឱ្យ​បាក់ជើង​​ម្ខាង​ត្រូវ​បាន​​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ដោយ​សារ​​រង​របួស​​ធ្ងន់​ធ្ងរ​ ចំណែក​ខ្លួន​​សម្រាក​​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

គេពុំ​​ទាន់​ដឹងថា ក្រុម​ជន​បង្ក​របួសស្នាម​នោះ​ជា​ប៉េអឹម​​ឬយោធា​ឬយ៉ាង​ណា​​នោះទេ បើតាម​អ្នករង​របួស​ប្រាប់​ថា ​រាល់​​​​លើក​ពួក​គាត់​ដឹក​ធ្យូង​ឆ្លង​កាត់​​​តាម​ផ្លូវ​លេខ៤៤​ នេះ​មាន​​កុង​ត្រូលជជុះ​​ជា​ច្រើន​ដាក់ពេល​យប់​ជម្រិតទារលុយ​ពួកគាត់​​តែពេល​ថ្ងៃ​​រលាយ​អស់​។ ដូច្នេះ​​សូម​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​​មាន​សមត្ថ​កិច្ច​​ជួយ​ធ្វើ​អន្តរាគមន៍​ផង ព្រោះ​ពួកនេះ​បន្លំ​ពាក់​ស្បែក​ខ្លា​ ដើម្បី​ផល​ប្រយោជន៍​​ខ្លួនប៉ុណ្ណោះ​ ។

នៅព្រឹក​​ថ្ងៃទី​២៨ ឧសភា ការសាកសួរ​ទៅ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​​​ខេត្ត​ និង​​ប៉ូលិស​ខេត្ត​ទទួល​បាន​ការ​​បដិសេធ​​ថា ពុំ​មាន​​កម្លាំង​​ឈរជើង​ទារលុយ​ពីអ្នក​បើក​រ៉ឺម៉ក​​ទេ តែទោះបី​យ៉ាងណា​ ករណីនេះ​សមត្ថកិច្ច​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ដើម្បី​រកមុខ​សញ្ញា​ក្រុម​ជនដៃដល់​ដើម្បី​ចាប់​ខ្លួន​យកមក​ផ្តន្ទាទោស​ ៕​