ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចតាមប្រមាញ់ក្រុមចោរឆ.ក់ និងកាច់សោម៉ូតូឃាត់ខ្លួនបាន០៩នាក់ នៅក្រុងបាវិត

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ចោរ​ឆ​.​ក់​ទូរស័ព្ទ​ដៃ និង​ក្រុម​ចោរលួច​កាច់​សោ​ម៉ូតូ​នៅ​ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​បាន​០៩​នាក់​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ។ បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ និង​២២…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ចោរ​ឆ​.​ក់​ទូរស័ព្ទ​ដៃ និង​ក្រុម​ចោរលួច​កាច់​សោ​ម៉ូតូ​នៅ​ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​បាន​០៩​នាក់​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ និង​២២ ខែមករា ឆ្នាំ ២០២៤ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​បា​វិត​បាន​បង្ក្រាប​ករណី​មុខសញ្ញា​ចោរឆក់ និង​មុខសញ្ញា​ចោរ​កាច់​សោ​ម៉ូតូ យ៉ាង​សកម្ម​នៅ​ក្រុង​បា​វិត​ចំនួន​០៩​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​។

ប្រភព​បន្ត​ថា ជនសង្ស័យ​ទាំង​ពី​ក្រុម​នេះ​តែងតែ​ធ្វើ​សកម្មភាព​ឆក់ និង​លួច​កាច់​សោ​ម៉ូតូ​យ៉ាង​សកម្ម​ដែល​សមត្ថកិច្ច​យើង​តាម​ប្រ​ម៉ា​ញ់រ​ហូត​ស្គាល់​មុខសញ្ញា​ចុះ​បង្ក្រាប​តែ​ម្តង ។

ប្រភព​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​បួន​នាក់ គឺ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ និង​ឆក់​កាបូប​លុយ​ភ្ញៀវ​យ៉ាង​សកម្ម​នៅ​ក្រុង​បា​វិត ហើយ​ត្រូវ​សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់​ស្រាវជ្រាវ​រហូត​បង្ក្រាប និង​ឃាត់ខ្លួន​បាន រួម​ទាំង​វត្ថ​តាង​មួយ​ចំនួន ។

រីឯ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ទៀត ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​ប្រជាពលរដ្ឋ​បាន​សម្រេច​ជា​ច្រើន​លើក​ក៏​សមត្ថកិច្ច​តាម​ប្រ​មា​ញ់​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួន​បាន​០៥​នាក់ រួម​ទាំង​វត្ថុ​តាង​សម្ភារៈ កាច់​សោ​.​ក ម៉ូតូ​មួយ​ចំនួន​ផង​ដែរ ។

នៅ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រ​ព្រឹទ្ធ​ដូច​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៩ នាក់ ត្រូវ​បាន​សមត្ថកិច្ច​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ