ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញក្មេងស្រីទាំង២នាក់​ហើយ ខណៈទៅលេងយាយ​នៅកំពង់ស្ពឺ​​អត់បាន​ប្រាប់អ្នកផ្ទះ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​បំផុត ក្មេង​ស្រី​សិស្សសាលា​ចំនួន​២​នាក់​ដែល​បាត់​ដំណឹង ហើយ​ត្រូវ​ក្រុម​គ្រួសារ​ប្រកាស​ស្វែងរក​នោះ ត្រូវ​បាន​រក​ឃើញ​និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​ហើយ ។ យោង​តាម​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ប្រកាស​ផ្សព្វផ្សាយ​ករណី​បាត់​ក្មេង​ស្រី​ចំនួន​០២​នាក់​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ នៅ​បំផុត ក្មេង​ស្រី​សិស្សសាលា​ចំនួន​២​នាក់​ដែល​បាត់​ដំណឹង ហើយ​ត្រូវ​ក្រុម​គ្រួសារ​ប្រកាស​ស្វែងរក​នោះ ត្រូវ​បាន​រក​ឃើញ​និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​ហើយ ។

យោង​តាម​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ប្រកាស​ផ្សព្វផ្សាយ​ករណី​បាត់​ក្មេង​ស្រី​ចំនួន​០២​នាក់​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ពេល​នេះ ក្មេង​​ស្រី​ទាំង​០២​នាក់​នេះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ មូលហេតុ​ទៅ​លេង​យាយ​នៅ​ខេត្តកំពង់ស្ពឺ​អត់​បាន​ប្រាប់​អ្នក​ផ្ទះ​។

សូម​រំលឹក​ថា​ ​​ករណី​បាត់​ក្មេង​ស្រី​ចំនួន​០២​នាក់ គឺ​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧:​០០​​នាទី ដែល​មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ វន លី​សារ ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​នៅ​វិទ្យា​ល័យ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន កោះដាច់ មាន​ទីលំនៅ​ភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ និង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ ស្រិ​ន វិច្ឆិកា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​នៅ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​កោះដាច់ មាន​ទីលំនៅ​ភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ បាន​ចេញពីផ្ទះ​មិនដឹង​មូលហេតុ ។

ប្រ​សិន​ន​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​ញ​ដូច​មាន​ភិនភាគ​ក្នុង​រូប​នេះ សូម​ជួយ​ផ្តល់​ព័ត៌មាន តាម​រយ​:​លេខ​ទូរស័ព្ទ 015 760 558​។

យ៉ាងណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាត់​ខ្លួន​នេះ​នៅឡើយ​ទេ ដូច្នេះ បើ​សាមីខ្លួន​បានដឹង និង​មាន​សុវត្ថិភាព​សូម​ទាក់ទង​មក​កាន់​គ្រួសារ​វិញ​ផង ។

អត្ថបទសរសេរ ដោយ