ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹក​ទំនិញ​សំពីងសំពោង​ពេក ធ្លាក់​ចេញ​ជ័រម្យ៉ាង​រាយ​ពេញ​ថ្នល់​​

3 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​មាន​រថយន្ត​១​គ្រឿង​ដឹក​ទំនិញ​សំពីងសំពោង​តាម​ដងផ្លូវ​លើ​កំណាត់​ផ្លូវ​លេខ​៣១៤D ឆ្ពោះទៅ​ប៉ុ​ស្តិ៍ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ខណៈ​មក​ដល់​ចំណុច​វត្ត​ត្រពាំង​លា​ច​ ក្នុងភូមិ​ត្រពាំង​លា​ច ​ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប បាន​ធ្លាយ​បាវ​ធ្លាក់​កំទេច​ជ័រ​ហូរ​ពេញ​ថ្នល់​ចាប់ពី​ចំណុចវត្ត​ត្រពាំង​លា​ច រ​ហូត​ដល់​ស្ពាន​តា​ដាវ…

ខេត្តស្វាយរៀង ​៖ ​មាន​រថយន្ត​១​គ្រឿង​ដឹក​ទំនិញ​សំពីងសំពោង​តាម​ដងផ្លូវ​លើ​កំណាត់​ផ្លូវ​លេខ​៣១៤D ឆ្ពោះទៅ​ប៉ុ​ស្តិ៍ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ខណៈ​មក​ដល់​ចំណុច​វត្ត​ត្រពាំង​លា​ច​ ក្នុងភូមិ​ត្រពាំង​លា​ច ​ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប បាន​ធ្លាយ​បាវ​ធ្លាក់​កំទេច​ជ័រ​ហូរ​ពេញ​ថ្នល់​ចាប់ពី​ចំណុចវត្ត​ត្រពាំង​លា​ច រ​ហូត​ដល់​ស្ពាន​តា​ដាវ ធ្លាក់​ទាំង​បាវ​មក​តែ​ម្តង ​និង​ហូរ​ចេញពី​បាវ​រហូត​ជិត​ដល់​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំ​ថ្មី ​ស្រុក​កំពង់​រោ​ទ៍​។

​ករណីរ​យន្ត​ដឹក​ទំនិញ​សំពីងសំពោង​ធ្លាយ​បាវ​ធ្លាក់​កំទេច​ជ័រ​រាយ​ប៉ាយ​តាម​ដងផ្លូវ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ មក​រា ​២០២៤ នៅ​ចំណុច​ភូមិ​ត្រពាំង​លា​ច ​ឃុំ​ប្រសូតិ​រហូត​ដល់​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ​ឃុំ​ថ្មី ​ស្រុក​កំពង់​រោ​ទ៍​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ម៉ាក​ហ៊ី​​យ៉ាន់​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-2216 ដឹក​ទំនិញ​ប្រភេទ​ជ័រ​អេ​ត​ចាយ យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ។​

ប្រភព​បន្ត​ថា ករណី​នេះ​ ដោយ​សារ​អ្នកបើកបរ​ធ្វេស​ប្រ​ហេ​ស បើកបរ​មិន​បាន​មើល​កញ្ចក់​ក្រោយ គិតតែ​បើកបរ​ទៅ​មុខ​មិន​ខ្វល់ ផ្ទុកទំនិញ​សំពីងសំពោង ជ្រុះ​ធ្លាក់​តាម​ដងផ្លូវ ។ នេះ​សំណាងល្អ​ហើយ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ បើ​របូត​បាវ​មក​លើ​ផ្លូវ អាច​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ ។​

មហាជន​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​តាម​ដងផ្លូវ គួរតែ​រឹត​បន្តឹង​ដល់​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​នេះ​ផង​ទាន កុំ​ឲ្យ​មាន​រថយន្ត​ដឹក​សំពីងសំពោង​ខុស​បច្ចេកទេស​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​អាច​គ្រោះថ្នាក់​ដោយ​យថាហេតុ​ដល់​អ្នក​ធ្វើ​ដំណើរ​៕​​

អត្ថបទសរសេរ ដោយ