ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ទម្លាក់ Man City ក្លាយជា​ក្លិប​រក​ចំណូល​បាន​ច្រើន​បំផុត​លើ​ពិភពលោក

6 ខែ មុន

អន្តរជាតិ ៖ ក្លិប Real Madrid បាន​ទម្លាក់​ក្លិប Manchester City ក្លាយជា​ក្លិប​បាល់ទាត់​រក​ចំណូល​បាន​

អន្តរជាតិ ៖ ក្លិប Real Madrid បាន​ទម្លាក់​ក្លិប Manchester City ក្លាយជា​ក្លិប​បាល់ទាត់​រក​ចំណូល​បាន​ច្រើន​ជាង​បំផុត​។ នេះ​បើ​យោង​តាម​ទិន្នន័យ​គេហទំព័រ Deloitte ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ BBC កាលពី​ថ្ងៃ​ទី​២៥ ខែមករា កន្លង​ទៅ​។

ក្លិប​អេ​ស្ប៉ា​ញ Real Madrid រក​ចំណូល​បាន​ច្រើន​បំផុត​ច​ចំនួន​៨៣១​លាន​អឺ​រ៉ូ ដើម្បី​ឈរ​នៅ​កំពូល​តារាង Money League សម្រាប់​រដូវ​កាល ២០២២-២៣ ខណៈ​ដែល​ក្លិប​អង់គ្លេស Man City ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ ២ ជាមួយ​ចំណូល ៨២៦​លាន​អឺ​រ៉ូ ដែល​បាន​បំបែក​កំណត់​ត្រា​ក្លិប​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League (EPL) នៅ​ពេល​ពួក​គេ​បាន​ក្លាយជា​ក្លិប​អង់គ្លេស​ទី​២ បន្ទាប់​ពី Man United កាលពី​ឆ្នាំ ១៩៩៩ ដើម្បី​ឈ្នះ​ពានរង្វាន់​៣​ក្នុង​១​រដូវ​កាល English Premier League, FA Cup និង UEFA Champions League ។

របាយ​ការ​ណ័​របស់​គេហទំព័រ Deloitte ក៏​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​សម្រាប់​ក្លិប​កំពូល​ទាំង ២០ បាន​កើនឡើង ១៤% ក្នុង​តម្លៃ​កំណត់​ត្រា ១០.៥​ពាន់​លាន​អឺ​រ៉ូ ដោយ​នោះ​ត្រូវ​បាន​រាប់​បញ្ចូល​ទាំង​ប្រាក់​ចំណូល​ពាណិជ្ជកម្ម​ចំនួន ៤.៤​ពាន់​លាន​អឺ​រ៉ូ និង​ចំណូល​ពី​ការ​លក់​សំបុត្រ​ប្រកួត​ចំនួន ១.៩​ពាន់​លាន​អឺ​រ៉ូ​។

ក្លិប​បាល់ទាត់​ទាំង ១០ ដែល​រក​ចំណូល​បាន​ច្រើន​សម្រាប់​រដូវ​កាល ២០២២-២៣
-Real Madrid (​អេ​ស្ប៉ា​ញ​) ៖ ៨៣១​លាន​អឺ​រ៉ូ
-Manchester City (​អង់គ្លេស​) ៖ ៨២៦​លាន​អឺ​រ៉ូ
-PSG (​បារាំង​) ៖ ៨០២​លាន​អឺ​រ៉ូ
-Barcelona (​អេ​ស្ប៉ា​ញ​) ៖ ៨០០​លាន​អឺ​រ៉ូ

-Manchester United (​អង់គ្លេស​) ៖ ៧៤៦​លាន​អឺ​រ៉ូ
-Bayern Munich (​អា​ល្លឺ​ម៉​ង់​) ៖ ៧៤៤​លាន​អឺ​រ៉ូ
-Liverpool (​អង់គ្លេស​) ៖ ៦៨៣​លាន​អឺ​រ៉ូ
-Tottenham Hotspur (​អង់គ្លេស​) ៖ ៦៣១​លាន​អឺ​រ៉ូ
-Chelsea (​អង់គ្លេស​) ៖ ៥៨៩​លាន​អឺ​រ៉ូ
-Arsenal (​អង់គ្លេស​) ៖ ៥៣២​លាន​អឺ​រ៉ូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ