ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើនការប្រយ័ត្ន! ក្នុង​រដូវ​អុចធូបសែននេះ ជាក់​ស្តែងភ្លើង​ឆេះ​តូបអស់ជិត១ម៉ឺនដុល្លារ​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ គឺ​ជា​ពិធី​បុណ្យចូលឆ្នាំ​ចិនដែល​​​​បងប្អូនខ្មែរ​​​​ដែល​មាន​ជាប់​ខ្សែស្រឡាយ​ចិន​នឹង​​​​រៀបចំ​ពិធី​សែន​អុជ​ធូប ដើម្បី​ឧទ្ទិស​ដល់​ដូច​តា​កុងម៉ា​ដែល​បាន​ចែក​ឋាន​ទៅ ។ ​ប៉ុន្តែ​​អ្វី​ដែល​យើង​ត្រូវ​ចាំនោះ ​គឺ​សុវត្ថិភាព​ជាចម្បង​ចំពោះ​ភ្លើង​ធូបភ្លើង​ទៀន​​ដែល​​បាន​អុច​នោះ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ព្រោះ​ប្រហែស​បន្តិច​វាច​​​អាច​បង្កទៅ​​ជា​អគ្គិភ័យ​ភ្លាមៗ​មួយ​រំពេច…

ខេត្តស្វាយរៀង ៖ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ គឺ​ជា​ពិធី​បុណ្យចូលឆ្នាំ​ចិនដែល​​​​បងប្អូនខ្មែរ​​​​ដែល​មាន​ជាប់​ខ្សែស្រឡាយ​ចិន​នឹង​​​​រៀបចំ​ពិធី​សែន​អុជ​ធូប ដើម្បី​ឧទ្ទិស​ដល់​ដូច​តា​កុងម៉ា​ដែល​បាន​ចែក​ឋាន​ទៅ ។ ​ប៉ុន្តែ​​អ្វី​ដែល​យើង​ត្រូវ​ចាំនោះ ​គឺ​សុវត្ថិភាព​ជាចម្បង​ចំពោះ​ភ្លើង​ធូបភ្លើង​ទៀន​​ដែល​​បាន​អុច​នោះ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ព្រោះ​ប្រហែស​បន្តិច​វាច​​​អាច​បង្កទៅ​​ជា​អគ្គិភ័យ​ភ្លាមៗ​មួយ​រំពេច ។

ជាក់ស្តែង ម្ចាស់​តូប​លក់​ស្បែកជើង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ តែ​ដោយសារ​ឆេះ​ពេញក្រមុំ​មិន​អាច​ជួយ​ពន្លត់​​បាន​បណ្តាល​ឆេះ​តូប និង​ស្បែកជើង​អស់​គ្មាន​សល់ ។  

ចំពោះ​មូលហេតុ ម្ចាស់​តូប​អុច​ធូប​សែន​ទេវតា​ក្នុង​យប់​ថ្ងៃសីល ហើយ​បាន​ទុក​ចោល​គ្មាន​អ្នក​នៅ​ចាំ​តូប ក៏​ត្រូវ​ភ្លើង​ធូប​ធ្លាក់​មក​លើ​កេះ​ស្បែកជើង បណ្តាល​ឲ្យ​ឆេះ​តូប​តែ​ម្តង ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ បាន​កើតឡើង​ដែល​បណ្តាល​មក​ពី​អុច​ធូប​ក្នុង​តូប​ស្តុ​ប​ស្បែកជើង និង​លក់​ស្បែកជើង​មួយ​កន្លែង​នៅ​ចំណុច​ភូមិ ថ្នល់កែង​ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ស្បែកជើង​អស់​គ្មាន​សល់ ។

ប្រភព​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​តូប​បាន​អុច​ធូប​ក្នុង​តូប​រួច​បិទទ្វារ​តូប​រួច ទៅ​ផ្ទះ​ដូច​រាល់ដង ហើយ​ទៅ​សម្រាក​នៅផ្ទះ​ដែល​នៅ​ខាងក្រោយ​តូប (​តូប​លក់​ស្បែកជើង​នៅ​ខាង​មុខ​ផ្ទះ​) ។ លុះដល​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​តូប និង​មាន​អណ្តាតភ្លើង​ពី​តូប​លក់​ស្បែកជើង ម្ចាស់ផ្ទះ​ក៏​បាន​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ​ពន្លត់ និង​ទូរស័ព្ទ​ទៅ​សមត្ថ​​កិច្ច​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ ក៏​តែ​ប៉ុន្តែ​សម្ភារ​ក្នុង​តូប​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខូចខាត​អស់​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តូប​ស្តុក​ស្បែកជើង និង​លក់​ស្បែកជើង​នៅ​ខាង​មុខ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ធ្វើ​អំពី​ដែក​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី ដែល​មាន​បណ្តោយ​១០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ ហើយ​ការ​ខូចខាត​ស្បែកជើង​ទាំងអស់​គិត​ជា​ចំនួន​ទឹកប្រាក់​ប្រហែល​១.០០០០$(​មួយ​ម៉ឺន​ដុល្លារ​)​តូប និង​ស្បែក​ជើង​ខូចខាត​ទាំងស្រុង ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​អធិការ​នគ​បាល​ស្រុក​ស្វាយ​ទាប បាន​ដឹកនាំ​បញ្ជា​កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក​ស្វាយ​ទាប ​យក​រថយន្ត​ពន្លត់អគ្គិ​ភ័យ​មួយ​គ្រឿង​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ក៏​ប៉ុន្តែ​ពេល​មក​ដល់​ភ្លើង​កំពុង​ឆេះ​ពេញក្រមុំ​ទៅ​ហើយ ក្រោយ​ពេល​បាញ់​ទឹក​ពន្លត់ភ្លើង​ក៏​រលត់​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង ប៉ុន្តែ​សម្ភារ​ខូចខាត​អស់​ទៅ​ហើយ ។

ចំណែក​ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​នោះ មានឈ្មោះ  គង់ វេហាស៍ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​កសិករ
(​ប្រពន្ធ​កូន​ជា​អ្នក​លក់ដូរ​) មាន​ទីលំនៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង ។ 

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ និង​សាកសួរ​ម្ចាស់ផ្ទះ​ឃើញ​ថា មូលហេតុ​ភ្លើង​ឆេះ​តូប​នេះ​បណ្តាល​មក​ពី​អុច​ធូប​ទុក​ចោល​ក្នុង​តូប នេះ​ជា​មេរៀន​សូម​បងប្អូន​ដែល​មាន​តូប​លក់ដូរ​ក្នុង​ផ្សារ ឬ​ក្នុង​តូប​មុខ​ផ្ទះ​ក្តី កុំ​អុច​ធូប អុច​ទៀន​ទុក​ចោល បើ​អុច​ធូប​ទៀន​សែន​ទេវតា សែនដូនតា​ក្តី ត្រូវ​នៅ​មើល​ឲ្យ​អស់​ធូប​ទៀន​សិន​សឹម​ដើរ​ចេញ បើ​ប្រញាប់​ត្រូវ​ពន្លត់ភ្លើង​ធូប​ភ្លើងទៀន​ចេញ​និង​បិទ​បា​រែ​ត​ភ្លើង ខ្លាច​មាន​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ