សួនកំណាព្យ


ទ្រព្យខ្មែរ
(បទព្រហ្មគីតិ)

-ខ្មែរកើតពីយូរលង់ ខ្មែរពូជពង្សគង់រដ្ឋា
ខ្មែរឆើតមានប្រាង្គប្រា ដៃដូនតាទុកទ្រព្យា ។
-កែច្នៃក្បាច់ចម្លាក់ ដាដាប់ឆ្លាក់ស្រស់សោភា
ថ្មដាក់ត្រួតលើគ្នា ឱ្យខ្មែរជាសួគ៌ាឋាន​ ។
-ស្រស់ឆើតប្រាង្គប្រាខ្មែរ នៅតាមផ្តែរយ៉ាងចំណាន
មានស្រីលក្ខណ៍កល្យាណ បានឃើញបានសែនមេត្រី ។
-ក្បាច់ក្បូរផ្កាភ្ញីល្អ ដាដាប់ថ្មស្រស់ប្រិមប្រិយ
រាំរេក្បាច់សិរី ក្បាច់ល្បាញល្បីដទៃទៀត ។
-ទាក់ភ្នែកដីជាប់ប្រាង្គ យ៉ាងស្រស់យ៉ាងអមធម្មជាតិ
ប្រាង្គលេចឆើតព្រោងព្រាត ព្រឹក្សាវាតរំលេចប្រាង្គ ។
-ទ្រព្យខ្មែរបេះដូងខ្មែរ ខ្មែរថួនថែទ្រព្យគ្រប់យ៉ាង
កេរខ្មែរបានកសាង ជាតឹកតាងខ្មែរសួគ៌ា ។
-ទ្រព្យខ្មែរលោកាល្បី ខ្មែរមានដីព្រហ្មវិហារ
ភ័ក្ត្រស្រស់ថែការពារ រាស្ត្រប្រជាសុខសាន្តត្រាណ ។
​ ​​​ (និពន្ធដោយលោក ទិល ចាន់លីន)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ