សួនកំណាព្យ
-អ្នកធំ-អ្នកតូច គឺឌាតែខ្នូច ដូចគ្នាជាមនុស្ស
ចាំបាច់បុណ្យស័ក្តិ ឋានៈវាសគូស ប្រៀបដូចគំនូស
គូសដាច់ផ្សេងគ្នា ។
-ចរិតអ្នកធំ ខ្លះមិនសមរម្យ អាងលើវិជ្ជា
បានខ្ពស់តិចតួច ខ្លះលួចនិន្ទា គ្មានយល់គ្នីគ្នា
អ្នកតូចប្រឹងប្រែង ។
-ខ្លះអាងអំណាច លើកច្បាប់កម្លាច គំរាមគេឯង
ទោះអ្នកតូចត្រូវ កុំសូវមកខែង រែងហ៊ានសម្ញែង
ច្បាស់ជាខ្លោចប្រាណ ។
-ឯអ្នកតូចខ្លះ គំនិតផ្តេសផ្តាស គិតតែរំខាន
អាងលើមេស្លូត រប៉ូចឥតស្រាន្ត ត្រូវខុសប៉ុន្មាន
តវ៉ាមិនស្វាង ។
ចែករំលែកព័តមាននេះ