សង្គ្រោះនាវាដឹកប្រេង១គ្រឿង ដោយសារការវា.យប្រហារនៅសមុទ្រក្រហម
ប្រទេសយេម៉ែន ៖ ការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូធីយេម៉ែននៅសមុទ្រក្រហមនិងនៅឈូង
ប្រទេសយេម៉ែន ៖ ការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូធីយេម៉ែននៅសមុទ្រក្រហមនិងនៅឈូង
ប្រទេសយេម៉ែន ៖ ការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូធីយេម៉ែននៅសមុទ្រក្រហមនិងនៅឈូងសមុទ្រអាដេន ព្រមទាំងការតបតវិញរបស់អាមេរិកនិងអង់គ្លេស បង្ខំឱ្យអ.ស.បបញ្ឈប់ការជួយសង្គ្រោះក្នុងស្ថានភាពលំបាក នាវាដឹកប្រេងធំមួយឈ្មោះFSO SAFERជានាវាដែលគេបោះបង់ចោលតាំងពីច្រើនឆ្នាំមកហើយ ក្នុងដែនទឹកក្រុងកំពង់ផែHODEIDA យេម៉ែន ដែលគំរាមកំហែងដោយការធ្លាយប្រេងបំផ្លាញបរិស្ថាននិងជីវចម្រុះមកពីប្រេងរសាត់ដ៏ធំ។
ចាប់តាំងពីច្រើនឆ្នាំមកហើយនាវាដឹកប្រេងFSO SAFER មានអាយុកាល៤៨ឆ្នាំ ត្រូវបានគេបោះបង់ចោលជាមួយប្រេងក្នុងនាវានោះប្រមាណជា១,១៤លានធុង នៅដែនទឹកក្រុងHODEIDAយេម៉ែន មកពីសង្គ្រាមចាប់តាំងពីឆ្នាំ២០១៤មក រវាងពួកឧទ្ទាមហ៊ូធីនិងរដ្ឋអំណាចកណ្ដាលយេម៉ែន។ ដោយគ្មានការថែរក្សានាវានោះកំពុងគំរាមផ្ទុះ ធ្លាយប្រេងដ៏ច្រើនចូលក្នុងសមុទ្រ បំផ្លាញបរិស្ថានក្នុងសមុទ្រក្រហមជាមួយការប៉ះពាល់ដល់តំបន់ទាំងមូល។
កាលពីខែសីហា ឆ្នាំ២០២៣ អ.ស.បបានបើកធ្វើប្រតិបត្តិការ ប្រកបដោយគ្រោះថ្នាក់មួយដែលដំបូងចាប់ផ្ដើមបូមប្រេងចេញពីនាវានោះដែលមានដល់ជាង១លានធុង បញ្ចូលក្នុងនាវា១គ្រឿងឈ្មោះ MT-YEMEN ។ ដំណាក់កាលទី២នៃការសង្គ្រោះនាវានេះមានការយឹតយ៉ាវ ដោយសារបញ្ហាហិរញ្ញវត្ថុរួចបច្ចុប្បន្នត្រូវបញ្ឈប់មកពីការវាយប្រហារ៕
ចែករំលែកព័តមាននេះ