ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងត្បូងចាប់ផ្តើម​ផលិតដ្រូនចារកម្ម ខណៈកូរ៉េខាងជើងសាកមីស៊ីលថ្មី

10 ខែ មុន

ប្រទេសកូរ៉េទាំង២ ៖ តាមទីភ្នាក់ងារព័ត៌មានYONHAPថា កងទ័ពកូរ៉េខាងត្បូងរាយការណ៍នា

ប្រទេសកូរ៉េទាំង២ ៖ តាមទីភ្នាក់ងារព័ត៌មានYONHAPថា កងទ័ពកូរ៉េខាងត្បូងរាយការណ៍នាថ្ងៃទី២៥ មករា ពីការចាប់ផ្ដើមផលិតកម្មដ្រូនចារកម្មហោះក្នុងកម្ពស់មធ្យម ដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសកម្មភាពនៅកូរ៉េខាងជើង។

ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកុងត្រាមួយ មានទឹកប្រាក់៤៧១,៧​ពាន់​លានវ៉ុន ប្រមាណ៣២៤លានអឹរ៉ូ ជាមួយក្រុមហ៊ុនKOREAN AIR ជាក្រុមហ៊ុនអាកាសចរណ៍ធំទី១របស់ប្រទេសនិងជាមួយសហគ្រាសគ្រឿងសព្វាវុធ២ទៀត ដើម្បីផលិតដ្រូនចារកម្ម ដែលការផ្ដល់ឱ្យត្រូវបញ្ចប់ក្នុងឆ្នាំ២០២៨។ ដ្រូននោះអាចហោះហើរក្នុងកម្ពស់ពី១០.០០០ទៅ១២.០០០ម៉ែត្រនិងអាចហោះបានក្នុងចម្ងាយលើសពី១០០គីឡូម៉ែត្រ។ វាមានប្រវែង១៣ម៉ែត្រនិងកម្ពស់៣ម៉ែត្រ។ ចំណែកពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែង២៥ម៉ែត្រ។

ចំណែកកូរ៉េខាងជើងវិញកាលពីថ្ងៃទី២៤មករា អះអាងពីការបាញ់សាកល្បងមីស៊ីលបណ្ដែតយុទ្ធសាស្ត្រថ្មីធុនPULHWASAL-3-31ដែលកំពុងអភិវឌ្ឍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ