ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់ដោយសារ​​ខ្យល់ព្យុះ​កំបុត​ត្បូង​​នៅភាគ​កណ្តាល​​អាមេរិក​​កើន​ឡើង​​ដល់​១៣៩នាក់​

12 ឆ្នាំ មុន

​​តាម​​តុល្យការ​​​ថ្មីមួយថា គិតត្រឹមថ្ងៃទី​​២៩ ឧសភា ចំនួន​​អ្នកស្លា.ប់ដោយសារ​​​​ខ្យល់​ព្យុះ​​កំបុត​ត្បូង​​នៅក្នុងទីក្រុង Joplin រដ្ឋមី​​ស៊ូរី ​សហ​រដ្ឋ​អាមេរិក ​កើនឡើង​ដល់​​១៣៩នាក់ ​ហើយ​​ជាង​​១៥០នាក់ទៀត​​​​នៅបាត់​ខ្លួននៅឡើយ ។ ​ពលរដ្ឋ​​មូលដ្ឋាន​​​​ និង​​អ្នក​ស្ម័គ្រ​ចិត្ត​​កំពុង​តស៊ូ​​ដើម្បីធ្វើ​ឱ្យ​​ទីក្រុង​​​ដែលរង​​ការបំផ្លិច​បំផ្លាញ

​​តាម​​តុល្យការ​​​ថ្មីមួយថា គិតត្រឹមថ្ងៃទី​​២៩ ឧសភា ចំនួន​​អ្នកស្លាប់ដោយសារ​​​​ខ្យល់​ព្យុះ​​កំបុត​ត្បូង​​នៅក្នុងទីក្រុង Joplin រដ្ឋមី​​ស៊ូរី ​សហ​រដ្ឋ​អាមេរិក ​កើនឡើង​ដល់​​១៣៩នាក់ ​ហើយ​​ជាង​​១៥០នាក់ទៀត​​​​នៅបាត់​ខ្លួននៅឡើយ ។ ​ពលរដ្ឋ​​មូលដ្ឋាន​​​​ និង​​អ្នក​ស្ម័គ្រ​ចិត្ត​​កំពុង​តស៊ូ​​ដើម្បីធ្វើ​ឱ្យ​​ទីក្រុង​​​ដែលរង​​ការបំផ្លិច​បំផ្លាញ​​​យ៉ាង​​ធ្ងន់ធ្ងរ​នេះ​មាន​ភាពល្អ​​ប្រសើរ​ឡើង​​​វិញ ។​

មនុស្ស​​ជាង​​​៩០០នាក់​ទៀត​​បានរង​របួស​​ដោយ​សារ​ខ្យល់ព្យុះ​​​​នេះ ដែលកើត​ឡើង​ក្នុង​​សហរដ្ឋអាមេរិក​​​​ចាប់តាំង​ពី​​ឆ្នាំ​​១៩៤៧មក ។​​ ខ្យល់ព្យុះ​​​កំបុតត្បូង​នេះបានវា​យបក់បោក​​​​លើ​ទីក្រុង Joplin ភាគ​កណ្តាល​អាមេរិក ​កាលពី​សប្តាហ៍​មុន ​ហើយ​បាន​បំផ្លាញ​​ផ្ទះសម្បែង​​​ជា​ច្រើន​​​​ខ្នង​ផងដែរ ។​

តាមសេចក្តី​រាយការណ៍​​​ថា ចំនួន​អ្នក​​ស្លាប់​​ដោយសារ​ខ្យល់​​​ព្យុះ​​​កំបុត​ត្បូង​​​នេះនឹង​កើន​ឡើង​ថែមទៀត ​​​ដោយសារ​​អ្នក​​​របួសមិន​ត្រូវ​បាននាំ​​​ទៅជួយសង្គ្រោះ​​​នៅមន្ទីរពេទ្យ​​ទាន់ពេល ។​ នៅថ្ងៃទី​​២៩ ឧសភា ​​លោកប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា ​​បានអញ្ជើញ​​​​ទៅកាន់​ទីក្រុង​​ Joplin ដើម្បី​​​ពិនិត្យ​​​ការ​ខូចខាត ៕​