ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ពេល​៥​ថ្ងៃ​​បញ្ចប់​កិច្ចការ ខណៈ​អនុប្រធាន​មន្ទីរ​​និង​ប្រធាន​ការិយាល័យ​ផ្លាស់​ប្តូ​រួចរាល់

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ​ក្រសួង​បាន​ទុក​ពេល​ឱ្យ​៥​ថ្ងៃ​បន្ត​បំពេញ​បញ្ចប់​កិច្ចការ ចំណែក​អនុប្រធាន​មន្ទីរ​និង​ប្រធាន​ការិយាល័យ​សរុប​៧​រូប ត្រូវ​បាន​ផ្លាស់​ប្តូរ​ភារកិច្ច​នៅ​ក្រសួង​រួចរាល់​ហើយ ។ ក្រោយ​​មាន​ការ​ស្នើ​សុំ​​ដក​ប្រធាន​មន្ទីរ​ក៏​លិច​ឮ​​ថា​ ​នឹង​ត្រូវ​ដក​មន្ត្រី​ចំនួន៨​នាក់​​ចេញ គួរ​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ…

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ​ក្រសួង​បាន​ទុក​ពេល​ឱ្យ​៥​ថ្ងៃ​បន្ត​បំពេញ​បញ្ចប់​កិច្ចការ ចំណែក​អនុប្រធាន​មន្ទីរ​និង​ប្រធាន​ការិយាល័យ​សរុប​៧​រូប ត្រូវ​បាន​ផ្លាស់​ប្តូរ​ភារកិច្ច​នៅ​ក្រសួង​រួចរាល់​ហើយ ។ ក្រោយ​​មាន​ការ​ស្នើ​សុំ​​ដក​ប្រធាន​មន្ទីរ​ក៏​លិច​ឮ​​ថា​ ​នឹង​ត្រូវ​ដក​មន្ត្រី​ចំនួន៨​នាក់​​ចេញ

គួរ​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ បាន​ផ្តិត​មេដៃ និង​ធ្វើ​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​ជំនាញ​រឿង​ការងារ​ក្នុង​អង្គភាព ហើយ​ក្រសួង​បានអោយ​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​អធិការកិច្ច​ចុះ​លើក​ទី​១ និង​ស្រង់​ព័ត៌មាន​ត្រឡប់​ទៅ​វិញ ។

ចំណែកឯ​ការ​ចុះ​លើក​ទី​២ អន្តរក្រសួង​បាន​ជួប​ប្រជុំ​ផ្ទៃក្នុង​សម្រេច​ផ្លាស់​ប្តូរ​ភារកិច្ច​ថ្នាក់ដឹកនាំ​មន្ទីរ​ចំនួន​៨​រូប ក្នុង​មាន​ប្រធាន​១​រូប​, អនុប្រធាន​មន្ទី​៥​រូប និង​ប្រធាន​ការិយាល័យ​២​រូប​ទៅ​ក្រសួង​ដែនដី ។ ក្រសួង​ដែនដី​បាន​បង្គាប់​អោយ​លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ផ្លាស់​ប្តូរ​បម្រើ​ការងារ​នៅ​ក្រសួង​ដែនដី ដោយ​ទុក​រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៦ មក​រា ឆ្នាំ​២០២៤ បន្ត​បំពេញ​បញ្ចប់​កិច្ចការ​នៅ​សេសសល់​នៅ​មន្ទីរ ។

ចំពោះ​អនុប្រធាន​មន្ទីរ​៥​រូប និង​ប្រធាន​ការិយាល័យ​២​រូប ត្រូវ​បាន​សម្រេច​ផ្លាស់​ប្តូរ​កន្លែង​បម្រើ​ការងារ​នៅ​ក្រសួង​ដែនដី​មាន ១-​លោក អឿ សុ​ភ័​ណ អនុប្រធាន​មន្ទីរ​មក​បម្រើ​ការងារ​នៅ​នាយក​ដ្ឋាន​កិច្ចការរដ្ឋបាល និង​ផែនការ​ហិរញ្ញវត្ថុ​នៃ​មន្ទីរពិសោធន៍​ជាតិ​សំណង់ ២-​លោក​ឡុ​ង វុ​ធ អនុ​ប្រធាន​មន្ទីរ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សំណង់​នៃ​អគ្គ​នាយ​ដ្ឋា​ន​សំណង់ ៣-​លោក​មួ​ង វិបុល អនុប្រធាន​មន្ទីរ​មក​បម្រើ​ការងារ​នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិ​សា​ស្គ្រ ៤.-​លោក រ៉ូ បូ​រ៉ា អនុប្រធាន​មន្ទី មក​បម្រើ​ការងារ​នាយកដ្ឋាន​បច្ចេកទេស​នៃ​នាយកដ្ឋាន​សុរិយោដី​និង​ភូមិ​សា​ស្គ្រ

​៥-​លោកស្រី​ជា​ធូ វ​ឌ្ឍ​នា អនុប្រធាន​មន្ទី​មក​បម្រើ​ការងារ​នាយកដ្ឋាន​អភិរក្ស​សុរិយោដី​នៃ​អគ្គ​នា​យក​​ដ្ឋាន​សុរិយោដី​និង​ភូមិ​សា​ស្គ្រ ៦-​លោក ហង្ស រិ​ន​ឌី ប្រធាន​ការិយាល័យ​នៃ​មន្ទី​មក​បម្រើ​នៅ​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​និង​ផែនការ​ហិរញ្ញវត្ថុ​នៃ​មន្ទី​ពិសោធន៍​ជាតិ​សំណង់ ៧-​លោក​ឡេ​ង ម៉ា​រី ប្រធាន​ការិយាល័យ​នៃ​មន្ទី មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​កិច្ចការ​វិវាទ​ដីធ្លី​នៃ​នាយកដ្ឋាន​សុរិ​យោដី​និង​ភូមិសាស្ត្រ ។ សូមបញ្ជាក់ថា៖ រឿងរ៉ាវ​​ដែល​មន្ត្រី​នាំ​គ្នាផ្តិតមេដៃ​ស្នើសុំក្រសួង​ឱ្យផ្លាស់​ប្តូរ​​ប្រធាន​មន្ទីរចេញ​

អត្ថបទសរសេរ ដោយ