ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលដីកា​តុលាការ​ធម្មនុញ្ញ​ថៃ​ សម្រាប់​មេបក្ស​ឆ្ពោះទៅ​មុខ

10 ខែ មុន

ប្រទេស​ថៃ ៖ មេដឹកនាំ​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ​ថៃ លោក​PITA LIMJAROENRAT​នា​ថ្ងៃ​ទី​២៤​មក​រា

ប្រទេស​ថៃ ៖ មេដឹកនាំ​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ​ថៃ លោក​PITA LIMJAROENRAT​នា​ថ្ងៃ​ទី​២៤​មក​រា ទទួល​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​ដែល​សំខាន់​សម្រាប់​អនាគត​របស់​លោក ដោយ​តុលាការ​នោះ​បាន​ចេញ​សាលដីកា សម្រេច​ឲ្យ​លោក​ស្ថិត​នៅ​ជា​សមាជិក​សភា​។ លោក​ទទួល​ការ​ចោទប្រកាន់​មួយ​ដែល​អាច​ត្រូវ​ទទួលទោស​បាត់បង់​អាណត្តិ​ជា​សមាជិក​សភា​។

សាលដីកា​នោះ​ចេញ​នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក ដែល​អាច​ជា​ដំណាក់កាល​ថ្មី​នៃ​ភាព​តានតឹង ក្នុង​ប្រទេស​មួយ​ដែល​កំពុង​មានការ​បែកបាក់​គ្នា​។ ពេល​ទៅ​ដល់​តុលាការ​លោក​PITA អាយុ​៤៣​ឆ្នាំ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា ខ្ញុំ​នៅ​មាន​ទំនុកចិត្ត​លើ​ការ​ពិត​និង​លើ​ភាព​ស្លូតត្រង់​របស់ខ្ញុំ​។

ទោះជា​សាលដីកា​នោះ​បែប​ណា​ យើង​នឹង​បន្ត​ដើរទៅ​មុខ​។ កាលពី​ខែមេសា​កន្លង​ទៅ​គណបក្ស​ឆ្ពោះទៅ​មុខរប​ស់លោក​ដណ្ដើម​បាន​ជ័យជម្នះ ក្នុង​ការ​បោះ​ឆ្នោត​សភា​តែ​​លោក​មិន​អាច​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី ព្រោះ​ការ​រារាំង​ពិសេស​ពី​សំណាក់​ព្រឹទ្ធសភា​ដែល​សមាជិក​ទាំងអស់​កង​យោធា​ជា​អ្នក​ជ្រើសតាំង​។ នេះ​ក៏​មក​ពី​នយោបាយ​របស់​លោក​ដែល​ចង់​កែទម្រង់​របប​រាជា​និយម​ថៃ ដែល​ការពារ​ខ្លាំង​បំផុត​ដោយ​កងទ័ព​ថៃ​។

លោក​ទទួល​ការ​ចោទប្រកាន់​ថា សង្ស័យ​មាន​ភាគ​ហ៊ុន​ក្នុង​ទូរទស្សន៍​មួយ​អំឡុង​ពេល​យុទ្ធនា​ឃោសនាបោះឆ្នោត ដែល​ផ្ទុយ​នឹង​ច្បាប់​ថៃ​ដែល​ហាមឃាត់​បណ្ដា​បេក្ខជន​កុំ​ឲ្យ​មានការ​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​អង្គការ​សារព័ត៌មាន​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ