ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្តចុងសប្តាហ៍

12 ឆ្នាំ មុន

សោក​នា​ដកម្ម
ស្ថាប័ន​អធិ​ការ​កិច្ច​បឋម​សិក្សា​ បញ្ជូន​មន្ត្រី​​ឈ្មោះ​វិន​សុន ភី​ថឺ ឱ្យ​ចុះ​ត្រួត​ពិនិត្យ​​ការ​បង្រៀន​ និង​ការ​រៀន​សូត្រ​​​របស់​សិស្ស​នៅ​​តាម​សាលា​បឋម​សិក្សា ។ ​ពេល​​មក​ដល់​សាលា​បឋម​សិក្សា​​នៅចុង​កាត់​មាត់​ញក លោក​វិន​សុន ភីថឺ ជ្រើស​រើស​យក​ថ្នាក់​ដំបូង​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​សមត្ថ​​ភាព​សិស្ស ។ គាត់​សួរ​ខ្លាំងៗ ៖
-ចំណោម​ក្មួយៗ​រាល់​គ្នា​​ មានក្មួយ​ណា​​អាច​ឱ្យ​ឧទាហរណ៍​អ្វី​ដែល​ល្មម​​ចាត់​ទុក​​ជា​សោកនាដ​កម្ម​បាន ​ទេ? ក្មួយ​ណា​ក្លាហាន​​ក្រោក​ឆ្លើយ​​មុន​គេ​ឱ្យ​លោក​គ្រូ​ស្គាល់​មុខ​ផង ។
កុមារ​ម្នាក់​​ក្រោក​ភ្លែត​សួរ ៖
-ឧទាហរណ៍ ​​របស់​ខ្ញុំ គឺ​មិត្ត​ខ្ញុំ​ម្នាក់​ពេល​កំពុង​លេង​ជា​មួយ​ខ្ញុំ​លើ​ចិញ្ចើម​ថ្នល់​ ស្រាប់​តែ​មាន​​រថយន្ត​មួយ​​​គ្រឿង​ភ្លាវ​ចង្កូត​ឡើង​មក​កិន​វា​ស្លា.ប់ តើ​នេះ​ហៅ​ថា សោក​នា​ដ​កម្ម​បាន​ទេ?
-​មិន​បាន​ទេ ​នេះ​គេ​ហៅ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។
កុមារ​ទី​ពីរ​​ក្រោក​ឡើង​ទៀត ៖
-ចុះ ​ប្រសិន​បើ​រថយន្ត​បឺស​មួយ​​គ្រឿង​ដឹក​សិស្ស​តូចៗ​៥០​នាក់ ទៅ​កម្សាន្ត​​ទេស​ភាព​តាម​ជន​បទ ស្រាប់​តែ​រអិល​ធ្លាក់​ជ្រោះ​ជ្រៅ សិស្ស​​តូច​ៗ​ស្លា.ប់​​អស់​គ្មាន​សល់​ម្នាក់ ។ តើ​នេះ​ហៅ​ថា សោក​នាដ​​កម្ម​ទេ?
-មិន​ដូច​គ្នា​ទេ នេះ​គេ​ហៅ​ការ​បាត់​បង់​ជីវិត​ដ៏​​ធំ ។
ក្នុង ​ថ្នាក់​ស្ងាត់​​ច្រៀប​ បន្ទាប់​​ពី​ឧទាហរណ៍​ដែល​​​លើក​ឡើង​ត្រូវ​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។ ឃើញ​ដូច្នេះ​លោក​មន្ត្រី​អធិ​ការ​កិច្ច​បឋម​សិក្សា​​សួរ​បន្ត ៖
-​ម៉េច​ដែរ ​មាន​ក្មួយ​ណា​​អាច​និយាយ​បាន​ពី​ឧទាហរណ៍​សោក​នាដ​កម្ម​ទេ?
ចុង ​ក្រោយ​​មាន​ដៃ​ស្គម​តូច​មួយ​លើក​ឡើង​របៀប​ស្ទាក់​ស្ទើរ​​ញញើត​ញញើម​​គឺ​ជា​ កុមារ​តូច​ម្នាក់​​អង្គុយ​ចុង​ថ្នាក់​ក្រោក​ឡើង​​និយាយ ៖
-ឧទាហរណ៍​របស់ ​ខ្ញុំ គឺ​ថ្ងៃ​មួយ​យន្ត​ហោះ​ផ្លូវ​ឆ្ងាយ​​មួយ​គ្រឿង​​ដែល​មាន​​លោក​អធិ​ការ​​វិន​ សុន ភីថឺ ជិះ​ក្នុង​នោះ​ផង ត្រូវ​ពួក​ភេរវ​ករ​​ដាក់​គ្រាប់​បែក​ បណ្តាល​​ឱ្យ​ផ្ទុះ​ឆេះ​កណ្តាល​​អាកាស​ តើ​នេះ​ហៅ​ថា សោក​នាដ​កម្ម​បាន​ទេ?
-អស្ចារ្យ! នេះ​ទើប​ពិត​ជា​សោក​នាដ​កម្ម​មែន។ ​ប៉ុន្តែ​ក្មួយ​ឯង​ត្រូវ​បក​ស្រាយ​ឱ្យ​គ្រូ​ស្តាប់ តើ​ហេតុ​ម៉េច​នឹក​ឃើញ​ពី​ដំបូង​ថា នេះ​​ជា​សោក​នាដ​កម្ម?
-បាទ! ព្រោះ​ខ្ញុំ​គិតថា វា​មិន​មែន​ជា​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ក៏​​មិន​មែន… មិន​មែន​ជា​​ការ​បាត់​បង់​ជីវិត​នរ​ណា​មួយ វា​ជា​ឧទាហរណ៍​​ដែល​មាន​ពាក់​ព័ន្ធ​ដល់​ជីវិត​លោក​គ្រូ​ជាង រឿង​អី​លោក​គ្រូ​មិន​ចាត់​ទុក​​ជា​សោក​នាដ​កម្ម?

សោក​នា​ដកម្ម
ស្ថាប័ន​អធិ​ការ​កិច្ច​បឋម​សិក្សា​បញ្ជូន​មន្ត្រី​​ឈ្មោះ​វិន​សុន ភី​ថឺ ឱ្យ​ចុះ​ត្រួត​ពិនិត្យ​​ការ​បង្រៀន​ និង​ការ​រៀន​សូត្រ​​​របស់​សិស្ស​នៅ​​តាម​សាលា​បឋម​សិក្សា ។ ​ពេល​​មក​ដល់​សាលា​បឋម​សិក្សា​​នៅចុង​កាត់​មាត់​ញក លោក​វិន​សុន ភីថឺ ជ្រើស​រើស​យក​ថ្នាក់​ដំបូង​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​សមត្ថ​​ភាព​សិស្ស ។ គាត់​សួរ​ខ្លាំងៗ
-ចំណោម​ក្មួយៗ​រាល់​គ្នា​​ មានក្មួយ​ណា​​អាច​ឱ្យ​ឧទាហរណ៍​អ្វី​ដែល​ល្មម​​ចាត់​ទុក​​ជា​សោកនាដ​កម្ម​បាន​ទេ? ក្មួយ​ណា​ក្លាហាន​​ក្រោក​ឆ្លើយ​​មុន​គេ​ឱ្យ​លោក​គ្រូ​ស្គាល់​មុខ​ផង ។
កុមារ​ម្នាក់​​ក្រោក​ភ្លែត​សួរ ៖
-ឧទាហរណ៍​​របស់​ខ្ញុំ គឺ​មិត្ត​ខ្ញុំ​ម្នាក់​ពេល​កំពុង​លេង​ជា​មួយ​ខ្ញុំ​លើ​ចិញ្ចើម​ថ្នល់​ ស្រាប់​តែ​មាន​​រថយន្ត​មួយ​​​គ្រឿង​ភ្លាវ​ចង្កូត​ឡើង​មក​កិន​វា​ស្លាប់ តើ​នេះ​ហៅ​ថា សោក​នា​ដ​កម្ម​បាន​ទេ?
-​មិន​បាន​ទេ ​នេះ​គេ​ហៅ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។
កុមារ​ទី​ពីរ​​ក្រោក​ឡើង​ទៀត ៖
-ចុះ​ប្រសិន​បើ​រថយន្ត​បឺស​មួយ​​គ្រឿង​ដឹក​សិស្ស​តូចៗ​៥០​នាក់ ទៅ​កម្សាន្ត​​ទេស​ភាព​តាម​ជន​បទ ស្រាប់​តែ​រអិល​ធ្លាក់​ជ្រោះ​ជ្រៅ សិស្ស​​តូច​ៗ​ស្លាប់​​អស់​គ្មាន​សល់​ម្នាក់ ។ តើ​នេះ​ហៅ​ថា សោក​នាដ​​កម្ម​ទេ?
-មិន​ដូច​គ្នា​ទេ នេះ​គេ​ហៅ​ការ​បាត់​បង់​ជីវិត​ដ៏​​ធំ ។
ក្នុង​ថ្នាក់​ស្ងាត់​​ច្រៀប​ បន្ទាប់​​ពី​ឧទាហរណ៍​ដែល​​​លើក​ឡើង​ត្រូវ​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។ ឃើញ​ដូច្នេះ​លោក​មន្ត្រី​អធិ​ការ​កិច្ច​បឋម​សិក្សា​​សួរ​បន្ត ៖
-​ម៉េច​ដែរ ​មាន​ក្មួយ​ណា​​អាច​និយាយ​បាន​ពី​ឧទាហរណ៍​សោក​នាដ​កម្ម​ទេ?
ចុង​ក្រោយ​​មាន​ដៃ​ស្គម​តូច​មួយ​លើក​ឡើង​របៀប​ស្ទាក់​ស្ទើរ​​ញញើត​ញញើម​​គឺ​ជា​កុមារ​តូច​ម្នាក់​​អង្គុយ​ចុង​ថ្នាក់​ក្រោក​ឡើង​​និយាយ ៖
-ឧទាហរណ៍​របស់​ខ្ញុំ គឺ​ថ្ងៃ​មួយ​យន្ត​ហោះ​ផ្លូវ​ឆ្ងាយ​​មួយ​គ្រឿង​​ដែល​មាន​​លោក​អធិ​ការ​​វិន​សុន ភីថឺ ជិះ​ក្នុង​នោះ​ផង ត្រូវ​ពួក​ភេរវ​ករ​​ដាក់​គ្រាប់​បែក​ បណ្តាល​​ឱ្យ​ផ្ទុះ​ឆេះ​កណ្តាល​​អាកាស​ តើ​នេះ​ហៅ​ថា សោក​នាដ​កម្ម​បាន​ទេ?
-អស្ចារ្យ! នេះ​ទើប​ពិត​ជា​សោក​នាដ​កម្ម​មែន។ ​ប៉ុន្តែ​ក្មួយ​ឯង​ត្រូវ​បក​ស្រាយ​ឱ្យ​គ្រូ​ស្តាប់ តើ​ហេតុ​ម៉េច​នឹក​ឃើញ​ពី​ដំបូង​ថា នេះ​​ជា​សោក​នាដ​កម្ម?
-បាទ! ព្រោះ​ខ្ញុំ​គិតថា វា​មិន​មែន​ជា​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ក៏​​មិន​មែន… មិន​មែន​ជា​​ការ​បាត់​បង់​ជីវិត​នរ​ណា​មួយ វា​ជា​ឧទាហរណ៍​​ដែល​មាន​ពាក់​ព័ន្ធ​ដល់​ជីវិត​លោក​គ្រូ​ជាង រឿង​អី​លោក​គ្រូ​មិន​ចាត់​ទុក​​ជា​សោក​នាដ​កម្ម?

អាលែ​ហ្ស៊ីសំឡេង
ប៉ូលិស​​ស្ទាក់​រថយន្ត​តូច​មួយ​គ្រឿង​​ដែល​នៅ​តែ​ឆ្លង​​ផ្លូវ​ពេល​ភ្លើង​ក្រហម ។ អ្នក​បើក​បរ​ចេញ​មក​បក​ស្រាយ ៈ
-មិន​មែន​ខ្ញុំ​បើក​បរ​បំពាន​ច្បាប់​ទេ​ តែ​នេះ​មក​ពី​រថយន្ត​ខ្ញុំ​អាលែ​ហ្ស៊ីសំឡេង ។
-ស្អី? អាលែ​ហ្ស៊ីសំឡេង​យ៉ាង​ម៉េច?
-ចុះ​អម្បាញ់​មិញ​លោក​មានឮ​សូរ​គ្រាំង​ទេ?
-ថី​មិន​ឮ ។ ចុះ​វា​យ៉ាង​ម៉េច?
-គឺ​សំឡេង​​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​រថយន្ត​​ខ្ញុំ​កើត​ជំងឺ​អាលែ​ហ្ស៊ីភ្លាមៗ ព្រោះ​រថយន្ត​ដឹក​​​ទឹក​កក​​បុក​គូទ​វា​យ៉ាង​ខ្លាំង ។ ​សូម​លោក​​ប៉ូលិស​ពិនិត្យ​​មើល​គូទ​វា​ផង​ទៅ ​ខ្ទេច​អស់​ហើយ ៕

ល្បិច​ខូច​របស់​ទន្សាយ
ថ្ងៃ​មួយ​​មេឃ​ស្រឡះ​ល្អ ទន្សាយ​បបួល​មេ​រមាំង ៖
-បង​ស្រីៗ! ថ្ងៃ​នេះ​មេឃ​ស្រឡះ​ល្អ​ណាស់ បង​ស្រី​រត់​លេង​ជា​មួយ​ខ្ញុំ​មួយ​ជុំ​មើល​ទេស​ភាព​ផង សម្រក​ខ្លាញ់​ពោះ​ផង ​បាន​ទេ?
រមាំង​ញី​យល់​ព្រម​​ភ្លាម ។ ពួក​គេ​ទាំង​ពីរ​​រត់​ត្រឹកៗ​បាន​ប្រហែល​១០០​ម៉ែត្រ ក្រឡេក​ឃើញ​​ជ្រូក​ព្រៃ​ពីរ​ក្បាល​​កំពុងសំឡក់​​សំឡឹង​គ្នា​ប្រុង​កើត​សង្គ្រាម​ប្រយុទ្ធ​គ្នា​ ឃើញ​ដូច្នេះ​ទន្សាយ​ចូល​ទៅ​ឃាត់ ៖
-បង​ប្រុស​ទាំង​ពីរ​ធ្វើ​អី​ហ្នឹង មេឃ​ស្រឡះ​ល្អ​យ៉ាង​នេះ គួរ​ណាស់​បាន​ទទួល​​ភាព​រីក​រាយ​ ហេតុ​ម៉េច​ចង់​បង្ហូរ​ឈាម​គ្នា​ទៅវិញ? ឈប់​ឈ្លោះ​គ្នា​ទៅ ហើយ​​រត់​លេង​លំហែ​កាយ​ជា​មួយ​ពួក​ខ្ញុំ​ប្រសើរ​ជាង ។
ឮដូច្នេះ​ ជ្រូក​ព្រៃ​ទាំង​ពីរ​ក្បាល​ឈប់​ឈ្លោះ​​គ្នា ហើយ​ងាក​មក​​រត់​លេង​ជា​មួយ​ទន្សាយ និង​រមាំង​ដែរ ។ បាន​មួយ​សន្ទុះ​ឃើញ​តោ​មួយ​ក្បាល​កំពុង​ហាត់​ក្បាច់​គុន​សង្គ្រប់​ចំណី​ ទន្សាយ​បបួល​​ទៀតៈ
-បង​តោៗ! ហេតុ​ម៉េច​​មួយ​ថ្ងៃៗ​បង​ឯង​គិត​ឃើញ​តែ​អំពើ​ហិង្សា​អីុចឹង? មក​រត់​​លេង​ហាត់​ប្រាណ​ជា​មួយ​ពួក​ខ្ញុំ​​មួយ​ជុំ​ទៅ កុំ​ឱ្យ​តប់​ប្រមល់​ពេក ។
ដឹង​អី​តោ​អត់​មាត់​ក​ ស្ទុះ​មក​ចាប់​​ទន្សាយ​គ្រវែង​ទៅ​ម្ខាង​ធ្វើ​ឱ្យ​ទន្សាយ​រមៀល​ពី​រ​បី​ត្រឡប់ ។ ​ឃើញ​ដូច្នេះ​​រមាំង និង​ជ្រូក​ព្រៃ​​សម្តែង​ការ​មិន​ពេញចិត្ត ៖
-នែ លោក​​ប្អូន​​ទន្សាយ​មាន​បំណង​ល្អ​តើ​ហេតុ​អី​បង​តោ​ឯង​ធ្វើ​អ៊ីចឹង?
តោ​បើក​ភ្នែក​​ធំៗ​ឆ្លើយ​វិញ ៖
-អ្នក​រាល់​គ្នា​គ្មាន​​ដឹង​ខ្យល់​អី​ទេ នាំ​គ្នា​ចាញ់​​បោក​​ទន្សាយ​កំហូច​ហើយ​នៅ​មិន​ដឹង​ខ្លួន​ទៀត។ ​នេះ​មិន​មែន​ជា​លើក​ដំបូង​សម្រាប់​​ខ្ញុំ​ឯ​ណា​ ។ ​ឱ្យ​តែ​​លើក​ណា​ស៊ី​​អ្វី​ទាស់​ចំណី​ពោះ​​កូរ​ខ្លាំង វា​តែង​បបួល​គេ​ឯង​រត់​ហាត់​​ប្រាណ​លេង តែ​តាម​ពិត​ហៅ​គេ​ឱ្យ​ជូន​ទៅ​កន្លែង​​បត់​ជើង​នៅ​ដើម​ព្រៃ​ខាង​នោះ ដឹង​ហើយ​​នៅ?

សុំ​តែ​លុយ​សម្រាប់​ហូប​បាយ
នៅ​ក្នុង​បន​ល្បែង​ស៊ី​សង​មួយ​ បុរស​យ៉ាប់​​យ៉ឺន​ម្នាក់​ចូល​​​សុំ​លុយ​បុរស​ដែល​​ឈ្នះ​ល្បែង​កំពុង​អួត​ប្រាប់​គេ​ឯង ៖
-​សូម​លោក​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​ផង បី​ថ្ងៃ​ហើយ​ខ្ញុំ​អត់​មាន​បាយ​មួយ​គ្រាប់​ចូល​ពោះ​ទេ ។ ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ជា​ទី​​សង្ឃឹម​របស់​ខ្ញុំ ។ បើ​​លោក​មិន​ជួយ​ទេ ខ្ញុំ​មុខ​​ជា​ស្លាប់​ក្នុង​យប់​នេះ​ហើយ ។
បុរស​ឈ្នះ​ល្បែង​ឆ្លើយ​វិញ ៖
-​ត្រឹម​​១០​ដុល្លារ​ខ្ញុំ​អាច​ឱ្យ​អ្នក​​ឯង​​សម្រាប់​​ហូប​បាយ​បាន តែ​ធ្វើ​ម៉េច​ខ្ញុំ​ដឹង​ថា អ្នក​ឯង​មិន​​យក​លុយ​នេះ​ទៅ​ហូប​បាយ ហើយ​​បែរ​ជា​យក​ទៅ​លេង​ល្បែង​ទៅ​វិញ?
-​សូម​លោក​ទុក​ចិត្ត​ចុះ​ ខ្ញុំ​ពិត​ជា​សុំ​លុយ​​សម្រាប់​ហូប​បាយ​មែន ព្រោះ​​លុយ​សម្រាប់​​លេង​ល្បែង​ខ្ញុំ​មាន​គ្រប់​គ្រាន់​ហើយ ៕

សួរ​សុខ​ទុក្ខ​​ស្ត្រី​មេម៉ាយ
បុរស​ម្នាក់​​ទៅ​សួរ​សុខ​​ទុក្ខ​​ស្ត្រី​មេម៉ាយ​ស្គាល់​គ្នា ​ដែល​ប្តី​​​ទើប​តែ​ស្លាប់​ចោល ។ គាត់​​ចូល​ហាង​​លក់​គ្រឿង​អនុស្សាវរីយ៍​រក​មើល​ទិញ​កាដូ​អ្វី​ឱ្យ​ស័ក្តិ​សម​នឹង​ស្ត្រី​មេម៉ាយ​​កំពុង​កើត​ទុក្ខ ។ អ្នក​លក់​ឃើញ​គាត់​ចេះ​តែ​​ឈ្ងោក​​មើល​អស់​ពី​មួយ​កន្លែង​​ដល់​មួយ​កន្លែង​​ក៏​សួរ ៖
-លោក​ចង់​បា​នកាដូ​ជូន​អ្នក​ណា?
-ស្ត្រី​មេម៉ាយ​ម្នាក់​កំពុង​​កើត​ទុក្ខ​ព្រោះ​ប្តី​ទើប​តែ​ស្លាប់​​ចោល។
-​ម៉េច​​មិន​ប្រញាប់​​និយាយ? ខ្ញុំ​មាន​ស្រោម​អនាម័យ​ពណ៌​ខ្មៅ​ត្រូវ​រឿង​ល្អ​ណាស់ ៕

ដូច​គ្នា​ និង​ខុស​គ្នា
យុវ​ជន​ពីរ​នាក់​សួរ​គ្នា ៖
-ម៉ែ និង​​មិត្ត​ស្រី​ដូច​គ្នា​ត្រង់​ណា?
-​ត្រង់​ថា ស្រីដូចគ្នា​ហ្នឹង​ណា។
-​ចុះ​ខុស​គ្នា?
-គឺ​ខុស​គ្នា​​ត្រង់​ម៉ែ​ឱ្យ​លុយ​យើង​ចាយ​ ចំណែក​មិត្ត​ស្រី​​បង្ហិន​លុយ​យើង ៕

ទន់​ខ្សោយ​បំផុត
បុរស​ម្នាក់​​សួរ​យុវ​ជន​ម្នាក់​ ៖
-ឮ​ថា​​ឯង​មាន​​មិត្ត​ស្រី​ច្រើន​ណាស់​ ប្រហែល​យល់​​ដឹង​ពី​រឿង​ស្រីៗ​ច្រើន​ហើយ​​មើល​ទៅ ។ ចាំ​ឆ្លើយ​សំណួរ​មួយ​របស់​យើង​​ណា ។ មនុស្ស​ស្រី ទន់​ខ្សោយ​បំផុត​​ពេល​ណា?
យុវ​​ជន​នោះ​សើច ៖
-សំណួរ​បែប​នេះ​ ទោះ​អ្នក​មិន​មាន​មិត្ត​ស្រី​ច្រើន​ក៏​អាច​ឆ្លើយ​រួច ។ ស្រីៗ​ខ្សោយ​បំផុត​​ពេល​ទើប​លាប​ក្រចក​ដៃ​រួច ថ្នាំ​​លាប​មិន​ទាន់​ស្ងួត​ស្រួល​បួល ៕

អួត
យុវ​ជន​ម្នាក់ចូល​ចិត្ត​អួត​​ពី​សមត្ថ​ភាព ។ លើ​​ជញ្ជាំង​​ផ្ទះ​របស់​យុវ​ជន​នោះ​មាន​រូប​គំនូរ​ជា​ច្រើន​ដែល​ខ្លួន​គេ​គូរ ដោយ​​មាន​អក្សរ​បក​ស្រាយ​នៅ​ខាង​​ក្រោម​​រូប​ដូច​​តទៅ ៖
-​ត្រីឆ្តោនេះ​ទម្ងន់​១២​គីឡូ​ក្រាម ម៉េវ​ចាប់​បាន​នៅ​​ទន្លេ​សាប ។
-​ត្រី​​ឆ្លាម​​​នេះ​ប្រវែង​៣​​ម៉ែត្រ​ ម៉េវ​​សម្លាប់​​វា​បាន​ពេល​ទៅ​លេង​សមុទ្រ​កាល​ពី​ចុង​ឆ្នាំ​ទៅ ហើយ​វា​ហក់​ចូល​ប្រុង​​ត្របាក់​ម៉េវ ។
ក្រោយ​ថ្ងៃ​រៀប​ការ ​ប្រពន្ធ​ម៉េវ​យក​រូប​ថត​ប្តី​ព្យួរ​ក្បែ​រ​ត្រី​ទាំង​នោះ​ ហើយ​សរសេរ​​អក្សរ​ខាង​ក្រោម ៖
-​បុរស​ពូកែ​​​អួត​ឈ្មោះ​ម៉េវ ខ្ញុំ​ចាប់​មក​រៀប​ការ​បាន​​នៅ​ចុង​ឆ្នាំ​២០១០ ៕

បុរស​សំគម​​ និង​​​កណ្តុរ​បង្កង់
បុរស​ម្នាក់​​មាឌ​ល្អិត​​ស្គម​​​កំព្រឹង​ដើរ​ចូល​ភេសជ្ជ​ដ្ឋាន​មួយ​ហៅ​ទឹក​ដោះ​គោ​ពង​មាន់​មួយ​កែវ ។ ​បន្ទាប់​ពី​ក្រេប​ទឹក​​ដោះ​គោ​មួយ​ម៉ាត់​ បុរស​​សំគម​លូក​យក​កណ្តុរ​បង្កង់​មួយ​ក្បាល​ចេញ​ពី​ហោ​ប៉ៅ​របស់​ខ្លួន ដាក់​វា​ឈរ​លើ​មាត់​កែវ​ឱ្យ​​វា​ផឹក​ទឹក​ដោះ​គោ​នោះ​ដែរ ។ ​ឃើញ​ដូច្នេះ​ជើង​ប៉ាវ​ហាង​មាឌ​ធំ​​ដូច​យក្ស​ដើរ​មក​ច្រត់​ចង្កេះ​និយាយ ៖
-​នែ ម៉េច​ធ្វើ​អ៊ីចឹង? ​កែវ​នេះ​សម្រាប់​​មនុស្ស​ផឹក​ មិន​មែន​សម្រាប់​កណ្តុរ​ស្មោក​​គ្រោក​​ផឹក​ទេ។ លោក​ឯង​ចេញ​ពី​ហាង​នេះ​ឱ្យ​ឆាប់​ កុំ​​មក​​ឱ្យ​ខ្ញុំ​ឃើញ​មុខ​ទៀត!
បុរស​សំគម​មាឌ​ល្អិត​ដំឡើង​សំឡេង​​តប​វិញ ៖
-អាគាត់​ឯង​នេះ​ស្អី​ដែរ? ចង់​ត្រូវ​កំផ្លៀង​​បាក់​​ថ្គាម​​ខាន​ស៊ី​បាយ​មែន​ទេ?
ពេល​​បុរស​នោះ​និយាយ​ចប់ ​កណ្តុរ​បង្កង់​​ឈរ​ពើង​ទ្រូង​លើ​មាត់​កែវ​ស្រែកតាម​​ក្រោយ ៖
-ពេល​ម្ចាស់​​ខ្ញុំ​​ទះ​លោក​ឯង​បែក​មាត់​​ខាន​ស៊ីបាយ ខ្ញុំ​ក៏​មិន​ទុក​ឆ្មា​ឱ្យ​​​នៅ​ផ្ទះ​ឯង​​បាន​សុខ​ដែរ ខ្ញុំ​នឹង​ទៅ​ទះ​វា​ឱ្យ​បែក​មាត់​ទៀត៕