ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​តេជគុណ ជួន កក្កដា ៖ ធាតុ ឬឆ្អឹង ដែលយើងឲ្យតម្លៃ គឺថ្លៃហើយ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សីល​តម្លៃ​ជា​គោលដៅ​របស់​សីល ញាណ ហើយ​ទាល់​ទង​ផ្ទាល់ ទៅ​នឹង​អំពើ​សកម្មភាព​ឬ​ចរិយា​របស់​មនុស្ស ។ សីល​តម្លៃ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សុជីវធម៌ សីលធម៌ គុណធម៌…

រាជធានី​ភ្នំពេញ ៖ សីល​តម្លៃ​ជា​គោលដៅ​របស់​សីល ញាណ ហើយ​ទាល់​ទង​ផ្ទាល់ ទៅ​នឹង​អំពើ​សកម្មភាព​ឬ​ចរិយា​របស់​មនុស្ស ។ សីល​តម្លៃ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សុជីវធម៌ សីលធម៌ គុណធម៌ ឧត្តមគតិ ។

ព្រះ​តេជគុណ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ព្រះ​តេជគុណ មាន​សង្ឃដីកា នៅ​ក្នុង​វី​ដេ​អូ​កាលពី​កន្លង​មក​ថ្មី​ៗ​នេះ ៖ តែ​យើង​ឲ្យ​តម្លៃ​ឆ្អឹង​នឹង​វា​ថ្លៃ​អាហ្នឹង​ថ្លៃ​ហើយ​ដាច់ខាត ។ ត្រូវ​តែ​រៀបចំ​ឲ្យ​ល្អ​សមគួរ តែ​ដ​រាបណា​យើង​មិន​ឲ្យ​តម្លៃ​ដូច​ឆ្អឹង​ជ្រូក ឆ្អឹង​គោ​អ៊ីចឹង ចោល​នៅ​ណា​ក៏​អត់​បញ្ហា​ដែរ ។ មែន​ទេ​ញាតិ​ញោម ? ជឿ​ទេ?

លើស​ពី​នេះ​ទៅ​ទៀត ព្រះ​តេជគុណ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា មាន​សង្ឃដីកា​បន្ត​៖ ប៉ុន្តែ​តែ​យើង​ឲ្យ​តម្លៃ គឺ​ថ្លៃ​ហើយ ហើយ​បើសិន​យើង​ឲ្យ​តម្លៃ​ហើយ បាន​ន័យ​ថា សមគួរ​ដល់​ការ​គោរព របស់​កូនប្រុស​កូនស្រី ។ ដូច​មាស​ដែល​យើង​ឲ្យ​តម្លៃ​អ៊ីចឹង ដល់​ឲ្យ​តម្លៃ​មាស មាស​ហ្នឹង​វា​ថ្លៃ មែន​ទេ​ញោម? ហើយ​មនុស្ស​ឲ្យ​តែ​ឃើញ​មាស​អាហ្នឹង​ដឹង​តែ​មាន​តម្លៃ​ហើយ ប៉ុន្តែ​ឧទាហរណ៍ យក​មាស​១​តំឡឹង​ធ្វើ​ខ្សែ​ក​ពាក់​ឲ្យ​ជ្រូក ។ ជ្រូក​វា​សប្បាយចិត្ត​ទេ? ព្រោះ​ជ្រូក​វា​អត់​ដឹង​ថា មាស​វា​មាន​តម្លៃ ។ ចំណែក​ចុះ​ពេជ្រ​ថ្លៃ​ជាងមាស ប៉ុន្តែ​យើង​យក​ពេជ្រ​១​ការាត់ ទៅ​ពាក់​ឲ្យ​គោ គោ​វា​អរ​ទេ?​ យក​ពេជ្រ​មួយ​ការាត់ ហើយ​យក​ស្មៅ​មួយ​បាវ​ទៅ​ឲ្យ​គោ តែ​គោ​វា​អរ​ណាស់​បាន​ស្មៅ​នៅ​បាវ​ហ្នឹង ។ តើ​មក​ពី​អ្វី? មក​ពី​មនុស្ស​ឲ្យ​តម្លៃ​វា​ថ្លៃ ។

យ៉ាងណាមិញ​មនុស្ស​ដែល​ស្លា​.​ប់ ក្នុង​ព្រះ​សាសនា​នេះ ខ្លះ​ក៏​គេ​បូជា គេ​ដុត គេ​រើស​ឆ្អឹង​ក៏​ដោយ មិន​រើស​ឆ្អឹង​ក៏​ដោយ ខ្លះ​គេ​ទុក​ចោល​នៅ​ព្រៃ​ហ្នឹង​ទៅ ខ្លះ​គេ​យក​ឆ្អឹង​នោះ​ទៅ​បាច​ចោល​នៅ​ទន្លេ ស្ទឹង បឹងបួរ​ទៅ ខ្លះ​ក៏​គេ​ប​ញ្ជុះ​ក្នុង​ដី ខ្លះ​ទៀត​ក៏​គេ​យក​ទៅ​ចោល​ក្នុង​ព្រៃ ស្មរ​សាន​ដូច​សម័យ​ព្រះ ស្លាប់​ហើយ​គេ​អូស​យក​ទៅ​ចោល​តែ​ម្តង ។ តែ​ដោយសារ​យើង​ទំនៀមទម្លាប់ ស្រុក​ទេស​យើង ហើយនឹង​សម​ស្រប​ទៅ​ហ្នឹង​តាម​ព្រះពុទ្ធ​ជា​ម្ចាស់​ផង ព្រះ​អង្គ​ត្រូវ​បូជាព្រះសព​សាវៈ​ត្រូវ​ទុក​សារី​រិក​ធាតុ ដើម្បី​ជាទី​គោរព​សក្ការៈ​។ យើង​ក៏​ត្រូវការ​អដ្ឋិធាតុអ្នក​មានគុណ​យើង ជាទី​គោរព​សក្ការ​ដែរ ហើយ​នរណា​អ្នក​ឲ្យ​តម្លៃ គឺ​កូនចៅ​របស់​ម្ចាស់​ធាតុ​ហ្នឹង​អ្នក​ឲ្យ​តម្លៃ ។

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​តេជគុណ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា មាន​សង្ឃដីកា ៖ ចាំ​អ្នក​ណា​ឲ្យ​តម្លៃ​អត់​ថ្លៃ​ដូច​កូនចៅ​របស់​យើង​ទេ ។ អ៊ីចឹង​ដូច្នេះ​ពេល​ណា​យើង​ឲ្យ​តម្លៃ​វា​ថ្លៃ បើ​មិន​ឲ្យ​តម្លៃ​គឺ​វា​ថោក នេះ​អាស្រ័យ​លើ​ឆ​ន្ទៈ​កូន​ដែល​ជា​អ្នក​កតញ្ញូ បើ​គិត​ថា ម៉ែ​ថ្លៃ​ឪ​ថ្លៃ​គួរ​ធ្វើ​ចុះ តែបើ​គិត​ថា មិនសូវ​ថ្លៃ​ទេ អាហ្នឹង​បើ​មិន​ធ្វើ​ក៏​មិន​បង្ខំ​ដែរ ជា​រឿង​របស់​ញោម​ខ្លួនឯង​តើ ។ ប៉ុន្តែ​បើ​យើង​ធ្វើ​គឺ​យើង​បាន​ចំណែក​បុណ្យ​របស់​យើង ក្នុង​នាម​យើង​ជា​កូន ដែល​មិន​អាច​ទុក​លោក​អ្នក​មានគុណ​របស់​យើង​ដូច​ជា​សត្វ ដូច​ជា​ធាតុ​ចោល​នៅ​ក្នុង​ព្រៃ​ឬ​ចោល​ដូច​ឆ្អឹង​គោ ឆ្អឹង​ក្របី​ទេ ។

ព្រះ​តេជគុណ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា បាន​មាន​សង្ឃដីកា​បន្ថែម ៖ ប៉ុន្តែ​មាន​គេ​លើក​ឡើង​មក​អ៊ីចេះ​ថា ធាតុ​ទាល់តែ​អភិសេក​ហើយ​បាន​យក​ទៅ​ដាក់​ក្នុង​ចេតិយ​បាន បើ​មិន​ទាន់​អភិសេក​មិន​ទាន់​យក​ដាក់​ក្នុង​ចេតិយ​អត់​បាន​ទេ​។ មាន​កន្លែង​ខ្លះ​ទៀត​គេ​ថា ខ្មោច​អត់​ទាន់​ពេញ​សិទ្ធិ ។ ប៉ុន្តែ​អាត្មា​គិត​ថា ងាប់​ហើយ គេ​មាន​ងាប់​បណ្តែត​ដែរ​ណ៎ ? ចុះបើ​ងាប់​ហើយ​នៅ​បណ្តែត​ដល់​ណា​ទៀត ? តែ​ដាច់ខ្យល់​ផឹង​ហើយ​នៅ​គឺ​ខ្មោច​ពេញ​សិទ្ធ​ហើយ ។ ចុះបើ​យើង​អភិសេក​ឲ្យ​ទៅ​ជា​អដ្ឋិធាតុ​មួយ​សម្រាប់​យក​ទៅ​ដាក់​ក្នុង​ចេតិយ​មិនមែន​អាស្រ័យ​លើ​ធម៌​សូត្រ​នោះ​យ៉ាងណា​ទេ មាន​តែ​កូនចៅ​ខ្លួនឯង​ហ្នឹង​ទេ​ដែល​លើក​ស្ទួយ ដែល​កើត​ចេញពី​កតញ្ញូ​ចេញពី​ក្នុង​ចិត្ត​នេះឯង ។ ដែល​ព្រះពុទ្ធ​យើង​ម្ចាស់​ព្រះ​អង្គ​ត្រាស់​ថា បុណ្យ​វា​អាស្រ័យ​នៅ​ផ្លូវចិត្ត ។

សំខាន់​លោក​ញោម​ទេ គោរព​ធាតុ​របស់​ម៉ែឪ​ញោម​នោះ ។ ដូច​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទោះបីជា​យើង​មិន​គោរព​សិរី​រិក​ធាតុ​ព្រះ​អង្គ​ក៏​ព្រះ​អង្គ​មិន​ខ្វល់​ដែរ សាវ័ក​គោរព​មិន​គោរព​មិន​ខ្វល់​ទេ តែបើ​សាវ័ក​ចង់បាន​បុណ្យ​គោរព​ទៅ ថ្វាយបង្គុំ​ទៅ បដិបត្តិ​ទៅ តែបើ​សាវ័ក មិន​ខ្វល់​ក៏​ព្រះ​អង្គ​មិន​ទៅ​បង្ខំ​ដែរ ។ និយាយ​ឲ្យ​ខ្លី​មក​ព្រះពុទ្ធ​សាសនា​មួយ​នេះ​គឺជា​សាសនា​មិន​បង្ខំ ។ កសាង ធ្វើ​អី​ទាំងអស់ ក្នុង​សាសនា​មួយ​នេះ​គឺ​ទាមទារ​ឲ្យ​អ្នក​ជ្រះថ្លា កើត​ចេញពី​ផ្លូវចិត្ត​ដោយ​មិន​បង្ខំ ហើយ​កើត​ចេញពី​ផ្លូវចិត្ត​មិន​បង្ខំ​នេះ គឺជា​បុណ្យ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ