រាជធានីភ្នំពេញ ៖ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ខណៈបងប្អូនខ្មែរ ដែលជាប់សែស្រឡាយចិនក៏នឹងប្រារព្ធយ៉ាងខ្ជាប់ខ្ជួនផងដែរ ។
នៅឆ្នាំ២០២៤នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃសុក្រ ទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ខណៈបុណ្យមួយនេះកាន់តែកៀកជិតចូលមកដល់ហើយនោះ បងប្អូនត្រូវដឹងថា សែនបែបណាទើបហេង និងមានសិរីមង្គលកើតមានដល់លោកអ្នកដែលជាប់ខ្សែស្រលាយចិនត្រូវត្រៀមរៀបចំ ។
រូបតំណាងកាលពីពេលថ្មីៗនេះអ្នកគ្រូ ឡុង ណាលី ដែលជាគ្រូហុងស៊ុយល្បីល្បាញមួយរូបនៅកម្ពុជា បានបញ្ជាក់ថា អ្វីដែលសំខាន់ក្នុងឆ្នាំ ២០២៤ ដែលចំឆ្នាំរោងនេះ គឺពណ៌ដែលល្អក្នុងការសែន គឺពណ៌ក្រហម ។ ហើយបងប្អូនខ្មែរយើងភាគច្រើនចូលចិត្តដាក់ជំនាងផ្ទះនៅកណ្តាលផ្ទះ ។ ជំនាងផ្ទះនៅកណ្តាលផ្ទះក្នុងឆ្នាំនេះ គឺត្រូវប្រើភ្លើងពណ៌ក្រហម ឬផ្កាពណ៌ក្រហម ដែលយើងដាក់ ។ សព្វដង គឺយើងប្រើដើមរាសី តែឆ្នាំនេះយើងអត់ប្រើទេ ហានតែដាក់ដើមរាសី គឺបំផ្ទុះបញ្ហា ។

ជាមួយគ្នានោះដែរ អ្នកគ្រូ បានបន្តថា ជាក់ស្តែងទាក់ទងនឹងការសែន វាជាជំនឿរបស់យើងទេ យើងសែនហើយសប្បាយចិត្ត ប៉ុន្តែការសែនដែលហុចផលអាក្រក់នោះ គឺនៅពេលដែលសែនគឺយើងដុតផាវ ដុតផាវចំទិសឆុង ផ្ទះយើងបែរមុខទៅទិសឆុង ហើយយើងដុតផាវហើយមានបញ្ហា ដូច្នេះហើយ គឺសែនមានបញ្ហា អ្នកខ្លះសែនហើយមានរឿង អស់លុយច្រើនហើយក៏ឆេះផ្ទះ ឆេះជើងធូប អ៊ីចឹងសួរថា ដូនតាមិនជួយទេ ខំសែនអស់ច្រើនណាស់់ ហេតុអីមិនជួយ ធ្វើឲ្យឆេះផ្ទះអ៊ីចឹងទៅ តាមពិតកំហុសមិនមែនមកពីដូនតាទេ កំហុសមកពីខ្លួនយើងទៅរំខានទិសឆុង ។ ទីមួយការដុតផាវមិនមែនចេះតែដុតទេ ហេងយើង ប៉ុន្តែទៅស៊យគេ ជួនកាលទៅ ចេះតែដុតផាវតាមគ្នាទៅ ដោយការបំផ្ទុះមាន២ បំផ្ទុះលាភ និងស៊យ ។
រូបតំណាងអ្នកគ្រូបញ្ជាក់ថា ចំពោះបំផ្ទុះលាភ ចូលឆ្នាំចិនហើយយើងអាចហេងហើយយើងរកអីក៏បាន យើងជោគជ័យ តែចៃដន្យអីយើងបំផ្ទុះស៊យវិញ មានរឿងកំឡុងចូលឆ្នាំ ជួនកាលទៅគ្រោះថ្នាក់ចរាចរណ៍ ជួនកាលទៅដើរលេងភ្លើងឆេះផ្ទះ ជួនកាលចេញទៅមានបញ្ហាឈ្លោះគ្នាជាមួយបងប្អូន មានជម្លោះវាយតប់គ្នា មានបញ្ហា អ៊ីចឹងរឿងរ៉ាវដែលសែនខុស គឺបែបហ្នឹង ។ សែនមិនមែនដាក់របស់ហ្នឹងទៅខុសទេ គឺសែនទៅរំខានទិសឆុងហ្នឹងឯង ។ តែបើយើងអត់អុជផាវអត់មានបារម្ភទេ ហើយអ្វីដែលសំខាន់ក្នុងឆ្នាំនេះ គឺ ពណ៌ដែលល្អក្នុងការសែន គឺពណ៌ក្រហម ដោយសារឆ្នាំនេះ តារាសាស្ត្រលេខ៣ (ច)ចូលតារាសាស្ត្រចោរ តារាសាស្ត្រវិបត្តិ យើងត្រវការរំសាយតារាសាស្ត្រហ្នឹងវាមានឥទ្ធិពលខ្លាំងក្លាពេក វាទៅជាកើតរឿងអវិជ្ជមានកើតឡើងច្រើន ។ តារាសាស្ត្រលេខ៣ វាពាក់ព័ន្ធនឹងជម្លោះ ពាក់ព័ន្ធនឹងបញ្ហាចោរប្លន់ វាពាក់ព័ន្ធនឹងរឿងវិវាទ ជម្លោះបងប្អូន អ៊ីចឹង សួរថា វិបត្តិបញ្ហាផ្សេងៗនឹងកើតឡើងប្រសិនបើករណីយើងធ្វើខុស ។

អ៊ីចឹងនៅពេលដែលយើងសែន ដើម្បីរំសាយ គឺយើងត្រូវប្រើពណ៌ក្រហម ជាពិសេសអ្នកដែលមានជំនាងផ្ទះ បងប្អូនខ្មែរយើងចូលចិត្តដាក់ជំនាញផ្ទះនៅកណ្តាលផ្ទះ នៅក្នុងឆ្នាំនេះ គឺត្រូវការប្រើភ្លើងពណ៌ក្រហម ឬមួយផ្កាពណ៌ក្រហមដែលយើងដាក់ ។ អ៊ីចឹងក្នុងឆ្នាំ២០២៤នេះ អ្នកលក់ផ្កាក្រហម គឺលក់ដាច់ហើយ ផ្កាដែលមានបន្លាអត់ឲ្យសែនទេ ព្រោះសែនផ្កាបន្លានាំឲ្យមានរឿងមកចាក់យើង ។ ចំពោះផ្លែឈើអត់បញ្ហា ក្រហមក៏បានលឿនក៏បាន អត់បញ្ហាទេ ។
អ្នកគ្រូបានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងទៀន ក៏យើងប្រើទៀនក្រហមដែរ កំប៉ុងជើងធូបក៏យើងប្រើពណ៌ក្រហមដែរ ខោអាវក៏ក្រហមដែរ ឆ្នាំនេះយើងប្រើក្រហមហើយ ក្បួនបុរាណយើងគឺត្រូវក្រហមចាំបាច់ហ្នឹងឯង ។ ជាទូទៅចូលឆ្នាំចិន គឺយើងពាក់ពាក់ក្រហមគិតថា ក្រហមហ្នឹងជាពណ៌កេរ្តិ៍ឈ្មោះ រុងរឿង ពណ៌រីកចម្រើន ពណ៌សិរីមង្គល ប៉ុន្តែចៃដន្យឆ្នាំខ្លះអត់ត្រូវពណ៌ក្រហម ។
រូបតំណាងលើសពីនេះទៅទៀត អ្នកគ្រូ បានបន្ថែមថា ទាក់ទងនឹងម៉ោងពេល គឺអត់បញ្ហាទេ គឺចន្លោះពីម៉ោង៧ព្រឹកទៅ គឺអត់បញ្ហាសែនបាន ក្នុងឆ្នាំនេះ ។ សំខាន់បំផុតក្នុងថ្ងៃដែលយើងសែន ទី១ បើកភ្នែកមកធ្វើឲ្យអារម្មណ៍យើងសប្បាយចិត្ត កុំមួម៉ៅ តែមួយម៉ៅពេញមួយថ្ងៃហ្នឹង គឺមួម៉ៅហើយ ។ មុនម៉ោង១០ព្រឹក មុនពេលយើងចាប់ផ្តើមមានបញ្ហា គឺថ្ងៃហ្នឹងបញ្ហាពេញមួយថ្ងៃ ។ ប្រសិនបើយើងចាប់ផ្តើមមានបញ្ហា យើងគួរតែផ្អាកសិន សម្រាក១ម៉ោងឬ២ម៉ោងសិន ចាំយើងបន្តទៀត ។
រូបតំណាងទន្ទឹមនោះ អ្នកគ្រូថា ក្នុងថ្ងៃសែននេះអ្វីដែលយើងគួរធ្វើ និងមិនគួរធ្វើ ដូចនិយាយខាងលើនេះអ៊ីចឹង គឺយើងធ្វើអារម្មណ៍ឲ្យសប្បាយ ស្រស់ថ្លា ក្នុងកំឡុងពេល៣ថ្ងៃហ្នឹង កុំមួម៉ៅ បើមានរឿងអីក៏ធ្វើធម្មតាសិនទៅ ហើយពេលខ្លះថ្ងៃសែន គឺចំថ្ងៃថោះ អ្នកឆ្នាំរកា គឺឆុង ជាធម្មតាក្នុងឆ្នាំ២០២៤ ឆ្នាំរកា គឺហេងមែនទេ ហើយអ្នករកានេះឯង ជួយកាត់គ្រោះឲ្យគេ តែចៃដន្យចូលឆ្នាំចិនថ្ងៃសែននេះសែនចំថ្ងៃថោះ ដល់ពេលសែនចំថ្ងៃថោះ គឺចំអ្នកឆ្នាំរកា ហើយឆុងទាំងថ្ងៃរកា ហើយអ្នកដែលស៊យ ប្រយ័ត្នជាងគេ គឺដុតធូប ដុតផាវ អីហ្នឹង អ្នកដែលស៊យ គឺរកា (លុះត្រាតែរកាហ្នឹងធាតុដី និងធាតុឈើ )អាហ្នឹងបានហេង ហើយកុំប៉ះទិសឆុង ព្រោះទិសឆុងអត់ខ្វល់អ្នកណាឆ្នាំអីទេ ឲ្យតែខ្លាំងយើងទៅប៉ះវា អាហ្នឹងអ្នកឆ្នាំអីក៏ឆុងដែរ ហើយជាពិសេសអ្នកឆ្នាំច និងរោង គឺប៉ះខ្លាំងក្នុងឆ្នាំ២០២៤នេះ ។
ជាមួយគ្នានោះដែរ អ្នកគ្រូក៏បានបង្ហើបថា ហើយក្នុងឆ្នាំនេះអ្វីដែលប្រយ័ត្នជាងគេ គឺភ្លើងចេះ ករណីបើសែនហើយ ពន្លត់ទាន ពន្លត់ភ្លើងឲ្យបានល្អ មុននឹងដើរលេង ព្រោះអីឆ្នាំនេះឆ្នាំកាច ហើយហានិភ័យនឹងភ្លើងឆេះច្រើន ។ ហាមដាច់ខាតទីចង្អែរដែលមានភ្លើងលោត ៕
ចែករំលែកព័តមាននេះ