ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​លេប​ត្របាក់​ទូ​កុងតឺន័រ​យ៉ាង​សន្ធោសន្ធៅ បញ្ចេញ​សំឡេង​ផ្ទុះ​ខ្លាំង​ៗ​ផ្អើល​អស់​ពលរដ្ឋ

3 ខែ មុន
  • ភ្នំពេញ

អគ្គិភ័យ​ឆាបឆេះ​ទូ​កុងតឺន័រ បង្ក​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ និង​សំឡេង​ផ្ទុះ​ខ្លាំង​ៗ ធ្វើ​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ​ផង​ដែរ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ទូ​កុងតឺន័រ បង្ក​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ និង​សំឡេង​ផ្ទុះ​ខ្លាំង​ៗ ធ្វើ​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ​ផង​ដែរ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ គេ​បានឮ​សូរ​សំឡេង​ផ្ទុះ​ចេញពី​ចំណុច​ទូ​កុងតឺន័រ​មួយ ស្ថិត​នៅ​ក្បែរ​របង​ស័ង្កសី​ការដ្ឋាន​មួយ​កន្លែង​។ បន្ទាប់​ពី​ឮ​ដូច្នេះ​ហើយ អ្នក​ភូមិ​ក៏​នាំ​គ្នា​រត់​ចេញពីផ្ទះ​មក​ខាងក្រៅ ដើម្បី​មើល ហើយ​ក៏​ប្រទះ​ឃើញ​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​ទូ​កុង​តី​ន័​រយ៉ា​ង​សន្ធោសន្ធៅ​តែ​ម្ដង​»​។

ប្រភព​ដដែល​បន្ត​ថា «​ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ មិន​ហ៊ាន​ចូល​ទៅ​ជួយ​ពន្លត់ភ្លើង​នោះ​ទេ ព្រោះថា ករណី​នេះ​ឮ​សំឡេង​ផ្ទុះ​ដូច​ជា​មាន​ហ្គា​ស​នៅ​ក្នុង និង​មាន​ឆ្លង​ចរន្តអគ្គិសនី​ថែម​ទៀត​ផង ទើប​ពលរដ្ឋ​នាំ​គ្នា​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​»​។

បន្ទាប់​ពី​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ខណ្ឌ​ជ្រោយចង្វា និង​រង់ចាំ​មន្ត្រី EDC អគ្គិសនី​កម្ពុជា ធ្វើការ​ផ្តាច់​ចរន្តអគ្គិសនី​សិន ទើប​អាច​បា​.​ញ់​ទឹក​ពន្លត់​បាន​។

ក្រោយ​ពេល​បា​.​ញ់​ទឹក​ពន្លត់​ឱ្យ​រលត់​ទាំងស្រុង​រួច​ហើយ មន្ត្រី​អគ្គិសនី​កម្ពុជា ក៏​បាន​បន្ថែម​ថា «​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ បាន​បង្ក​ឱ្យ​ការ​ខូចខាត​ដល់​ខ្សែភ្លើង​របស់​ពលរដ្ឋ រួម​ទាំង​អណ្ដាតភ្លើង​ធ្វើ​ឱ្យ​ខូចខាត​ចំនួន​១​ខ្សែ​ថែម​ទៀត​ផង​ដែរ​។ អាស្រ័យ​ហេតុនេះ មន្ត្រី​ជំនាញ​ក៏​បាន​ទាក់ទង​ទៅ​កម្លាំង​របស់​ខ្លួន ដើម្បី​ធ្វើការ​ជួស​ជុស និង​ដំឡើង​ថ្មី​ភ្លាម​ៗ ដើម្បី​ទុក​ឱ្យ​ពលរដ្ឋ​មាន​អគ្គិសនី​ប្រើប្រាស់​ដូច​ដើម​វិញ​ទាំង​យប់​តែ​ម្ដង​»​។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ និង​មន្ត្រី​មូលដ្ឋាន មិន​ទាន់​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​កើត​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ