ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្សារ​ចំណាស់​មួយកន្លែង​នៅ​កូរ៉េ​ខាងត្បូង​បំផ្លាញ​អស់ជាង២០០ហាង

6 ខែ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា អគ្គិភ័យ​ធំ​មួយ​កើត​មាន​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា អគ្គិភ័យ​ធំ​មួយ​កើត​មាន​ក្នុង​ផ្សារ​អចិន្ត្រៃយ៍​លក់​គ្រឿង​សមុទ្រ​និង​ផលិតផល​កសិកម្ម​មួយ នៅ​ក្រុង​SEOCHEON​ខេត្ត​CHUNGCHEONG​ខាងត្បូង​ជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស ដោយ​បំផ្លាញ​ហាង​អស់​ដល់​២២៧​។ នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​២៣​មក​រា​របស់​អាជ្ញាធរ​។

ភ្លើង​បាន​ឆាបឆេះ​នា​ថ្ងៃ​ទី​២២​ មក​រា ​វេលា​ម៉ោង​២៣​និង​០៨​នាទី​ម៉ោង​ក្នុងស្រុក ហើយ​ក្រុម​អ្នក​ពន្លត់ភ្លើង​ប្រើ​ពេល​ដល់​២​ម៉ោង​ទើប​លើក​មក​ដល់​។

អាជ្ញាធរ​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​គូសបញ្ជាក់​ថា រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ទើប​អាច​ធ្វើ​ឲ្យ​ភ្លើង​ស្ងប់ និង​អាច​ពន្លត់​បាន​រហូត​ដល់​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក​។ អ្នក​ពន្លត់ភ្លើង​ដល់​៣៦១​នាក់​ជាមួយ​ឡានទឹក​៤៥​គ្រឿង​ត្រូវ​បាន​បញ្ជូន​មក​។ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ ព្រោះ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​នៅ​ក្នុង​ផ្សារ​ឡើយ​ពេល​មាន​ភ្លើង​ឆេះ តែ​ហាង​ដល់​ទៅ​២២៧​ក្នុង​ចំណោម​ហាង​ទាំង​២៩២​នៃ​ផ្សារ​នេះ​រង​ការ​បំផ្លាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ