លោកត្រាំ នៅសល់គូប្រជែងតែម្នាក់ប៉ុណ្ណោះក្នុងបក្សរបស់លោក
សហរដ្ឋអាមេរិក ៖ ក្រោយការប្រកាសដកខ្លួនថយចេញបន្តិចរបស់លោកRON DESANTIS អភិបាល
សហរដ្ឋអាមេរិក ៖ ក្រោយការប្រកាសដកខ្លួនថយចេញបន្តិចរបស់លោកRON DESANTIS អភិបាល
សហរដ្ឋអាមេរិក ៖ ក្រោយការប្រកាសដកខ្លួនថយចេញបន្តិចរបស់លោកRON DESANTIS អភិបាលរដ្ឋផ្លរីដា ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតសម្រាំងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី២១មករា អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប លោកស្រីនិកគីហាឡីពេលនេះ នៅសល់ជាបេក្ខនារីតែម្នាក់គត់ដែលនៅប្រជែងយ៉ាងខ្លាំងជាមួយលោកដូណាល់ត្រាំ។
លោកស្រីនិកគីហាឡីកំពុងធ្វើយុទ្ធនាការឃោសនាខ្លាំងបំផុតនៅរដ្ឋញូវហាមភៀដែលនាថ្ងៃទី២៣មករាត្រូវធ្វើការបោះឆ្នោតសម្រាំងបេក្ខជនប្រធានាធិបតីគណបក្សសាធាណរដ្ឋនៅទីនោះ។ អភិបាលរដ្ឋផ្លរីដាដែលគេគិតថាជាមនុស្សអាចប្រជែងជាមួយលោកត្រាំ តែមុនការបោះឆ្នោតសម្រាំងនៅរដ្ឋញូវហាមភៀស្រាប់តែប្រកាសដកខ្លួនថយដោយលោកថាមិនសង្ឃឹមឈ្នះ ដូច្នេះលោកត្រាំនៅសល់គូប្រជែងតែម្នាក់គត់ដែលជានារី៕
ចែករំលែកព័តមាននេះ