ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថា ពានរង្វាន់​កំពូល​ឯកត្តជន​បាល់ទាត់​បាន​បាត់បង់​ភាព​ជឿជាក់​ហើយ

6 ខែ មុន

អន្តរជាតិ ៖ កីឡាករ Cristiano Ronaldo បាន​និយាយ​ថា ពានរង្វាន់​ឯកត្តជន​របស់​កីឡាបាល់ទាត់​

អន្តរជាតិ ៖ កីឡាករ Cristiano Ronaldo បាន​និយាយ​ថា ពានរង្វាន់​ឯកត្តជន​របស់​កីឡាបាល់ទាត់​លែង​មាន​ទម្ងន់​ដូច​មុន និង​បាត់បង់​ភាព​ជឿជាក់​យ៉ាង​ខ្លាំង​នៅ​ពេល​ថ្មី​ៗ​នេះ​។

ការ​លើក​ឡើង​របស់​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ និង​ក្រុម Al Nassr រូប​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃក្រោយ​ពេល​កីឡាករ Lionel Messi បាន​ឈ្នះ​ពានរង្វាន់​ឯកត្តជន​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ ២០២៣ ឬ FIFA’s The Best កាលពី​ស​ប្តា​ហ៍​មុន ហើយ​មនុស្ស​ជា​ច្រើន ជា​ពិសេស​អ្នក​សេ្ន​ហា​វិស័យ​បាល់ទាត់​មានការ​ភ្ញាក់ផ្អើល​ដែល​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​យកឈ្នះ​ការ​បោះ​ឆ្នោត​លើ​ខ្សែប្រយុទ្ធ​ន័​រ​វែ​ស Erling Haaland ដែល​ឈ្នះ​ពានរង្វាន់​៣​ក្នុង​១​រដូវ​កាល​ជាមួយ Manchester City រួម​មាន English Premier League, FA Cup និង UEFA Champions League ។

ក្រៅពី​ឈ្នះ FIFA’s The Best កីឡាករ Lionel Messi ក៏​បាន​ឈ្នះ​ពានរង្វាន់ FIFA Ballon d’Or ឆ្នាំ ២០២៣ ផង​ដែរ បន្ទាប់​ពី​ជួយ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ជើងឯក World Cup ឆ្នាំ ២០២២ ប៉ុន្តែ​ការ​ឈ្នះ FIFA’s The Best 2023 ត្រូវ​បាន​ផ្តល់​ជូន​ក្នុង​រដូវ​កាលដែល​មិន​រាប់​បញ្ចូល​អំពី​ការ​ឈ្នះ World Cup 2022 ។

Cristiano Ronaldo បាន​លើក​ឡើង​បន្ទាប់​ពី​ឈ្នះ​រង្វាន់​ចំនួន​៣​នៅ​ក្នុង​កម្មវិធី Globe Soccer Awards កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​គេ​ជឿ​ថា​ក្នុង​ន័យ​ថា Messi មិន​សម​ឈ្នះ​ពាន FIFA’s The Best 2023 នោះ​ទេ ដោយ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​គិត​ថា ពានរង្វាន់​នេះ​បាត់បង់​ភាព​ជឿជាក់​។ យើង​ត្រូវ​តែ​វិភាគ​រដូវ​កាល​ទាំងមូល​។ វា​មិនមែន​មាន​ន័យ​ថា Messi មិន​សម​ឈ្នះ ឬ Haaland ឬ​សូ​ម្បី​តែ Mbappe​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​លែង​ជឿ​លើ​ពាន​នេះ​ទៀត​ហើយ​។ វា​មិនមែន​ដោយសារ​ខ្ញុំ​ឈ្នះ​ពាន​នៅ Globe Soccer នោះ​ទេ​។ ប៉ុន្តែ​តួលេខ​គ្រាប់​បាល់​គឺ​មាន​ពិត ហើយ​មិន​បោក​បញ្ឆោត​នោះ​ទេ​។ ពួក​គេ​មិន​អាច​យក​ពាន​នេះ​ទៅ​ណា​ឆ្ងាយ​ពី​ខ្ញុំ​បាន​ទេ ព្រោះ​វា​ជា​ការ​ពិត​។ ដូច្នេះ​វា​កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​នេះ​ទៅ​ទៀត ព្រោះ​តួលេខ​គឺជា​ការ​ពិត​»​។

Ronaldo បន្ថែម​ថា គាត់​ទំនងជា​មិន​ជាប់​ឈ្មោះ​សម្រាប់​ប្រជែង​ពានរង្វាន់​ធំ​ៗ នា​ពេល​អនាគត​នោះ​ទេ ដោយសារ​តែ​កំពុង​លេង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត «​ដូចដែល​អ្នក​បានឃើញ​ហើយ ខ្ញុំ​បាន​ស៊ុត​បញ្ចូល​ទី​៥៤​គ្រាប់​ក្នុង​ឆ្នាំ ២០២៣ តែ​ប្រហែលជា​មាន​អ្នក​និយាយ​ថា ងាយស្រួល​ជាង ព្រោះ​ខ្ញុំ​លេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប៉ុន្តែ​អ្នកជំនាញ​បាល់ទាត់​ដឹង​ថា វា​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់​មិន​ថា​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ឬ​នៅ​អ៊ី​តា​លី អេ​ស្ប៉ា​ញ ឬ​ក៏​ព័រ​ទុ​យ​ហ្គា​ល់​។ ម្យ៉ាងវិញទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​មោទនភាព​ជាង​ដែល​បាន​យកឈ្នះ​ចំនួន​គ្រាប់​បាល់​របស់ Haaland, Mbappe និង Harry Kane»៕ (​ប្រភព ៖ Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ