ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​វា.យប្រហារ​នៅ​ដូ​ណេ​ត​ស្ក៍​ ស្លា.ប់​យ៉ាងតិច​២៥​នាក់

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មនុស្ស​យ៉ាងតិច​២៥​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២១​ មក​រា ដោយសារ​ការ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ មនុស្ស​យ៉ាងតិច​២៥​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២១​ មក​រា ដោយសារ​ការ​វា.យប្រហារ​មួយ​របស់​អ៊ុយ​ក្រែ​ន លើ​ផ្សារ​មួយ​នៅ​ដូ​ណេ​ត​ស្ក៍​។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​រុ​ស្ស៊ី ។ ក្រុង​ដូ​ណេ​ត​ស្ក៍​ជាទី​ក្រុង​ធំ​មួយ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ស្ថិត​ក្នុង​តំបន់​ដុន​បាស់​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ខ្សែ​រណសិរ្ស និង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្ស៊ី​តាំងពី​ឆ្នាំ​២០១៤​មក រួច​ជា​គោលដៅ​បាញ់​ផ្លោង​ជា​ទៀងទាត់​ពី​សំណាក់​កងទ័ព​អ៊ុយ​ក្រែ​ន​។

បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​សាកសព​មនុស្ស​ច្រើន​នាក់ តម្រៀប​នៅ​លើ​ដី​និង​អំបែង​កញ្ចក់​រាយ​ប៉ាយ​។ អ្នក​ទទួលខុសត្រូវ​តំបន់​នោះ​លោក​ដឺ​នី​ស​ពូ​ជី​លី​ន​ប្រកាស​ថា មនុស្ស​យ៉ាងតិច​២៥​នាក់​ស្លាប់​និង​២០​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​ដ៏​សាហាវ​មក​លើ​ផ្សារ​នេះ​កាលពី​ថ្ងៃ​ទី​២១​មក​រា​ពេល​កំពុង​មាន​មនុស្ស​ច្រើន​កុះករ​ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​រុ​ស្សុ​ី​បាន​បរិហារ​ចំពោះ​អំពើ​ដឺ​សាហាវ​នោះ​របស់​របប​ណា​ហ្សុ​ី​អ៊ុយ​ក្រែ​ន គាំទ្រ​ដោយ​អា​មេ​រិ​ក​និង​បណ្ដា​អា​យ៉ង​។

ដោយឡែក​កងទ័ព​រុ​ស្សុ​ី​អះអាង​កាលពី​ថ្ងៃ​ទី​២១​មក​រា​ថា វាយ​យក​បាន​មូលដ្ឋាន​តូច​មួយ​ក្នុង​តំបន់​ក្រុង​ខា​គៀវ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​វិញ​អះអាង​ថា​មូលដ្ឋាន​នោះ ពុំ​មាន​សារសំខាន់​ចំពោះ​ផ្នែក​យោធា​ឡើយ​។

ទោះបី​យ៉ាងណា​ការ​ប្រកាស​នោះ​របស់​កងទ័ព​រុ​ស្សុ​ី បង្ហាញ​ពី​ការ​បង្កើន​ការ​គាបសង្កត់ របស់​កងកម្លាំង​ក្រុង​មូ​ស្គូ​លើ​ខ្សែ​រណសិរ្ស​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។ កាលពី​ថ្ងៃ​ទី​១៨​មក​រា រុ​ស្សុ​ី​ប្រកាស​រួច​ហើយពី​ការ​វាយ​យក​បាន​មូលដ្ឋាន​តូច​មួយទៀត គឺ​មូលដ្ឋាន​វ៉ា​សឺ​ឡូ​អី​ុ​យេ​ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្សុ​ី​និយាយ​ថា ភូមិ​ក្រាក់​ម៉ា​ល់​ឡូ​អី​ុ​យេ ក្នុង​តំបន់​ក្រុង​ខា​គៀវ​ត្រូវ​បាន​វាយ​យក​បាន ដោយ​ប្រតិបត្តិការ​យ៉ាង​សកម្ម​ធ្វើ​ឡើង​ប្រកបដោយ​ជោគជ័យ​របស់​បណ្ដា​កងឯកភាព​នៃ​កងទ័ព​ភាគ​ខាងលិច​ក្នុង​តំបន់​គូ​ពី​យ៉ា​ន់​ស្ក៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ