ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​ថៃ​៩​នាក់​ផឹកស៊ី​ស្រែក​ឡូឡា លុះ​សន្តិ​សុខ​ទៅ​ហាម ប្រុង​ព្រួត​​វា.យ

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​៩​នាក់​ផឹកស៊ី​ស្រែ​ឡូឡា​ត្រូវ​សន្តិសុខ​ទៅ​ហាម តែ​ក៏​បាន​ព្រួត​គ្នា​រក​វាយ​សន្តិសុខ​វិញ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤ នេះ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​មួយ…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​៩​នាក់​ផឹកស៊ី​ស្រែ​ឡូឡា​ត្រូវ​សន្តិសុខ​ទៅ​ហាម តែ​ក៏​បាន​ព្រួត​គ្នា​រក​វាយ​សន្តិសុខ​វិញ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤ នេះ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​
ប៉ែ​ត ។

សន្តិសុខ​យាម​ផ្សារ​ទឹក​ពុះ​បាន​ប្រាប់​ថា កាលពី​យប់​រំលង​អធ្រាត្រ​នៅ​ផ្សារ​ទឹក​ពុះ ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ក្រុង​ប៉ោយ​ប៉ែ​ត មាន​ជនជាតិ​ថៃ​ចំនួន​៩​នាក់ បាន​ផឹកស៊ី​ហើយ​ស្រែក​ឡូឡា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អ្នក​ជិតខាង​មក​ប្រាប់​សន្តិសុខ ក៏​ត្រូវ​ជនជាតិ​នាំ​គ្នា​ស្ទុះ​ងើបឈរ​កមក​វាយ​ហើយ​ដកខ្លួន​ចេញ​ទៅ​វិញ ។

សន្តិសុខ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ត្រឡប់​ទៅ​វិញ​បាន​រាយការណ៍​ជូន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​មក​ឃាត់ខ្លួន​ជនជាតិ​ថៃ​ទាំង​៩​នាក់ ដាក់​លើ​រថយន្ត​ដឹក​ទៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​យក​ទៅ​សួរនាំ ។

ពាក់ព័ន្ធ​ការ​ឃាត់ខ្លួន​ជនជាតិ​ថៃ​៩​នាក់​នៅ​ផ្សារ​ទឹក​ពុះ​ដែល​ផឹកស៊ី​ស្រែក​ឡូឡា​នេះ​កម្លាំង​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​គ្រាន់​ប្រាប់​ថា ក្រោយ​ទទួល​បណ្ដឹង​រាយការណ៍​មាន​ជនជាតិ​ថៃ​ផឹកស៊ី​ស្រែក​ឡូឡា​ហើយ​សន្តិសុខ​ទៅ​ហាម​រក​វ៉ៃ​ទើប​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​សិន និង​មាន​ចំណាត់​ការ​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ