ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​រក​ឃើញ​សា.ក.ស.ព​ត្រូវ​គេ​កា.ត់​ជា​កង់​ៗ​ដាក់​ក្នុង​ធុង​ក្លាស្សេ​ទឹក​កក​

3 ខែ មុន

ទី​ក្រុង​បាងកក​​៖ សមត្ថ​កិច្ច​ថៃ​រក​ឃើញ​​សាក​សព​មនុស្ស​ប្រុស​ត្រូវ​គេ​សម្លាប់​​​​ និង​កាត់​​អង្កន់​ជា​កង់​ៗ​ដូច​ត្រី។​ រួច​ហើយ​ដាក់​​ក្នុង​ទូ​ក្លាស្សេ​ដើម្បី​រក្សា​​គុណ​ភាព​របស់​សាច់​ឱ្យ​នៅ​តែ​ស្រស់​ញញឹម​។ ជន​ដៃ​ដល់​មុន​នឹង​ចាក​ចេញ​ពី​​ទូ​ក្លាស្សេ​នោះ​ថែម​ទាំង​បាន​ដោត​ឌុយ​ភ្លើង​​ទុក​ចោល​ដើម្បី​រក្សា​សីតុណ្ហ​ភាព​ត្រជាក់​ និង​ដើម្បី​កុំ​ឱ្យ​សាច់​សាក​សព​មាន​សភាព​ហើម​-ស្អុយ​នាំ​ឱ្យ​ឆាប់​បែក​ការណ៍​​។ សមត្ថ​កិច្ច​នៅ​ប៉ុស្តិ​នគរ​បាល​សាមេ​ដាម (Samae Dam) ទទួល​ដំណឹង​ដ៏​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​នេះ​…

ទី​ក្រុង​បាងកក​​៖ សមត្ថ​កិច្ច​ថៃ​រក​ឃើញ​​សាក​សព​មនុស្ស​ប្រុស​ត្រូវ​គេ​សម្លាប់​​​​ និង​កាត់​​អង្កន់​ជា​កង់​ៗ​ដូច​ត្រី។​ រួច​ហើយ​ដាក់​​ក្នុង​ទូ​ក្លាស្សេ​ដើម្បី​រក្សា​​គុណ​ភាព​របស់​សាច់​ឱ្យ​នៅ​តែ​ស្រស់​ញញឹម​។ ជន​ដៃ​ដល់​មុន​នឹង​ចាក​ចេញ​ពី​​ទូ​ក្លាស្សេ​នោះ​ថែម​ទាំង​បាន​ដោត​ឌុយ​ភ្លើង​​ទុក​ចោល​ដើម្បី​រក្សា​សីតុណ្ហ​ភាព​ត្រជាក់​ និង​ដើម្បី​កុំ​ឱ្យ​សាច់​សាក​សព​មាន​សភាព​ហើម​-ស្អុយ​នាំ​ឱ្យ​ឆាប់​បែក​ការណ៍​​។

សមត្ថ​កិច្ច​នៅ​ប៉ុស្តិ​នគរ​បាល​សាមេ​ដាម (Samae Dam) ទទួល​ដំណឹង​ដ៏​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​នេះ​ និង​ប្រញាប់​ចុះ​ទៅ​កន្លែង​កើត​ហេតុ​នៅ​អគារ​​ពាណិជ្ជ​​កម្ម​មួយ​កន្លែង​​នៃ​ខណ្ឌ​ឃុន​ធាន (Khunthian) ​​ទី​ក្រុង​បាងកក​។ សមត្ថ​កិច្ច​ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ពេល​ចុះ​ទៅ​ដល់​ឃើញ​ធុង​ក្លាស្សេ​ពណ៌​ស​ត្រូវ​គេ​ប្លុង​ទុក​ចោល​នៅ​ជាន់​ទី​បួន​នៃ​អគារ​​​។ នៅ​ពេល​បើក​​គម្រប​ទូ​ក្លាស្សេ​​​​ភ្លាម​ឃើញ​ជើង​របស់​សាក​សព​ជន​រង​គ្រោះ​មុន​គេ​​​។ ​​ពិនិត្យ​បន្ត​ទៀត​​ឃើញ​ស្នាម​ប្រឡាក់​ឈាម​នៅ​ក្នុង​បន្ទប់​គេង និង​បន្ទប់​ទឹក​ និង​ឃើញ​រណា​សម្រាប់​អារ​សាច់​មនុស្ស​​ដែល​ជន​ដៃ​ដល់​លាក់​ទុក​នៅ​​ក្រោម​គ្រែ​​​។​

ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​​ដើរ​ប្រមូល​​វីឌីអូ​ឃ្លីប​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​ដែល​​បំពាក់​នៅ​ម្ដុំ​កន្លែង​កើត​ហេតុ​ដើម្បី​កំណត់​មុខ​សញ្ញា​​ជន​សង្ស័យ​។​ នៅ​កន្លែង​កើត​ហេតុ​នោះ ជន​ជាតិ​ភូមា​ម្នាក់​ប្រាប់​ថា​គាត់​ និង​មិត្ត​ភក្ដិ​បួន​នាក់​ទៀត​បាន​ឡើង​ទៅ​លើ​អគារ​នោះ​កាល​ពី​សប្ដាហ៍​មុន​។ គាត់​ប្រាប់​ថា​បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់​​​ជា​អ្នក​គ្រប់​គ្រង​​បន្ទប់​នោះ​សម្រាប់​ធ្វើ​ជា​ការិយា​ល័យ​ជ្រើស​រើស​ពល​ករ​​​។

នៅ​ក្នុង​ចំណោម​ពួក​គេ​ទាំង​៥​នាក់​ ៤​នាក់​ត្រូវ​​ចាត់​តាំង​​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ពី​អគារ​នេះ​។ ​នៅ​សល់​បុរស​ម្នាក់​ទៀត​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​យ៉ាវ (Yao) ​មិន​ទាន់​​ចាក​ចេញ​ពី​អគារ​នេះ​នៅ​ឡើយ​​ ហើយ​​គាត់​បន្ត​ស្នាក់​នៅ​ក្នុង​អគារ​នោះ​ដដែល​។ ​កាល​ពី​ថ្ងៃ​សៅរ៍​​ គេ​​​បាត់​​ដំណឹង​គាត់​សូន្យ​ឈឹង​​​​មិន​ដឹង​ថា​គាត់​ទៅ​ណា​​។​ ទោះ​បី​​​ព្យាយាម​​ទាក់​ទង​​គាត់​​យ៉ាង​​​ណា​ក៏​​មិន​បាន​។​

បុរស​ជន​ជាតិ​ភូមា​រូប​នេះ​ក៏​វិល​ត្រឡប់​ទៅ​អគារ​នោះ​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​។ លើក​នេះ គាត់​​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ទៅ​​​ម្ចាស់​​អគារ​។ ម្ចាស់​អគារ​ប្រាប់​ឱ្យ​គាត់​ធាក់​ទម្លាយ​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​តែ​ម្ដង​ទៅ​។ នៅ​ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​នោះ​ទើប​គាត់​​មើល​ឃើញ​ទិដ្ឋ​ភាព​ដ៏​គួរ​ឱ្យ​ញញើត​ និង​ព្រឺព្រួច​។ គាត់​​សម្រេច​ចិត្ត​យក​រឿង​នេះ​​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​តែ​ម្ដង​។​

សមត្ថ​កិច្ច​​រក​ឃើញ​ថា​បុរស​ជន​ជាតិ​ឥណ្ឌា​ (ដែល​ជា​អ្នក​ជ្រើស​រើស​បុគ្គលិក​នោះ​) ​​ទើប​តែ​មក​ជួល​អគារ​​​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា​។ ចំណែក​ពល​ករ​ចំណាក​ស្រុក​មក​ពី​ប្រទេស​ភូមា​ទាំង​៥​នាក់​ទើប​តែ​មក​ស្នាក់​នៅ​អគារ​នេះ​ដើម្បី​រង់​ចាំ​​បុរស​ឥណ្ឌា​​បញ្ជូន​​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ​បុគ្គ​លិក​។​ ពល​​ករ​​ភូមា​ទាំង​បួន​នាក់​​ត្រឡប់​ទៅ​អគារ​ដើម្បី​​យក​​ឥវ៉ាន់​របស់​ពួកគេ​។​

តាម​រយៈ​ការ​ពិនិត្យ​មើល​ទិដ្ឋភាព​នៅ​ក្នុង​បន្ទប់​នោះ​ទំនង​ជា​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​​ខ្លាំង​មុន​នឹង​ឈាន​ដល់​ការ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​។ គេ​ដឹង​ថា​បុរស​ជន​ជាតិ​ឥណ្ឌា​​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​បាត់​ទៅ​ហើយ​ឆ្ពោះ​ទៅ​ទី​ក្រុង​ឆេន​ណាយ​ ប្រទេស​ឥណ្ឌា​ តាំង​ពី​ម៉ោង​៨:៥០​យប់​ថ្ងៃ​សៅរ៍​៕​

ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/general/2727897/mans-dismembered-body-parts-found-in-freezer

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ