ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកស្មានមិនដល់! យុវជនជនជាតិភាគតិចម្នាក់ ដោយសារតែរើស​បាល់ឱ្យ​ក្មេងៗ ត្រូវរងគ្រោះ​ខ្លួនឯង!

3 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ កាលពីវេលាម៉ោង ១៣ និង ៣០នាទី មានករណីមនុស្សលង់ទឹកស្លា.ប់​ម្នាក់…

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ កាលពីវេលាម៉ោង ១៣ និង ៣០នាទី មានករណីមនុស្សលង់ទឹកស្លា.ប់​ម្នាក់ នៅចំណុចទំនប់សែនសុខដុម (ទំនប់លើ) ស្ថិតនៅភូមិដោះ​ក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះ ឈ្មោះ ដែន ទង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មានទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

​ជនរងគ្រោះ បានចុះជួយយកបាល់ ដែលធ្លាក់ចូលទឹកឲ្យក្មេង។ ពេលដែលយកបាល់បាន ក៏ហែលទឹកមកច្រាំងវិញ ក៏លង់ទឹក បណ្ដាលអោយស្លា.​ប់តែម្ដង។

សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានសហការជាមួយកម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាលសុខដុម បាន​ទៅពិនិត្យសាកស.ព។ ក្រោយធ្វើការពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ស.ពជនរងគ្រោះ ពិតជាបានលង់ទឹកស្លា.ប់ដោយខ្លួនឯង ពិតប្រាកដមែន ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ។

​លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភទឹកប្រាក់ដល់អ្នកចុះជួយ​ស្រង់សពជន​រងគ្រោះ ចំនួន ១០០$ និងលោកអភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យ បានឧបត្ថម្ភទឹកប្រាក់ ចំនួន ២០ម៉ឺនរៀល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ