ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ ថា​ចង់​មក​កាន់​កូរ៉េ​ខាងជើង​នា​ពេល​ខាង​មុខ​នេះ

3 ខែ មុន

ប្រទេស​រុ​ស្សុ​ី​-​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២១​

ប្រទេស​រុ​ស្សុ​ី​-​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២១​មក​រា​ថា ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន សម្ដែង​ពី​បំណង​មក​កាន់​ក្រុង​ព្យុ​ង​យ៉ាង​នា​ពេល​ខាង​មុខ​នេះ​។

KCNA គូសបញ្ជាក់​ថា លោកពូ​ទី​ន​បាន​ថ្លែងអំណរគុណ​ដល់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ចំពោះ​ការ​អ​ញ្ជី​ញ​លោក​ក្នុង​ឱកាស​កិច្ច​សន្ទនា​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង លោក​CHOE SON HUI ដែល​មក​កាន់​រុ​ស្សុ​ី​កាលពី​ស​ប្ដា​ហ៍​មុន​។ រុ​ស្សុ​ី​ក៏​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​កូរ៉េ​ខាងជើង​ដែល​បាន​គាំទ្រ​និង​សម្ដែង​សាមគ្គីភាព​ជាមួយ​ខ្លួន​ក្នុង​ការ​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​។ ម្យ៉ាងវិញទៀត​ប្រទេស​ទាំង​២ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បង្កហេតុ​របស់​សហ​រដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត ប្រឆាំង​សិទ្ធិ​អធិបតេយ្យ​កូរ៉េ​ខាងជើង និង​បាន​ព្រមព្រៀង​គ្នា​រួម​សហការ​ក្នុង​បណ្ដា​កិច្ចការ​តំបន់​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​អះអាង​ថា ប្រទេស​លោក​ត្រៀម​ទទួល​ប្រធានាធិបតី​រុ​ស្សុ​ី​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ព្​ស់​រុ​ស្សុ​ី ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ និង​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្សុ​ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ បាន​មក​បំពេញ​ទស្សនកិច្ច​រួច​ហើយ​នៅ​កូរ៉េ​ខាងជើង​ក្នុង​ឆ្នាំ​២០២៣ ដែល​នាំ​ឲ្យ​ពួក​លោក​ខាងលិច​ភ័យ​ខ្លាច​ចំពោះ​កិច្ចព្រមព្រៀង​គ្រឿង​សព្វាវុធ​មួយ រវាង​ប្រទេស​ទាំង​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ