ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អ៊ី​​ស្រា​អែ​ល​ច្រើន​ពាន់​នាក់​ ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លាលែង

3 ខែ មុន

ប្រទេស​អី​ុ​ស្រា​អែ​ល ៖ ពលរដ្ឋ​អី​ុ​ស្រា​អែ​ល​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២០​ មក​រា​ បាន​នាំ​គ្នា​ធ្វើ​

ប្រទេស​អី​ុ​ស្រា​អែ​ល ៖ ពលរដ្ឋ​អី​ុ​ស្រា​អែ​ល​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២០​ មក​រា​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​តែ​ល​អា​វីវ ទាមទារ​ឲ្យ​មានការ​វិល​ត្រឡប់​វិញ​នៃ​ចំណាប់ខ្មាំង​ដែល​ពួក​ហា​ម៉ាស់​ចាប់តាំងពី​ថ្ងៃ​ទី​៧​តុលា​មក និង​ទាមទា​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ចាក​ចេញពី​តំណែង ដោយ​ចោទប្រកាន់​ជា​ពិសេស​ថា កំពុង​បន្ត​សង្គ្រាម​ដើម្បី​អាច​កាន់​អំណាច​បន្ត​ទៀត​។

ពួក​បាតុករ​បាន​លើកគ្នា​ហែ​ក្បួន​នៅ​ទីលាន​ហា​ប៊ី​ម៉ា ដោយ​មួយ​ចំនួន​លើក​ប៉ង់​កាត​ដែល​បរិហារ​លោក​នេ​តាន់​យ៉ា​ហ៊ូ​ជាមួយ​ការ​សរសេរ​ពាក្យ​ថា​មនុស្ស​អាក្រក់ និង​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​នា​ពេល​នេះ​។

លោក​នេ​តាន់​យ៉ា​ហ៊ូ​កំពុង​រង​ការ​គាបសង្កត់ ដើម្បី​ឲ្យ​ទទួល​បានកា​រវិ​ល្រ​ឡប់​របស់​ចំណាប់ខ្មាំង ដែល​កំពុង​ជាប់​នៅ​ជ្រោយ​ហ្គា​ហ្សា​កន្លែង​ដែល​អី​ុ​ស្រា​អែ​ល​កំពុង​ធ្វើ​ស​ង្ក្រា​មយ៉ាង​សាហាវ​បំផុត​ជាមួយ​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។

ក្នុង​ចំណោម​ចំណាប់ខ្មាំង​ទាំង​ប្រមាណ​ជា​២៥០​នាក់ ១០០​នាក់​ត្រូវ​បាន​ដោះ​លែង​ពេល​មាន​បទ​ឈប់​បាញ់​គ្នា​មួយ កាលពី​ដំណាច់ខែ​វិច្ឆិកា ហើយ​ចំណាប់ខ្មាំង​១៣២​នាក់​ទៀត​កំពុង​ជាប់​នៅ​ហ្គា​ហ្សា​។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​២៧​នាក់​ស្លាប់ ដោយ​ពុំ​មានការ​ប្រគល់​សាកសព​ឡើយ​។ ការ​វាយប្រហារ​របស់​ពួក​ហា​ម៉ាស់​ថ្ងៃ​ទី​៧​តុលា​លើ​ដែនដី​អី​ុ​ស្រា​អែ​ល​បណ្ដាល​ឲ្យ​មនុ្ស​ស្លាប់​នៅ​ទីនោះ​១១៤០​នាក់​។ ចំណែក​ក្រសួងសុខាភិបាល​ហា​ម៉ាស់​និយាយ​ថា មក​ដល់​ពេល​នេះ​ការ​វាយលុក​របស់​អី​ុ​ស្រា​អែ​ល​លើ​ជ្រោយ​ហ្គា​ហ្សា​បណ្ដាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់ ឡើង​ដល់​ជិត​២៥.០០០​នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ