ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​រដូវរងា និង​ព្យុះ​ព្រិល​នៅ​អា​មេ​រិ​ក​ស្លា.ប់​យ៉ាងតិច​៥០​នាក់

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូល​ដ្នា​ន​និង​បណ្ដា​កាសែត​ក្នុងស្រុក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​មក​រា​ថា

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូល​ដ្នា​ន​និង​បណ្ដា​កាសែត​ក្នុងស្រុក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​មក​រា​ថា មនុស្ស​យ៉ាងតិច​៥០​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នា​រដូវរងា​នៅ​សហរដ្ឋអាមេរិក​។

ភ្លៀង​ធ្លាក់​ខ្លាំង​រួម​ជាមួយ​ព្រិល​និង​ព្យុះ​ព្រិល​ធ្វើ​ឲ្យ​ផ្លូវថ្នល់​នានា​រអិល​គ្រោះថ្នាក់​ខ្លាំង​បំផុត​។ ការ​ដឹក​ជញ្ជូន​តាម​អាកាស​ត្រូវ​ស្ទះ បណ្ដា​សាលារៀន​ត្រូវ​បិទទ្វារ​ហើយ​មនុស្ស​ច្រើន​គ្រួសារ​គ្មាន​ភ្លើងអគ្គិសនី​ប្រើ​។ ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​លាន​នាក់​រង​ការ​ប៉ះពាល់ ដោយសារ​ការ​ប្រកាស​អាសន្ន​ឧតុនិយម​។ ក្នុង​រដ្ឋ​តេន​នេ​សី​ុ​ក្រសួងសុខាភិបាល​រៀបរាប់​ពី​មនុស្ស​ស្លាប់​១៤​នាក់ មក​ពី​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​។

នៅ​រដ្ឋ​ផេ​ន​សី​ុ​ល​វេ​នៀនា​រី​៥​នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ​រអិល​មួយ​។ នៅ​រដ្ឋ​កេ​ន​ទុក​គី​មាន​អ្នក​ស្លាប់​៥​នាក់​ដោយ​ធាតុអាកាស​អាក្រក់​ខ្លាំង ។ នៅ​រដ្ឋ​អូ​រី​ហ្គោ​ន​មាន​មនុស្ស​ស្លាប់​៣​នាក់ ដោយសារ​ភ្លើង​ឆក់​មក​ពី​ខ្សែភ្លើង​ដាច់​ធ្លាក់​លើ​រថយន្ត​ពួក​គេ ពេល​កំពុង​មាន​ព្យុះ​ព្រិល​។ បណ្ដា​មនុស្ស​ស្លាប់​ក៏​ត្រូវ​បាន​រាយការណ៍​នៅ​រដ្ឋ​អី​ុ​លី​ណ​យ កាន់​សាស់ រដ្ឋ​ញូ​វ​ហាម​ភៀ វី​ស្កុន​សី​ុ​ន​និង​ញូ​វ​យ៉​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ