ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​បឋម​សិក្សា​ចិន​១៣​នាក់​ស្លា.ប់​ក្នុង​គ្រោះអគ្គី​ភ័យ

1 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សី​ុ​ន​ហួ​ថា សិស្សសាលា​១៣​នាក់​បាន​ត្រូវ​ស្លា.ប់​ ដោយសារ​

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សី​ុ​ន​ហួ​ថា សិស្សសាលា​១៣​នាក់​បាន​ត្រូវ​ស្លា.ប់​ ដោយសារ​ភ្លើង​ឆេះ​កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​មួយ​កន្លែង ក្នុង​ខេត្ត​ហុ​ឺ​ណា​ន់​ភាគ​កណ្ដាល​ចិន​។

សី​ុ​ន​ហួ​គូសបញ្ជាក់​ថា នា​វេលា​ម៉ោង​២៣​យប់​ថ្ងៃ​ទី​១៩​មក​រា ផ្នែក​ពន្លត់ភ្លើង​មូលដ្ឋាន​ទទួល​សេចក្ដីរាយការណ៍​ពី​ភ្លើង​ឆេះ​កន្លែង​ស្នាក់​នៅ​នៃ​សាលា​បឋម​សិក្សា​YINGCAI ស្ថិត​ក្នុងភូមិ​YANSHANPU​។

ភូមិ​នេះ​ស្ថិត​នៅ​ជាយក្រុង​ណា​ន​យ៉ាង ជាទី​ក្រុង​មួយ​មាន​ប្រជាជន​ជិត​១០​លាន​នាក់​។ គ្រូបង្រៀន​ម្នាក់​គូសបញ្ជាក់​ប្រាប់​កាសែត​មូលដ្ឋាន​មួយ​ថា ជន​រង​គ្រោះ​ទាំងអស់​សុទ្ធតែ​សិស្សសាលា រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា មាន​អាយុ​ពី​៩​ទៅ​១០​ឆ្នាំ​។ សិស្ស​ម្នាក់​រង​របួសធ្ងន់​។ អាជ្ញាធរ​មូលដ្ឋាន​បាន​បើក​ការ​សើ​ុ​ប​អង្កេត​មួយ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ភ្លើង​ឆេះ​នេះ ខណៈ​មនុស្ស​ម្នាក់​បាន​ត្រូវ​ចាប់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ