ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ក្រុម​លួច​​ខ្សែភ្លើង​​​និង​អ្នក​ទទួលផល​ចោរកម្ម​៥នាក់

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​ខ្សែភ្លើង​​​ស្ពាន់​ចំនួន​០,៥​គីឡូក្រាម ​​និង​សំបក​ខ្សែភ្លើង​មួយ​ចំនួនតូច ​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន​៥នាក់ជាប់ពន្ធនាគារ ​។ ហេតុការណ៍​​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥នាក់ (ស្រី១​នាក់) ដែល​ជាប់ពាក់ព័ន្ធ​ពីបទ​ចោរកម្ម ​និងអ្នក​ផ្សំ​គំនិត​​នេះ​ កាលពីថ្ងៃទី​២៤ ឧសភា ​​នៅភូមិ​៣ សង្កាត់​៣ និងភូមិ​៤ សង្កាត់​​៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ខ្សែភ្លើង​​​ស្ពាន់​ចំនួន​០,៥​គីឡូក្រាម ​​និង​សំបក​ខ្សែភ្លើង​មួយ​ចំនួនតូច ​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន​៥នាក់ជាប់ពន្ធនាគារ ​។ ហេតុការណ៍​​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥នាក់ (ស្រី១​នាក់) ដែល​ជាប់ពាក់ព័ន្ធ​ពីបទ​ចោរកម្ម ​និងអ្នក​ផ្សំ​គំនិត​​នេះ​ កាលពីថ្ងៃទី​២៤ ឧសភា ​​នៅភូមិ​៣ សង្កាត់​៣ និងភូមិ​៤ សង្កាត់​​៤ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​មនុស្ស​ទាំង​៥នាក់នោះ គឺធ្វើឡើង​តាម​បណ្តឹង​​របស់​ក្រុម​ហ៊ុន​កាំមីតែល​ដែលបាន​បាត់​ខ្សែ​កាបទូរស័ព្ទ​​របស់​ក្រុម​ហ៊ុន​​ក្នុងអំឡុង​ខែ​មេសា ​និងខែឧសភា ​ឆ្នាំ​២០១១ ។ ការ​ឃាត់​ខ្លួន​​នេះ​ធ្វើឡើង​ពីរកន្លែង​ផ្សេងគ្នា ដែល​លើកទី១​​ចាប់បាន​ជនសង្ស័យ​​ចំនួន​២នាក់​នៅវេលាម៉ោង១០ និង៣០នាទី​ព្រឹក​ថ្ងៃទី២៤ ឧសភា ​​នៅ​​​សណ្ឋាគារ​ហូលីដេ ​​ស្ថិត​ក្នុង​ភូមិ៣ សង្កាត់​​​ក្រុងព្រះសីហនុ ​។​​​ យុវ​ជន​សង្ស័យ​​ទាំង​២នាក់​នេះ​ឈ្មោះ​ចាន់ ពិសាល ​អាយុ​​៣១​ឆ្នាំ​ ភេទប្រុស និង​ឈ្មោះ​ស៊ុន សុភា ​ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ ​​ជនទាំង​២នាក់​​ជា​សន្តិសុខ​ឯក​ជន​របស់​ក្រុមហ៊ុន PHAENIX និង​ស្នាក់នៅ​សណ្ឋា​គារ​​ហូលីដេ ។ ចំណែក​​លើកទី២ ​នៅ​វេលាម៉ោង​​៣ និង​៣០នាទី​រសៀលក្នុង​ថ្ងៃ​ដដែល ​សមត្ថកិច្ច​បន្ត​ឃាត់​ខ្លួន​​មនុស្ស​ចំនួន​៣នាក់ ​ក្នុងនោះ​មានស្ត្រី​ម្នាក់​​​​ពីបទ​ទទួល​ផល​ចោរកម្ម និងផ្សំគំនិត ។

ជនពាក់​ព័ន្ធទី១-ឈ្មោះ​សូ រតនា ​ភេទប្រុស អាយុ​២៦ឆ្នាំ ​ជា​សន្តិសុខ​ឯកជន​​ដូច​​ជនសង្ស័យ​ទាំងពីរនាក់​ខាង​លើ​ដែរ ​ទី២-ឈ្មោះ​ថេប ​នឿង ​ភេទស្រី អាយុ​២៦ឆ្នាំ ​មានលំនៅ​​​ក្នុងក្រុម៤ ​ភូមិ​៥ សង្កាត់​៤ ​ក្រុងព្រះ​សី​ហនុ មុខរបរ​ទិញ​អេត​ចាយ និងទី៣-​ឈ្មោះធៀង ភេទប្រុស អាយុ​៣៧ឆ្នាំ ទីលំនៅក្នុង​ក្រុម​ទី១៧​ ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះសីហនុ ​មុខ​របរ​​ទិញ​អេតចាយ (តាម​ការចង្អុលបង្ហាញ​ពីជន​សង្ស័យ)។

​យោងតាមតំណាង​ក្រុមហ៊ុនកាំមីតែល ខេត្ត​​ព្រះសីហនុឱ្យ​ដឹង​ថា ​​​ក្រុម​ហ៊ុន​បាត់​បង់​​ខ្សែកាប​ប្រហែល​១៧២០ម៉ែត្រ ។ ដោយឡែក​តាមការសារភាព​​របស់​ឈ្មោះ​ចាន់ ពិសាល ថា រូប​គេ​​មិន​មែន​​លួច​ខ្សែកាប​ទូរស័ព្ទ​​ទេ គឺ​លួច​ខ្សែភ្លើង​របស់សណ្ឋាគារ​ហូលី​ដេ​ដែលថៅកែ​​ទុកចោល ៕