ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ៖ ប្រវត្តិសាស្ត្រ​៤០០០​ឆ្នាំ និង​ហេតុផល​មនុស្ស​អោយ​តម្លៃ​ខ្លាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

ពេជ្រ មាន​ប្រវត្តិ​យូរអង្វែង​ជាង​៤០០០​ឆ្នាំ និង​ជា​វត្ថុ​ដ៏​ស្រស់​ស្អាត​នៃ​ក្តី​ប្រាថ្នា​របស់​មនុស្ស​ទូទៅ តាំង​ពី​បុរាណសម័យ រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ប្រជាជន​កម្ពុជា​យើង ក៏​បាន​ប្រើប្រាស់​ចិញ្ចៀនពេជ្រ ជា​និមិត្តរូប​នៃ​ការ​ភ្ជាប់ពាក្យ​កូនកំលោះ និង​កូនក្រមុំ​ផង​ដែរ​

ពេជ្រ មាន​ប្រវត្តិ​យូរអង្វែង​ជាង​៤០០០​ឆ្នាំ និង​ជា​វត្ថុ​ដ៏​ស្រស់​ស្អាត​នៃ​ក្តី​ប្រាថ្នា​របស់​មនុស្ស​ទូទៅ តាំង​ពី​បុរាណសម័យ រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ប្រជាជន​កម្ពុជា​យើង ក៏​បាន​ប្រើប្រាស់​ចិញ្ចៀនពេជ្រ ជា​និមិត្តរូប​នៃ​ការ​ភ្ជាប់ពាក្យ​កូនកំលោះ និង​កូនក្រមុំ​ផង​ដែរ​។

តើ​ហេតុ​អ្វី​បានជា​ពេជ្រ មាន​តម្លៃ​ខ្លាំង ហើយ​វា​មាន​ប្រវត្តិសាស្ត្រ​បែប​ណា?
ដើម្បី​ជា​ចំណេះដឹង​ទូទៅ ពាក់ព័ន្ធ​នឹង​ពេជ្រ ថ្ងៃនេះ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​ចែករំលែក​ប្រវត្តិ និង​ដំណើរ​សាច់​រឿង​ទាក់ទង​នឹង​ពេជ្រ ទុកជា​ចំណេះដឹង ។

ប្រវត្តិសាស្ត្រ​នៃ​ត្បូង​ពេជ្រ បាន​កើត​ចេញ​តាំងពី​រាប់​ពាន់​ឆ្នាំ​កន្លង​មក​ម្ល៉េះ ហើយ​ក៏​មានរឿង​និទាន​ជា​ច្រើន ដែល​ត្រូវ​បាន​គេ​និទាន​ពាក់ព័ន្ធ​នឹង​អំណាច​អាថ៌​កំបាំង​ភាព​ស្រស់​ស្អាត និង​ថាមពល​ខាង​វិញ្ញាណ ។

តាម​ការ​កត់ត្រា ជនជាតិ​ក្រិ​ច បុរាណ​ជឿ​ថា ពេជ្រ គឺជា​ទឹកភ្នែក​ព្រះ​ជា​ម្ចាស់​។ ពេជ្រ ត្រូវ​បាន​គេ​គិត​ថា គឺជា​ត្បូង​អាថ៌​កំបាំង និង​មាន​ឥទ្ធិពល​ដែល​ប៉ះពាល់​ដល់​ឋានសួគ៌ និង​ដួងចិត្ត​របស់​មនុស្សជាតិ​។ ពេជ្រ ត្រូវ​បាន​គេ​ស្គាល់ និង​ចាត់ទុកជា​វត្ថុ​មាន​តម្លៃ​អស់​រយៈពេល​ប្រមាណ​ជា​ជាង​៤០០០​ឆ្នាំ​មក​ហើយ​។ នៅ​ពេល​សព្វ​ថ្ងៃនេះ ពេជ្រ នៅ​តែ​រក្សា​ភាព​ទាក់ទាញ​របស់​វា ខណៈ​ដែល​បច្ចេកវិទ្យា​កែ​ច្នៃ​ពេជ្រ គឺ​កាន់តែ​ទំនើប ហើយ​ក្រៅពី​អំណាច​ដ៏​អា​ថ​កំបាំង វា​ក៏​មាន​តម្លៃ​ផ្នែក​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​ផង​ដែរ ។

យោង​តាម​អ្នក​បុរាណ​វិទូ ពេជ្រ ត្រូវ​បាន​គេ​រក​ឃើញ​ជា​លើក​ដំបូង នៅ​ក្នុង​ប្រទេស​ឥណ្ឌា រង្វង់​ឆ្នាំ​២៥០០ ឆ្នាំ​មុន​គ​.​ស នៅ​ក្នុង​តំបន់ Golconda ចន្លោះ​ទន្លេ Godavari និង Krishna ហើយ​ក្រោយមក នៅ​សតវត្សរ៍​ទី​១០​មក ពួក​ប​ច្ចឹ​ម​ប្រទេស​ក៏​ចាប់ផ្តើម​ទទួលស្គាល់​តម្លៃ​នៃ​ពេជ្រ​ផង​ដែរ​។

ជនជាតិអឺរ៉ុប បានប្រើប្រាស់ពេជ្រនេះ ជានិមិត្តសញ្ញាឋានៈ។ ពេញមួយយុគសម័យកណ្តាល ពេជ្រ ត្រូវបានគេស្វែងរកធ្វើជាគ្រឿងអលង្កាដ៏មានតម្លៃ ។

នៅឆ្នាំ១២៨៦ បុព្វជិតកាតូលិកមួយរូប គឺលោកបូជាចារ្យ ហ្គីឡូម ឌូរ៉ាន ( Guillaume Durand ) បានកត់ត្រានៅក្នុងសៀវភៅអប់រំជំនឿរបស់លោកថា «ពេជ្រ គឺត្បូង មិនអាចបំបែកបាន ហើយស្រឡាញ់មិនអាចរលត់ និងមានឥទ្ធិពលលើការស្លា.ប់ ។ ដូច្នេះវាសមនឹងពាក់នៅលើម្រាមដៃ ដែលមានសរសៃដែលចេញពីបេះដូងដោយផ្ទាល់»។

ដោយសារតែកំណត់ត្រានេះហើយ ទើបការបំពាក់ចិញ្ចៀនពេជ្រ បានក្លាយជានិមិត្តរូបនៃការភ្ជាប់ពាក្យរវាងបុរស និងនារី រហូតដល់សម័យបច្ចុប្បន្ន ។

ពេជ្រ គឺជា​ដុំ​ថ្ម​ដ៏​ស្រស់​ស្អាត​ដែល​រក​ឃើញ​ដោយ​ឥណ្ឌា ប៉ុន្តែ​ក្រោយមក គេ​ក៏​រក​ឃើញ​នៅ​ប្រេ​ស៊ី​ល និង​នៅ​អាហ្វ្រិក ហើយ​គុណ​តម្លៃ និង​លក្ខណៈសម្បត្តិ​នៃ​ពេជ្រ គឺ​កាន់តែ​ត្រូវ​មនុស្ស​ឱ្យ​តម្លៃ រហូត​ចាត់​ទុក​ពេជ្រ គឺជា​វត្ថុ​មាន​តម្លៃ​បំផុត​នៃ​តេជៈ និង​ឫទ្ធិ​អំណាច ដូច្នេះ​ហើយ​ទើប​បានជា​នៅ​លើ​មកុដ​របស់​មហាក្សត្រ នៅ​ប​ច្ចឹ​ម​ប្រទេស​នា​សម័យ​បុរាណ គឺ​សុទ្ធតែ​មាន​ដាំ​ពេជ្រ​ទាំងអស់ ។

ក្រៅពី​នេះ ចំណុច​ដែល​ពេជ្រ កាន់តែ​មាន​តម្លៃបន្ថែម​ទៀត​នោះ គឺ​នៅ​ក្នុង​ឧស្សាហកម្ម និង​បច្ចេក​វិទ្យា​សាស្ត្រ ដោយសារ​តែ​វា​ផ្សំ​ឡើង​ដោយ​សមាសភាព​អាតូម ដ៏​ស្មុគស្មាញ ហើយ​គេ​បាន​ប្រើប្រាស់​វា​នៅ​ក្នុង​ឧស្សាហកម្ម និង​ផលិតកម្ម​ផលិតផល​វិទ្យាសាស្ត្រ​ជា​ច្រើន នៅ​ពេល​នេះ ។

អត្ថបទ​ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ