ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​រហាត់ទឹក ៖​ គ្មាន​ទឹក​ប​ញ្ចូ​ល​ស្រូវប្រាំង​៣០០​ហិ​ក​តា​ និង​ខូច​ខាត​អស់​១០០​ហិកតាទាំងស្រុង​(វីដេអូ)

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មេឃុំ​រហាត់ទឹក​​បាន​ឱ្យ​ដឹង​ថា ​គ្មាន​ទឹក​ប​ញ្ចូល​ស្រូវប្រាំង​៣០០​ហិ​កតា​ ក្នុង​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មេឃុំ​រហាត់ទឹក​​បាន​ឱ្យ​ដឹង​ថា ​គ្មាន​ទឹក​ប​ញ្ចូល​ស្រូវប្រាំង​៣០០​ហិ​កតា​ ក្នុង​នោះ​មាន​២០០​ហិ​កតា​អាច​ទទួលផល​បាន​៦០​ភាគរយ ​និង​១០០​ហិ​កតា ខូច​ខាត​អស់​ទាំងស្រុង​ នៅ​ចំណុច​វាល​ខាងលិច​ភូមិ​ព្រែក​សំរោង ឃុំ​រហាត់ទឹក ស្រុក​ម​ង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

លោក ហោ​រ៍ សំណាង មេឃុំ​រហាត់ទឹក​ បាន​​ឱ្យ​ដឹង​កាលពី​​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ ម្សិលមិញនេះ​​ថា​​ក្រោយ​ទទួល​ព័ត៌មាន​ថា​ ទឹក​ដែល​បើក​​ទម្លាក់​ពី​សំណង់​ប​រ​វេ​ល​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង ​បើក​បាន​២​ថ្ងៃ​ ទឹក​មិន​ទាន់​ដល់​ស្ទឹង​រហាត់ទឹក​ផង​ ត្រូវ​បាន​អ្នក​នៅ​ខាងលើ​មាន​ឃុំ​សឿ​ និង​ឃុំ​ចំណោម​បូម​យក​អស់​ ពេល​នេះ​ត្រូវ​បាន​បិទ​​សំណង់​បង្វែ​រទឹក​ទៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​វិញ​ ។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​ភ្លាម ​ពិតជា​ខកចិត្ត​យ៉ាង​ខ្លាំង ​ទាំង​លោក​ និង​ប្រជា​កសិករ​ដែល​បង្កប​ង្កើ​ផល​ស្រូវប្រាំង​លើក​ទី​២​ ​ជាង​៣០០​ហិ​កតា​ នៅ​វាល​ខាងលិច​ភូមិ​ព្រែក​សំរោងតែ​​ ត្រូវ​បាន​ខ្វះទឹក​បញ្ចូល​ស្រូវ​ដែល​កំពុង​ចេញ​ និង​ជិត​ទទួលផល​ហើយ ​ត្រូវ​បាន​ខ្វះ​ទឹក​មាន​២០០​ហិ​កតា ​បើ​គ្មាន​ទឹក​បញ្ចូល​ទេ​រស់​ដោយ​ទឹកសន្សើម​អាច​ទទួលផល​បាន​៦០​ភាគរយ​ និង​១០០​ហិ​កតា​ ដែល​ទើប​ព្រោះ​នា​​ខែធ្នូ ឆ្នាំ​២០២៣​ អាច​ខូច​ទាំងស្រុង​ ព្រោះ​ពេល​នេះ​ស្រូវ​​ក្រៀម​​ស្វិត ​និង​ដី​ប្រេះ​ក្រហែង​។

លោក ហោ​រ៍ សំណាង បាន​បញ្ជាក់​ថា​ ​ពេល​នេះ​ប្រជា​កសិករ​ខ្លះ​កំពុង​យក​គោ​យន្ត​ដឹក​ទឹក​ទៅ​ស្រោច​ជា​បណ្តើ​ៗ​នៅ​ពេល​ល្ងាច​អាច​បាន​ទទួលផល​ខ្លះ និង​រស់​ដោយ​ធម្មជាតិ​ខ្លះ ​ទោះជា​អាជ្ញាធរ​ខេត្ត​និង​មន្ទី​ជំនាញ​បាន​ចុះ​មក​ពិនិត្យ​និង​រក​ដំណោះស្រាយ​យ៉ាងណា​ក៍ដោយ ​មូលហេតុ​ខ្វះទឹក​នៅ​វាលស្រែ​ខាងលិច​ភូមិ​ព្រែក​សំរោង គឺ​បណ្តាល​មក​ពី​ទឹកជំនន់​ឆ្នាំ​នេះ​បង្ក​អោយ​បាក់​ទំនប់​ ទើប​ទឹក​ទៅ​អស់​គ្មាន​ទឹក​បញ្ចូល​ស្រែ​បណ្តាល​ខូច​៣០០​ហិ​កតា​ តែ​ខូចខាត​ទាំងស្រុង​១០០​ហិ​កតា​ បើ​គ្មាន​ទឹក​សង្គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ