ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ណា​ល្បី​ថា​មាន​ខ្មោ.ច.​ល.ង​ខ្លាំង​ទុក​ឱ្យ​និស្សិត​ថៃ​ពីរ​នាក់​នេះ​ចាត់​ការ​

1 ឆ្នាំ មុន

ទី​ក្រុង​បាងកក​៖​ បញ្ហា​ខ្មោច​លង​​ត្រូវ​មនុស្ស​​នៅ​ទូទាំង​ពិភព​លោក​មាន​​​​ជំនឿ​ត​គ្នា​ ​មិន​ថា​​នៅ​ប្រទេស​​ណា​ទេ​។ ជា​ពិសេស​នៅ​ទ្វីប​អាស៊ី​មាន​ជំនឿ​រឹត​តែ​ខ្លាំង​​។​ ​ប៉ុន្តែ​ថ្មី​ៗ​នេះ​​និស្សិត​ជន​ជាតិ​ថៃ​ពីរ​នាក់​មាន​ចិត្ត​សឿង​អស្ចារ្យ​ មិន​ត្រូវ​ការ​ខ្លប​ខ្លាច​​អំណាច​របស់​ខ្មោច​លង​ទេ​​។ ​ពួក​គេ​​​​​នឹក​ឃើញ​វិធី​រក​លុយ​មួយ​បែប​ដែល​អ្នក​ដទៃ​ទៀត​មិន​ដែល​ចាប់​អារម្មណ៍​​។ ពួក​គេ​ផ្ដល់​សេវា​ទៅ​ដេក​នៅ​ផ្ទះណា ឬ​ទី​កន្លែង​ណា​ដែល​ល្បី​ថា​មាន​ខ្មោច​លង​សាហាវ​​ៗ ឬ​ទី​កន្លែង​ដែល​មាន​មនុស្ស​ស្លាប់​។…

ទី​ក្រុង​បាងកក​៖​ បញ្ហា​ខ្មោច​លង​​ត្រូវ​មនុស្ស​​នៅ​ទូទាំង​ពិភព​លោក​មាន​​​​ជំនឿ​ត​គ្នា​ ​មិន​ថា​​នៅ​ប្រទេស​​ណា​ទេ​។ ជា​ពិសេស​នៅ​ទ្វីប​អាស៊ី​មាន​ជំនឿ​រឹត​តែ​ខ្លាំង​​។​ ​ប៉ុន្តែ​ថ្មី​ៗ​នេះ​​និស្សិត​ជន​ជាតិ​ថៃ​ពីរ​នាក់​មាន​ចិត្ត​សឿង​អស្ចារ្យ​ មិន​ត្រូវ​ការ​ខ្លប​ខ្លាច​​អំណាច​របស់​ខ្មោច​លង​ទេ​​។ ​ពួក​គេ​​​​​នឹក​ឃើញ​វិធី​រក​លុយ​មួយ​បែប​ដែល​អ្នក​ដទៃ​ទៀត​មិន​ដែល​ចាប់​អារម្មណ៍​​។ ពួក​គេ​ផ្ដល់​សេវា​ទៅ​ដេក​នៅ​ផ្ទះណា ឬ​ទី​កន្លែង​ណា​ដែល​ល្បី​ថា​មាន​ខ្មោច​លង​សាហាវ​​ៗ ឬ​ទី​កន្លែង​ដែល​មាន​មនុស្ស​ស្លាប់​។ ពួក​គេ​​ផ្ដួច​ផ្ដើម​បង្កើត​សេ​វា​នេះ​​​​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ភ័យ​ខ្លាច​របស់​មនុស្ស​។ កាល​ពី​ពេល​កន្លង​មក អ្នក​ម្ចាស់​ផ្ទះ​ខ្លះ​សុខ​ចិត្ត​ចាក​ចោល​ផ្ទះ​របស់​ខ្លួន​​ព្រោះ​​​​ខ្លាច​ខ្មោច​​។ ដូច្នេះ​ អ្នក​ដែល​ទិញ​ផ្ទះខ្មោច​ត​​​ពី​គេ​​​អាច​រក​​​សេវា​ពី​និស្សិត​ទាំង​ពីរ​នាក់​ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច​។​

​និស្សិត​នៅ​ខេត្ត​ឆៀង​ម៉ៃ​ទាំង​ពីរ​នាក់​ប្រាប់​ថា​​​​​​​​​ពួក​គេ​ផ្ដល់​សេវា​ទៅ​ដេក​នៅ​​កន្លែង​ណា ឬ​ផ្ទះ​ណា​ដែល​​ធ្លាប់​មាន​មនុស្ស​ស្លាប់​ ឬ​ដែល​គេ​ចំណាំ​ហៅ​ថា​ផ្ទះ​ខ្មោច​​​។​ ​​ពួក​គេចាប់​ផ្ដើម​​ផ្សព្វ​ផ្សាយ​​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា​។​ ​ផ្សាយ​នេះ​មិន​មែន​​ផ្សាយ​លេង​​​​សើច​​​​ទេ​​ ​​ប៉ុន្តែ​ជា​​​ការ​ផ្សាយ​​ពិត​មែន​​។​​​ ពួក​គេ​​នឹក​ឃើញ​​គំនិត​នេះ​ឡើង​​បន្ទាប់​ពី​ស្រាវ​ជ្រាវ​នៅ​ប្រទេស​ជប៉ុន​​ឃើញ​ថា​នៅ​ជប៉ុន​ក៏​មាន​គេ​ផ្ដល់​​សេវា​ស្រដៀង​គ្នា​នេះ​ផង​ដែរ​។ នៅ​ជប៉ុន​មាន​អ្នក​ផ្ដល់​សេវា​ដេក​នៅ​ក្នុង​ផ្ទះ ឬ​​​កន្លែង​ណា​ដែល​ល្បី​ថា​មាន​ខ្មោច​លង​​។

គេ​ផ្ញើ​សារ​តាម​ហ្វេស​ប៊ុក​ដើម្បីចង់​ទិញ​សេវា​ដេក​ផ្ទះ​ខ្មោច​ពី​និស្សិត​ថៃ​ទាំង​ពីរ​នាក់​

ពួក​គេ​ម្នាក់​​​​​ឈ្មោះ​វី​ហ្វី​ឆឹង (Wifei Cheng)​​​ ​​និង​​ម្នាក់​ទៀត​ឈ្មោះ​​សេដ្ឋា​វុទ្ធ​ (Sretthawut)​។​​ ​បន្ទាប់​ពី​ផ្សាយ​​តាម​​ហ្វេស​ប៊ុកបាន​តែ​បន្តិច​ក៏​​​មាន​​​គេ​ចាប់​អារម្មណ៍​​​​​។ អ្នក​ខ្លះ​ទាក់​ទង​​ទៅ​ពួក​គេ​​​សួរ​រឿង​​តម្លៃ​​។​ ​​មិន​​មែន​តែ​អ្នក​​​ខេត្ត​ឆៀង​ម៉ៃ​​ប៉ុណ្ណោះ​​​ទេ​​ សូម្បី​តែ​​​អ្នក​នៅ​កន្លែង​ដទៃ​ទៀត​ទូទាំង​ប្រទេស​ថៃ​ក៏​ទាក់​ទង​ទៅ​ពួក​គេ​ដែរ​។​ ​​​ភាគ​ច្រើន​​ជា​​​អ្នក​​​ទុក​​ផ្ទះ​​​​ចោល ​ឬ​អ្នក​​​​​​​ជួល ​និង​​​​ទិញ​ផ្ទះ​ខ្មោច​​​​។

​​មុន​ដំបូង ពួក​គេ​គិត​ថា​​ផ្ដល់​សេវា​​តែ​នៅ​ក្នុង​ខេត្ត​ឆៀង​ម៉ៃ​មួយ​ប៉ុណ្ណោះ គិត​លុយ​​មួយ​យប់​ចាប់​ពី​​១​ពាន់​បាត​ឡើង​ទៅ​​​ (២៨​ដុល្លារ)។ ​បើ​ផ្ទះ​ណា​ល្បី​ថា​មាន​ខ្មោច​លង​កាន់​តែ​ខ្លាំង​ ពួក​គេ​គិត​លុយ​កាន់​តែ​ច្រើន​​។ ​​ពួក​គេ​បញ្ជាក់​ថា​តម្លៃ​នេះ​គិត​តែ​ថ្លៃ​ដេក​ប៉ុណ្ណោះ​។ ចំពោះ​​ការ​ចំ​ណាយ​លើ​ការ​​ធ្វើ​​ដំណើរ​ ហូប​ចុក​ ស្នាក់​នៅ​​ជា​បន្ទុក​របស់​​​ម្ចាស់​ផ្ទះ​​ដែល​ត្រូវ​ចេញ​លុយ​បន្ថែម​។​​

ការ​ផ្ដល់​សេវា​ដេក​នៅ​ផ្ទះ​ខ្មោច​លង​នេះ​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​របាយ​ការណ៍​លម្អិត​នៅ​ពេល​ដេក​នៅ​ក្នុង​ផ្ទះ ឬ​នៅ​ដី​ឡូតិ៍​នោះ​​​តើ​ជួប​ប្រទះ​នឹង​​​រឿង​អ្វី​ខ្លះ?​​ ត្រូវ​ថត​ជា​វីឌីអូ​ឃ្លីប​ និង​ត្រូវ​​កត់​ត្រា​ជា​លាយ​លក្ខណ៍​អក្សរ​។ ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​អ្នក​​ជួល​ផ្ទះ ឬ​​អ្នក​ទិញ​ផ្ទះ​ខ្មោច​​​អាច​ជ្រាប​ជា​ព័ត៌​មាន។ ​បុរស​ទាំង​ពីរ​​​ប្រាប់​​​ថា​ខ្លួន​ផ្ដល់​សេវា​នេះ​មិន​មែន​ដើម្បី​ផលិត​​​មាតិកា​​​​ ឬ​បង្កើត​ព្រឹត្តិ​ការណ៍​ភ្ញាក់​ផ្អើល​អ្វី​ទេ​។ ប៉ុន្តែ​ពួក​គេ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រក​ប្រាក់​ចំណូល​​​ចិញ្ចឹម​ជីវិត​នៅ​ពេល​កំពុង​រៀន​មហា​វិទ្យាល័យ​​។​

ផ្ទះ​វីឡា​ដែល​គេ​ទុក​ចោល​នៅ​ប្រទេស​ថៃ​ដែល​ល្បី​ថា​ខ្មោច​លង​សាហាវ​

ពួក​គេ​​​​ផ្ដល់​សេវា​នេះ​​សម្រាប់​​​ម្ចាស់​ផ្ទះ​ ឬ​អ្នក​ទិញ​ផ្ទះ​​​​ដែល​ចង់​​ជួល​ពួក​គេ​ទៅ​ដេក​ដើម្បី​បញ្ជាក់​ថា​មាន​ខ្មោច​​ដែរ​ឬ​ទេ​។ ​​ដូច្នេះ ​បើ​អ្នក​ដទៃ​គ្មាន​កិច្ច​​ការ​អ្វី​ទេ​ ហើយ​ចង់​​​ចាញ់​ចង់​ឈ្នះ​​ជា​មួយ​ពួក​គេ​ ឬ​ចង់​ធ្វើ​តេស្ត​ខ្មោច​លង​​ជា​មួយ​ពួក​គេ ពួក​គេ​សូម​​មិន​លេង​ចូល​ជា​មួយ​ទេ​​។ ​ពួក​គេ​​មិន​ទាន់​កំណត់​ថា​ត្រូវ​យក​ថ្លៃ​ប៉ុន្មាន​ទេ, ​​ស៊ី​សង​លើ​ការ​ចរ​ចា​គ្នា​។ ពួក​​គេ​​ក៏​ផ្ដល់​សេវា​ដទៃ​ទៀត​ដូច​ជា​ទៅ​ដេក​កំដ​សព​​​ជា​ដើម​។ សំខាន់​ឱ្យ​តែ​សេវា​ពាក់​ព័ន្ធ​នឹង​ខ្មោច​ សព​ ឬ​​ខ្មោច​លង ពួកគេ​អាច​ផ្ដល់​ជូន​​បាន​ទាំង​អស់​។​

ផ្ទះ​វីឡា​ដែល​គេ​ទុក​ចោល​នៅ​ប្រទេស​ថៃ​ដែល​ល្បី​ថា​ខ្មោច​លង​សាហាវ​

នៅ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ វីហ្វី​​ឆឹង​ជា​មនុស្ស​មិន​​ខ្លាច​ខ្មោច​។​ ចំណែក​​​​​សេដ្ឋា​វុទ្ធ​​ជា​មនុស្ស​​កំពូល​ខ្លាច​ខ្មោច​​។ ​ប៉ុន្តែ​គាត់​នៅ​តែ​ចង់​ប្រឡូក​​ក្នុង​​មុខ​របរ​នេះ​​​។​ ​​ទោះ​បី​ពួក​គេ​​មិន​​ដែល​​ជួប​​ប្រទះ​នឹង​ខ្មោច​លង​​ផ្ទាល់​ភ្នែក​ ​ហើយ​​មិន​ដឹង​ថា​ខ្មោច​មាន​មែន​ឬអត់​​ ប៉ុន្តែ​ពួក​គេ​តាំង​ចិត្ត​ថា​ត្រូវ​តែ​ចាប់​អាជីព​នេះ​មិន​បក​ក្រោយ​វិញ​ទេ,​ មាន​តែ​ជម្រុល​ទៅ​មុខ​​ថែម​​​ទៀត​។ ​សេដ្ឋា​ប្រាប់​ថា​ដើម្បី​ធានា​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន, ​គាត់​នឹង​ស្វែង​រក​វត្ថុ​ស័ក្ដិ​សិទ្ធិ​ ឬ​របស់​ការ​ពារ​ខ្លួន​ដើម្បី​ពាក់​ពេញ​ខ្លួន​កុំ​ឱ្យ​ខ្មោច​មក​ក្បែរ​បាន​។​ មើល​មិន​ឃើញ ថា​មិន​ត្រូវ​, ​បើ​មុខ​របរ​នេះ​កាក់​កប​​​ ទៅ​ថ្ងៃមុខ​ ពួក​គេ​អាច​នឹង​ពង្រីក​​អាជីព​នេះ​ និង​​​​ពង្រីក​​សមា​ជិក​កាន់​តែ​ច្រើន៕

ប្រភព៖ The Thaiger, The Star និង​ប្រភព​ដទៃ​ទៀត​​​
https://thethaiger.com/news/national/students-offer-to-sleep-in-death-marked-properties-for-1000-baht-a-night
https://www.thestar.com.my/aseanplus/aseanplus-news/2024/01/18/students-advertise-a-ghost-free-certifying-service-in-chiang-mai
https://www.nationthailand.com/thailand/general/40034801

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ