ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ហ្សេ​ប្រកាស​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​រុ​ស្ស៊ី

1 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ ៖ នាយក​រដ្ឋមន្ត្រី​នី​ហ្សេ​លោក​ឡា​មីន​ហ្សេ​អី​ុ​ន បាន​ចេញ​ធ្វើ​ដំណើរ​ការទូត​មួយ​ចាប់

ប្រទេស​នី​ហ្សេ ៖ នាយក​រដ្ឋមន្ត្រី​នី​ហ្សេ​លោក​ឡា​មីន​ហ្សេ​អី​ុ​ន បាន​ចេញ​ធ្វើ​ដំណើរ​ការទូត​មួយ​ចាប់តាំងពី​ថ្ងៃ​ទី​១៦​មក​រា​មក ។ ពេល​នី​ហ្សេ​ជួប​ប្រទះ​ការ​លំបាក​ខាង​ហិរញ្ញវត្ថុ ប្រមុខ​រដ្ឋាភិបាល​នី​ហ្សេ​រូប​នោះ បច្ចុប្បន្ន​កំពុង​ស្វែងរក​បណ្ដា​ដៃគូ​ថ្មី​ៗ​។ នា​យប់​ថ្ងៃ​ទី​១៨​ មក​រា​ លោក​បាន​មក​ដល់​ក្រុង​តេ​ហេ​រ៉​ង់ រដ្ឋធានី​អី​ុ​រ៉​ង់ ។ មុន​នេះ​លោក​បាន​ទៅ​កាន់​តួ​ក​គី​និង​ស៊ែរ​ប៊ី​ខណៈ​នា​ថ្ងៃ​ទី​១៦​មក​រា លោក​បាន​ទៅ​កាន់​រុ​ស្សុ​ី​អម​ដោយ​គណៈប្រតិភូ​សំខាន់​មួយ ដែល​រួម​មាន​ជា​ពិសេស​រដ្ឋមន្ត្រី​ការពារ​ប្រទេស រដ្ឋមន្ត្រី​ពា​ណិ​ជ្ច​កម្ម​និង​រដ្ឋមន្ត្រី​ថាមពល​និង​រ៉ែ​។

នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​រុ​ស្សុ​ី​លោក​ឡា​មីន​ហ្សេ​អី​ុ​ន​ថ្លែង​ថា ប្រទេស​ទាំង​២​ប្រកាស​ពី​ការ​បង្កើន​កិ​ច្ជ​សហប្រតិបត្តិការ​យោធា​។ លោក​ថា​អ្វី​ៗ​នឹង​បោះ​ដំណើរ​យ៉ាង​លឿន​។​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​យើង​អាច​ពង្រឹងសមត្ថភាព​របស់​កងទ័ព​យើង​។ ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​មូ​ស្គូ​ផ្ដោត​ជា​ពិសេស​លើ​ការ​ផ្ដល់​បណ្ដា​ឧបករណ៍​យោធា​រុ​ស្សុ​ី​ដល់​នី​ហ្សេ​និង​ការ​ជួយ​បណ្ដុះបណ្ដាល​កង​ទាហាន​នី​ហ្សេ​ពិសេស​នៅ​រុ​ស្សុ​ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ