ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សាកល្បង​ដ្រូ​ន​ក្នុង​ទឹក​ថ្មី​វា.យប្រហារ​នុយក្លេអ៊ែរ

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កាន់តែ​បង្ហាញ​សាច់ដុំ​ដោយ​ប្រកាស​ថា បាន​ធ្វើការ​សាកល្បង​ដ៏​

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កាន់តែ​បង្ហាញ​សាច់ដុំ​ដោយ​ប្រកាស​ថា បាន​ធ្វើការ​សាកល្បង​ដ៏​សំខាន់​មួយ​ប្រព័ន្ធ​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​ក្រោម​ទឹក​HALEIL-5-23 ដែល​កំពុង​ពង្រីក​ក្នុង​សមុទ្រ​ខាងកើត​របស់​កូរ៉េ​។​នេះ​ជា​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​១៩​មក​រា​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងជើង​ថ្លែង​ថា ការ​សាកល្បង​នោះ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប ចំពោះ​សមយុទ្ធ​យោធា​ជើង​ទឹក​រួម រវាង​សហរដ្ឋអាមេរិក កូ​រ៉េ​ខាងត្បូង​និង​ជប៉ុន​។ សមយុទ្ធ​នោះ​កូរ៉េ​ខាងជើង​ចាត់​ទុក​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​របស់​ខ្លួន​។ ដ្រូ​ន​វាយប្រហារ​នុយក្លេអ៊ែរ​ក្នុង​ទឹក​នោះ អាច​បង្កើត​ស៊ូ​ណា​មី​វិទ្យុសកម្ម​ទំហំ​ធំ​មួយ តែ​ពួក​អ្នកវិភាគ​នៅ​មានការ​សង្ស័យ​លើ​ការ​អះអាង​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

តាម​KCNA​ថា​ដ្រូ​ន​វាយប្រហារ​នុយ​ក្លេ​អ៊េ​រ​ក្នុង​ទឹក​នោះ អាច​ដាក់​ពង្រាយ​តាម​គ្រប់​តំបន់ឆ្នេរ​សមុទ្រ​និង​កំពង់​ផែ​ឬ​សណ្ដោង​ដោយ​នាវា​លើ​ផ្ទៃ​ទឹក​។ គោលដៅ​របស់​អាវុធ​នោះ​គឺ​ដ្រូ​ន​នេះ​អាច​ជ្រៀតចូល​ដោយ​បំបាំង​ខ្លួន ដល់​ក្នុង​ដែនទឹក​ប្រតិបត្តិការ​ហើយ​អាច​បង្កើត​ស៊ូ​ណា​មី​វិទ្យុសកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​កម្ទេច​បណ្ដា​កង​វាយប្រហារ​តាម​ជើង​ទឹក​របស់​សត្រូវ​និង​កម្ទេច​បណ្ដា​កំពង់​ផែ​យោធា​របស់​សត្រូវ​។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ទៅ​ត្រួតពិនិត្យ​មើល​ដោយ​ផ្ទាល់​ការ​សាកល្បង​នោះ​។ បណ្ដា​រូបភាព​ផ្សាយ​ដោយ​កាសែត​RODONG SINMUN បង្ហាញ​លោក​គី​ម​ជុង​អ៊ុ​ន​សើច​រីករាយ ចំពោះ​ការ​ផ្ទុះ​ក្នុង​សមុទ្រ​ពេល​សាកល្បង​ដ្រូ​ន​ពិសេស​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ