ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ចោទ​បារាំង​បញ្ជូនទាហាន​ស៊ី​ឈ្នួល​ទៅ​អ៊ុយ​ក្រែ​ន

3 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ឯកអគ្គរដ្ឋទូត​បារាំង​ត្រូវ​បាន​ក្រសួងការបរទេស​រុ​ស្ស៊ី​​កោះហៅ​កាលពី​ថ្ងៃ​ទី​១៨​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ឯកអគ្គរដ្ឋទូត​បារាំង​ត្រូវ​បាន​ក្រសួងការបរទេស​រុ​ស្ស៊ី​​កោះហៅ​កាលពី​ថ្ងៃ​ទី​១៨​មក​រា ដើម្បី​ឆ្លើយ​តប​ការ​ចោទប្រកាន់​របស់​វិមាន​ក្រឹម​ឡាំង ទាក់ទិន​វត្តមាន​ទាហាន​សី​ុ​ឈ្នួល​បារាំង​នៅ​អ៊ុយ​ក្រែ​ន​។

រុ​ស្សុ​ី​លើក​ហេតុផល​ការ​វាយប្រហារ​សណ្ឋាគារ​មួយ​នៅ​ក្រុង​ខា​គៀវ​កាលពី​ថ្ងៃ​ទី​១៦​មក​រា ពី​វត្តមាន​យុទ្ធ​ជន​បារាំង​នៅ​ក្នុង​សណ្ឋាគារ​នោះ​។ ក្រសួងការបរទេស​បារាំង​បរិហារ​ការ​ចោទប្រកាន់​នោះ​ថា ជា​ការ​ភូត​កុហក​និង​ជា​ការ​ប៉ុនប៉ង​បំ​ភៃ្ល​មួយ​។

ក្រសួងការបរទេស​បារាំង​អះអាង​ថា បារាំង​គ្មាន​ទាហាន​សី​ុ​ឈ្នួល​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ រុ​ស្សុ​ី​និយាយ​កាលពី​ថ្ងៃ​ទី​១៧​មក​រា ពី​ការ​វាយប្រហារ​មួយ​នា​ពេល​យប់ លើ​អគារ​មួយ​នៅ​ក្រុង​ខា​គៀវ​ដែល​មាន​ទាហាន​សី​ុ​ឈ្នួល​បារាំង​ស្នាក់​នៅ​ក្នុង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ