បុរសម្នាក់ត្រូវថៃកាត់ទោសដាក់គុ.កដល់៥០ឆ្នាំពីបទប្រមា.ថព្រះមហាក្សត្រ
ប្រទេសថៃ ៖ តាមសារព័ត៌មានបរទេសចុះផ្សាយនាថ្ងៃទី១៩ មករា ថា បុរសថៃម្នាក់ ត្រូវបានតុលាការ
ប្រទេសថៃ ៖ តាមសារព័ត៌មានបរទេសចុះផ្សាយនាថ្ងៃទី១៩ មករា ថា បុរសថៃម្នាក់ ត្រូវបានតុលាការ
ប្រទេសថៃ ៖ តាមសារព័ត៌មានបរទេសចុះផ្សាយនាថ្ងៃទី១៩ មករា ថា បុរសថៃម្នាក់ ត្រូវបានតុលាការកាត់ទោសដាក់គុកដល់៥០ឆ្នាំំពីបទប្រមាថដល់ព្រះមហាក្សត្រ។ បុរសនោះទទួលការចោទប្រកាន់ថា បានចេញផ្សាយតាមបណ្ដាញសង្គមបណ្ដាអត្ថបទប្រមាថព្រះមហាក្សត្រ។ នេះជាការកាត់ទោសធ្ងន់ធ្ងរបំផុតមួយ ចំពោះបទឧក្រិដ្ឋប្រមាថព្រះមហាក្សត្រ។
លោកមង្គល ធីរ៉ាកូត អាយុ៣០ឆ្នាំ ត្រូវបានតុលាការសាលាឧទ្ធរណ៍នៃខេត្តឈៀងរ៉ៃភាគខាងជើងថៃ កាត់ទោសដាក់គុកដល់៥០ឆ្នាំពីបទធ្វើអត្ថាធិប្បាយនានា ប្រមាថព្រះមហាក្សត្រផ្សាយតាមបណ្ដាញសង្គម។ នេះជាសាលក្រមមួយដែលបង្កើនការដាក់ទោសឲ្យជាប់គុក១១ឆ្នាំថែមទៀតលើទោសដំបូង។ បែបនេះជាការបង្ហាញថា ព្រះមហាក្សត្រនៅតែជាបគ្គលដែលគ្មាននរណាអាចប៉ះពាល់បាន៕
ចែករំលែកព័តមាននេះ