ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​ប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត

3 ខែ មុន

អង្គការ​អូតង់ ៖ ក្នុង​ពេល​ដែល​អ៊ុយ​ក្រែ​ន​ទទូច​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាងលិច ឲ្យ​ផ្ដល់​អាវុធ

អង្គការ​អូតង់ ៖ ក្នុង​ពេល​ដែល​អ៊ុយ​ក្រែ​ន​ទទូច​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាងលិច ឲ្យ​ផ្ដល់​អាវុធ គ្រាប់រំសេវ​និង​ហិរញ្ញវត្ថុ​ដល់​ខ្លួន ក្រោយ​ការ​ជាប់​គាំង​នៃ​ជំនួយ​អា​មេ​រិ​ក អូតង់​ប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ។ បែប​នេះ​ជា​សារ​ជួយ​ទ្រទ្រង់​មួយ​ដល់​អ៊ុយ​ក្រែ​ន ចំពោះ​វិមាន​ក្រឹម​ឡាំង​។

តាម​ប្រធាន​នាយសេនាធិការ​យោធា​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អូតង់​ថា ជាមួយ​ការ​ចូលរួម​របស់​ទាហាន​ដល់​៩០.០០០​នាក់ សមយុទ្ធ​មានឈ្មោះ​ថា អ្នក​ការពារ​មិន​ញញើត​ពិតជា​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មួយ​បើ​គិត​ពី​ចំនួន​ទាហាន​ចូលរួម ។

សមយុទ្ធ​នេះ​មាន​រយៈពេល​យូរ​ច្រើន​ខែ​ចូលរួម​ដែរ​ដោយ រថ​ប្រយុទ្ធ​១១០០​គ្រឿង យន្តហោះ​៨០​គ្រឿង​និង​នាវាចម្បាំង​៥០​គ្រឿង​។ ចាប់តាំងពី​ឆ្នាំ​១៩៨៨​ពេល​ពេញ​មាន​សង្គ្រាមត្រជាក់​មក ពុំ​ធ្លាប់​មាន​សមយុទ្ធ​ណាមួយ​របស់​អូតង់​មាន​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ឡើយ​។

ពិត​ណាស់​សមយុទ្ធ​នោះ​ធ្វើ​ក្នុង​ទ្វីប​អឹ​រ៉ុ​ប ជាមួយ​ការ​បញ្ជូន​កង​ទាហាន​អា​មេ​រិ​ក​និង​កា​ណា​ដា​មក តែ​មិន​លើក​ពី​ឈ្មោះ​របស់​ប្រទេស​រុ​ស្សុ​ី​ឡើយ ដោយ​គ្រាន់តែ​ថា​ដើម្បី​ប្រឈម​មុខ​នឹង​សត្រូវ​ធំ​មួយ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ