រាជធានីភ្នំពេញ ៖ បុរសម្នាក់ហាត់ប្រាណលើកដុំដែក ត្រូវដុំដែកសង្ក.ត់.កស្លា.ប់ ខណៈដែលលោកយាយម្នាក់បានទៅវត្ត ហើយត្រូវត្រូវរថយន្តបុ.កស្លា.ប់ ។ ករណីទាំងពីរនេះ គឺហួសពីការនឹកស្មានដល់របស់យើង ហើយវាក៏ជាមេរៀនដល់យើងទាំងអស់គ្នាមិនថា អ្នកហាត់ប្រាណ អ្នកធ្វើបុណ្យ ឬអ្នកណាម្នាក់ឡើយ គឺយើងត្រូវបង្កើនការប្រយ័ត្នគ្រប់ពេល ដើម្បីកុំអោយគ្រោះថ្នាក់ដល់ខ្លួនរបស់យើង ។
មកដល់ពេលនេះ មិនថា នៅភ្នំពេញនៅទីរួមខេត្ត ឬក៏នៅតាមភូមិឃុំស្រុកស្រែចម្ការទេ ប្រជាពលរដ្ឋខ្មែរយើងកាន់តែច្រើនឡើងៗបានចាប់ផ្តើមហាត់ប្រាណ ដើម្បីសុខភាពនៅពេលល្ងាចៗ ពេលព្រលប់ និងនៅពេលព្រឹកព្រលឹម តាមទីសាធារណៈតាមផ្លូវ និងតាមសួនច្បារជាដើម ។

ក៏ប៉ុន្តែទន្ទឹមនឹងការប្រឹងប្រែង ហាត់ប្រាណ ដើម្បីបានសុខភាពល្អនេះ អ្នកហាត់ប្រាណទាំងឡាយក៏ត្រូវតែគិតមុនគេពីសុវត្ថិភាពផ្ទាល់ខ្លួន ជារឿងសំខាន់បំផុត។ កន្លងមក ក៏កើតមានករណីបុរសអ្នកហាត់ប្រាណ ដោយលើកដុំដែក នៅផ្ទះ បានជួបគ្រោះថ្នាក់នឹកស្មានមិនដល់ គឺត្រូវដុំដែកសង្ក.ត់.ក រហូតដល់ស្លា.ប់ផងដែរ ។ អ្នកក្រោកពីព្រឹកព្រលឹម ដើរហាត់ប្រាណតាមផ្លូវ ឬក៏ជិះកង់ហាត់ប្រាណ ហើយត្រូវចោរឆ.ក់ទូរស័ព្ទ ។ ក្នុងនោះ ក៏មានអ្នកជិះកង់ហាត់ប្រាណជួបគ្រោះថ្នាក់ចរាចរណ៍ បុកធុងសំរាមជិះកង់បុកម៉ូតូរបួសរហូតដល់បាក់ខូចកង់ ហើយក៏មានរហូតដល់អ្នកហាត់ប្រាណដើរឆ្លងផ្លូវត្រូវម៉ូតូឡានបុករហូតដល់ស្លា.ប់ថែមទៀត ។
ដំណាលគ្នានឹងគ្រោះថ្នាក់លើអ្នកហាត់ប្រាណក៏មានករណីចាស់ៗ ក្រោកពីព្រឹកព្រលឹមពេលងងឹតៗ ទៅវត្តធ្វើបុណ្យ សុំសីលក៏បានជួបគ្រោះថ្នាក់ដែរ ។ ជាក់ស្តែង វីដេអូសុវត្ថិភាពតាមផ្ទះរបស់ប្រជាពលរដ្ឋ បានបង្ហាញពីគ្រោះថ្នាក់ដ៏រន្ធត់ ដែលលោកយាយម្នាក់បានដើរឆ្លងផ្លូវទៅវត្ត ត្រូវរថយន្តមួយគ្រឿងបុ.កអូសជាច្រើនម៉ែត្រ បណ្តាលឱ្យលោកយាយស្លា.ប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៦និង ៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។ ហេតុការណ៍នោះ បានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ទល់មុខវត្តទឹកថ្លា ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោកយាយរងគ្រោះ មានឈ្មោះ វង់ សាវឿន អាយុ៧៥ឆ្នាំ ។

អ្នកមានពេលទៅដល់វត្តធ្វើបុណ្យ ដែលមានមនុស្សច្រើនក៏ធ្លាប់កើតមានករណីអ្នកឆ្លៀតឱកាសបន្លំលួចកាបូប លួចទូរស័ព្ទ ឬក៏យកលុយអ្នកទៅវត្តធ្វើបុណ្យថែមទៀត ។ ករណីអ្នកបន្លំលួចស្បែកជើងអ្នកទៅវត្ត ក៏បានកើតឡើងញឹកញាប់ហើយ ។ ករណីនេះ ក៏ត្រូវតែគិតគូរ ពិសេសគណៈកម្មការអាចារ្យវត្ត ត្រូវរៀបចំអ្នកយាមស្បែកជើង ម៉ូតូឡានរបស់អ្នកទៅវត្ត ហើយបើអាចបង្កើតទូរសុវត្ថិភាពសម្រាប់អ្នកទៅវត្តទុកដាក់របស់របរ ពិសេសស្បែកជើង មានរបៀបត្រឹមត្រូវផង និងធានាសុវត្ថិភាពផង ។ សំខាន់ជាងនេះអ្នកទៅវត្ត ត្រូវការពារទ្រព្យសម្បត្តិរបស់របរខ្លួនឯង និងប្រុងប្រយ័ត្ន ពិសេសពេលមានមនុស្សច្រើន។
ជាសរុបទៅ អ្នកហាត់ប្រាណ ដែលខិតខំព្យាយាមក្រោកពីព្រឹកព្រលឹម ដើរ រត់ ឬក៏ជិះកង់ហាត់ប្រាណ គឺបំណងតែមួយគត់ ដើម្បីទទួលបានសុខភាពល្អ ។ ផ្ទុយទៅវិញ បែរជាគ្រោះថ្នាក់ដោយសារតែការហាត់ប្រាណ ក៏មិនគួរឡើយ ។ ចំណុចនេះ មានតែអ្នកប្រាណម្នាក់ៗ ត្រូវបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួន ។ ទាំងដើរ ទាំងអ្នករត់ហាត់ប្រាណ និងទាំងអ្នកជិះកង់ ឬអ្នកទៅ Gym ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរក្សាសុវត្ថិភាពដោយខ្លួនឯង ហើយជ្រើសរើសកីឡាណា ដែលមានសុវត្ថិភាព ដើម្បីទទួលបានសុខភាពល្អ ។

ចំណែកចាស់ៗ ទៅវត្តក៏ត្រូវបង្កើនការប្រុងប្រយ័ត្ន ។ កូនចៅ មិនត្រូវបណ្តោយឱ្យគាត់ទៅវត្តតែឯងទេ ។ ត្រូវជូនពួកគាត់ទៅវត្ត កុំបណ្តោយឱ្យគាត់ដើរ ពិសេសឆ្លងផ្លូវជាតិធំៗ ។ ក្នុងនោះ អ្នកបើកបរទាំងអស់ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ហើយត្រូវតែឈប់ឱ្យចាស់ៗដើរឆ្លងផ្លូវ ។ ខាងវត្តក៏ត្រូវតែបង្កើតក្រុមអ្នកជូនចាស់ៗ ដើរឆ្លងផ្លូវនៅមុខវត្ត ដោយរៀបចំកម្លាំងប្រជាការពារ ឬក៏ប៉ូលិសតាមឃុំសង្កាត់ ។

សរុបទៅ ទាំងអ្នកហាត់ប្រាណ និងទាំងអ្នកទៅវត្ត ធ្វើបុណ្យ ឬទៅសុំសីល ត្រូវតែគិតគូរពីសុវត្ថិភាពជាចម្បង បអាចបន្តហាត់ប្រាណ និងអាចបន្តទៅវត្តធ្វើបុណ្យបានទៅថ្ងៃក្រោយទៀត ។ បើថាគ្រោះថ្នាក់ដោយសារ តែហាត់ប្រាណ និងដោយសារតែធ្វើដំណើរទៅធ្វើបុណ្យនោះគួរតែនៅដេកផ្ទះប្រសើរជាង ។ លើកឡើងដូច្នេះ មិនមែនថា ធ្វើបុណ្យហើយ បុណ្យមិនជួយនោះទេ តែក៏រឿងនេះ ស្ថិតនៅលើយើង ស្ថិតលើមនុស្ស បើយើងធ្វើដំណើរ ដោយធ្វេសប្រហែស ច្បាស់ណាស់ថា បុណ្យ មិនអាចជួយយើងបានទេ ៕
ចែករំលែកព័តមាននេះ