ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​អះអាង​ពី​ការ​វា.យប្រហារ​នាវា​អា​មេ​រិ​ក

3 ខែ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​នា​ថ្ងៃ​ទី​១៩​ មក​រា អះអាង​ពី​ការ​វាយប្រហារ​ប្រឆាំង​នាវា​អា​

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​នា​ថ្ងៃ​ទី​១៩​ មក​រា អះអាង​ពី​ការ​វាយប្រហារ​ប្រឆាំង​នាវា​អា​មេ​រិ​កមួយ​គ្រឿង ដែល​កំពុង​បើកបរ​ក្នុង​ឈូង​សមុទ្រ​អា​ដេ​ន ដែល​នោះ​ជា​ការ​វាយប្រហារ​ថ្មី​របស់​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​អ៊ីរ៉​ង់​នោះ ប្រឆាំង​បណ្ដា​នាវា​ពាណិជ្ជកម្ម​ដើម្បី​សម្ដែង​សាមគ្គីភាព​ជាមួយ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ដែល​កំពុង​ច្បាំង​ជាមួយ​អ៊ី​ស្រា​អែ​ល​នៅ​ជ្រោយ​ហ្គា​ហ្សា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ពួក​ហ៊ូ​ធី​និយាយ​ថា កងកម្លាំង​ជើង​ទឹក​របស់​កងទ័ព​យេ​ម៉ែ​ន បាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នាវា​អា​មេ​រិ​ក​១​គ្រឿង ឈ្មោះ​CHEM RANGER ក្នុង​ឈូង​សមុទ្រ​អា​ដេ​ន ជាមួយ​មី​សី​ុ​ល​ច្រើន​គ្រាប់​ដែល​ត្រូវ​នាវា​នោះ​។ តាម​សេចក្ដីរាយការណ៍​នានា​ថា នាវា​CHEM RANGER ជានា​វា​ដឹក​ប្រេង​ដោត​ទង់ជាតិ​ប្រជុំ​កោះ​ម៉ា​សាល់​ដែល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ស្ថិត​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​យេ​ម៉ែ​ន​។

ពួក​ឧទ្ទាម​ហ៊ូ​ធី​គូសបញ្ជាក់​ថា នេះ​ជា​ការ​តបត​មួយ​ចំពោះ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​និង​អង់គ្លេស ដែល​ការ​ឈ្លានពាន​ថ្មី​នឹង​ទទួល​ការ​ដាក់ទោស​។ ពួក​គេ​ថា​ការ​វាយប្រហារ​សំដៅ​តែ​បណ្ដា​នាវា​ដែល​ទៅ​កាន់​អី​ុ​ស្រា​អែ​ល បើ​ដរាបណា​អី​ុ​ស្រា​អែ​ល​មិន​បញ្ឈប់​ការ​វាយប្រហារ​លើ​ជ្រោយ​ហ្គា​ហ្សា​ហើយ​ការ​ហ៊ុម​ព័ទ្ធ​ទីនោះ​របស់​គេ​​មិន​ត្រូវ​បាន​ដក​ចេញ​ទេ​នោះ​។

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៨​មក​រា បាន​វាយប្រហារ​ជា​លើក​ទី​៥​លើ​បណ្ដា​ទីតាំង​របស់​ពួក​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​ក្រុម​នោះ ប្រឆាំង​បណ្ដា​នាវា​ដឹក​ទំនិញ ក្នុង​សមុទ្រ​ក្រហម​ជា​តំបន់​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​។ នោះ​ជា​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក​ជា​លើក​ទី​២ មិន​ដល់​២៤​ម៉ោង​ផង​ប្រឆាំង​បណ្ដា​មី​ស៊ី​ល​របស់​ពួក​ហ៊ូ​ធី​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​អះអាង​ថា ការ​វាយប្រហារ​នឹង​បន្ត​ទៀត​បើ​ដរាបណា​ពួក​ហ៊ូ​ធី នៅ​តែ​រាំង​ខ្ទប់​ដល់​ពាណិជ្ជកម្ម​តាម​សមុទ្រ​អន្តរជាតិ ក្នុង​ដែនទឹក​យេ​ម៉ែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ