ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​លី​ប៊ី​ស្នើ​បទ​ឈប់​បា.ញ់​គ្នា​ តែ​មាន​ការ​វាយ​ប្រហារ​លើ​ក្រុង​មី​ស្ត្រា​តា​

14 ឆ្នាំ មុន

រដ្ឋា​ភិ​បាល​របស់​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ដែល​កង​ទ័ព​បាន​បា.ញ់ផ្លោង​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ដោយ​កាំភ្លើង​ត្បាល់​លើ​ទី​ក្រុង​កំពង់​ផែ​មី​ស្ត្រា​តា​ បាន​ផ្ញើ​ជូន​មេដឹក​នាំ​ជា​ច្រើន​នូវ​សំណើ​ឈប់​បា.ញ់​គ្នា​ជា​បន្ទាន់​ដែល​ធ្វើ​ឱ្យ​ពួក​អ្នក​សង្កេត​ការណ៍​ទាំង​ឡាយ​មាន​ការ​ភ្ញាក់​ផ្អើល​។ សហ​រដ្ឋ​អាមេរិក​ដែល​ចូល​រួម​នា​ថ្ងៃ​ទី​២៦ និង​២៧ ឧសភា ក្នុង​កិច្ច​ប្រជុំ​កំពូល G-8 ក្នុង​ទី​ក្រុង​ DEAUVILLE បាន​វាយ​តម្លៃ​​សំណើ​បទ​ឈប់​បា.ញ់​នេះ​

រដ្ឋា​ភិ​បាល​របស់​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ដែល​កង​ទ័ព​បាន​បាញ់ផ្លោង​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា  ដោយ​កាំភ្លើង​ត្បាល់​លើ​ទី​ក្រុង​កំពង់​ផែ​មី​ស្ត្រា​តា​ បាន​ផ្ញើ​ជូន​មេដឹក​នាំ​ជា​ច្រើន​នូវ​សំណើ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ដែល​ធ្វើ​ឱ្យ​ពួក​អ្នក​សង្កេត​ការណ៍​ទាំង​ឡាយ​មាន​ការ​ភ្ញាក់​ផ្អើល​។

សហ​រដ្ឋ​អាមេរិក​ដែល​ចូល​រួម​នា​ថ្ងៃ​ទី​២៦ និង​២៧ ឧសភា ក្នុង​កិច្ច​ប្រជុំ​កំពូល G-8 ក្នុង​ទី​ក្រុង​ DEAUVILLE បាន​វាយ​តម្លៃ​​សំណើ​បទ​ឈប់​បាញ់​នេះ​របស់​លី​ប៊ី​ថា ពុំ​គួរ​ឱ្យ​ជឿ​ជាក់។ គេ​រង់​ចាំ​បណ្តា​អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​អះ​អាង​ជា​ថ្មី​ពី​ឆន្ទៈ​ឱ្យ​ទទួល​បាន​ការ​ចាក​ចេញ​ពី​អំណាច​របស់​លោក​កា​ដា​ហ្វី​។ ប្រទេស​អេស្ប៉ាញ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ពី​ការ​ទទួល​ដូច​ដៃ​គូ​អឺរ៉ុប​ជា​ច្រើន​ទៀត​ដែរ​នូវ​សំណើ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​នោះ ​ពី​សំណាក់​នាយក​រដ្ឋ​មន្ត្រី​លី​ប៊ី លោក​អាល់​បាក់​ ដា​ឌី អាល់​ម៉ា​មូ​ឌី​។

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ទី​ក្រុង​ទ្រី​ប៉ូលី​នាយក​រដ្ឋ​មន្ត្រី​លី​ប៊ី​អះ​អាង​ថា សំណើ​របស់​លី​ប៊ី​ផ្អែក​លើ​ផែន​ការ​បង្ហាញ​ផ្លូវ​របស់​សហ​ភាព​អាហ្វ្រិក​ដែល​សំដៅ​ដោះ​ស្រាយ​ជម្លោះ​ ក៏​ប៉ុន្តែ​មិន​បាន​និយាយ​យោង​ដល់​អនា​គត​របស់​លោក​កា​ដា​ហ្វី​ដែល​ជា​បញ្ហា​គន្លឹះ​នៃ​រាល់ដំណោះ​ស្រាយ​ជា​យថា​ហេតុ​ឡើយ​។ នាយករដ្ឋ​មន្ត្រី​រូប​នេះ​បន្ត​ថា លី​ប៊ី​ពិត​ជា​ចង់​ឱ្យ​​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​។ ក៏​ប៉ុន្តែ​លោក​បន្ត​ថា មេ​ដឹក​នាំ​លោក​មូ​អាម៉ា​ កា​ដា​ហ្វី គឺ​ជា​មេ​ដឹក​នាំ​របស់​ប្រជា​ជន​លី​ប៊ី។

សំណើ​ឈប់​បាញ់​ជា​ច្រើន​របស់​ក្រុង​ទ្រី​ប៉ូលី ​ត្រូវ​បដិ​សេធ​ដោយ​ពួក​បះ​បោរ​។ ប្រមុខ​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លី​ប៊ី​ថ្លែង​ថា យើង​ទទួល​យក​រាល់​ការ​ផ្តួច​ផ្តើម​គំនិត​ផ្អែក​លើ​ការ​ចាក​ចេញ​របស់​លោក​កា​ដា​ហ្វី​ កូន​ប្រុស​លោក​ និង​របប​លោក​។ ប្រទេស​រុស្ស៊ី​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ថា ខ្លួន​ត្រូវ​បាន​ពួក​លោក​ខាង​លិច​ក៏​ដូច​ជា​ក្រុង​ទ្រី​ប៉ូលី​ស្នើ​ឱ្យ​ធ្វើ​អាជ្ញា​កណ្តាល​ក្នុង​ជម្លោះ​លី​ប៊ី​ដូច្នេះ​ប្រសិន​បើ​នោះ​​ក្លាយ​​ជា​ការ​ពិត​វា​នឹង​​ជា​តំណាង​នៃ​ការ​រីកចំរើន​មួយ​ក្នុង​វិបត្តិ​នេះ ៕