ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​​ថា​វា.យប្រហារ​ក្រុម​​ទាហាន​ស៊ីឈ្នួល​បារាំង​នៅ​ក្រុង​ខា​គៀវ

3 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​រុ​ស្ស៊ី​​ប្រកាស​នា​ថ្ងៃ​ទី​១៧​ មក​រា ​ថា បាន​វាយប្រហារ​លើ​ចំណុច​ដាក់​ពង្រាយ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​រុ​ស្ស៊ី​​ប្រកាស​នា​ថ្ងៃ​ទី​១៧​ មក​រា ​ថា បាន​វាយប្រហារ​លើ​ចំណុច​ដាក់​ពង្រាយ​បណ្ដោះអាសន្ន ពួក​យុទ្ធ​ជនបរទេស​នៅ​ក្រុង​ខា​គៀវ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​យប់​ថ្ងៃ​ទី​១៦​មក​រា​។ តាម​កងទ័ព​រុ​ស្ស៊ី​ថា អគារ​រង​ការ​វាយប្រហារ​នោះ​មាន​ពួក​ទាហាន​ស៊ី​ឈ្នួល​បារាំង​។

រុ​ស្សុ​ី​អះអាង​នា​ថ្ងៃ​ទី​១៧​មក​រា​ថា បាន​វាយប្រហារ​មុន​នេះ​នា​ពេល​យប់ លើ​អគារ​មួយ​ជា​កន្លែង​ស្នាក់​របស់​ពួក​ទាហាន​សី​ុ​ឈ្នួល​បារាំង​នៅ​ក្រុង​ខា​គៀវ​ជាទី​ក្រុង​ធំ​ទី​២​របស់​អ៊ុយ​ក្រែ​ន ដែល​នៅ​ទីនោះ​អាជ្ញាធរ​មូលដ្ឋាន​រៀបរាប់​ពី​ជន​សី​ុ​វិល​រង​របួស​១៧​នាក់​។ ក្រសួង​ការពារ​ប្រទេស​រុ​ស្សុ​ី​និយាយ​ថា ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​ស្លាប់​ជាង​៦០​នាក់ និង​របួស​២០​នាក់ និង​កម្ទេច​ទាំងស្រុង​អគារ​នេះ​ជា​កន្លែង​ស្នាក់​របស់​ពួក​ទាហាន​សី​ុ​ឈ្នួល​។

ការ​អះអាង​ពី​ការ​វាយប្រហារ​នេះ​កើត​មាន​បន្ទាប់​ពី​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ប្រកាស​ពី​ការ​ផ្ដល់​មី​សី​ុ​ល​រយៈ​ឆ្ងាយ​បារាំង​ធុន​SCALP ៤០​គ្រាប់​ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អ៊ុយ​ក្រែ​ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ