ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវគេ​​​បា.ញ់​​ឱ្យរបួស​​​ ហើយ​វាយខ្នោះ​​បន្ទាប់​ពីដួលនៅនឹង​កន្លែង​​​ ប៉ូលិស​ប្រាប់​​ថា ករណីគ្រឿងញៀ.ន​

14 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​ ៖ ​បុរស​ម្នាក់​​បាន​ត្រូវ​បា.ញ់​ឱ្យ​​របួស​ដេក​នៅ​នឹង​កន្លែង​ ហើយ​ត្រូវ​បាន​ប៉ូលិស​​ចាប់​វាយ​ខ្នោះ​​កាល​ពី​វេលា​ម៉ោង​១១​​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា នៅ​​កែង​ផ្លូវ​​បត់​ចូល​ផ្សារ​អគ្គៈ ស្ថិត​នៅ​ក្នុង​ភូមិ​បាលិ​លេយ្យ សង្កាត់​​​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ។ ​ជន​ដែល​ត្រូវ​បា.ញ់​​​ឱ្យ​របួស​នេះ ​ឈ្មោះ​សុខ ម៉ៅ អាយុ​​២២​ឆ្នាំ ​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​ក្បាល​ស្ពាន

​ក្រុងប៉ោយប៉ែត​ ៖ ​បុរស​ម្នាក់​​បាន​ត្រូវ​បាញ់​ឱ្យ​​របួស​ដេក​នៅ​នឹង​កន្លែង​ ហើយ​ត្រូវ​បាន​ប៉ូលិស​​ចាប់​វាយ​ខ្នោះ​​កាល​ពី​វេលា​ម៉ោង​១១​​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា នៅ​​កែង​ផ្លូវ​​បត់​ចូល​ផ្សារ​អគ្គៈ ស្ថិត​នៅ​ក្នុង​ភូមិ​បាលិ​លេយ្យ សង្កាត់​​​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ។ ​ជន​ដែល​ត្រូវ​បាញ់​​​ឱ្យ​របួស​នេះ ​ឈ្មោះ​សុខ ម៉ៅ អាយុ​​២២​ឆ្នាំ ​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​ក្បាល​ស្ពាន សង្កាត់​​ប៉ោ​យប៉ែត​បាន​រង​របួស​ចំ​ខ្នង​។

បើ​តាម​​ប្រភព​ព័ត៌​មាន​​ពី​កន្លែង​កើត​ហេតុ​​​ឱ្យ​ដឹង​ថា ​គេឃើញ​​ជន​រូប​នេះ និង​​បក្ស​ពួក​​​​ត្រូវ​ប៉ូលិស​តាម​ប្រមាញ់​​ពី​ក្រោយ ​ហើយ​ពេល​នោះ​ជន​​ម្នាក់​រត់​គេច​ទៅ​ខាង​ត្បូង​ផ្លូវជាតិ​​ឆ្ពោះ​ទៅ​​ផ្លូវ​រថភ្លើង​ ប៉ុន្តែ​​បន្តិច​ក្រោយ​មក​​ក៏ចាប់​​ខ្លួនបាន​វិញ។ ឯ​ជន​រូប​នេះ​មុន​​ពេល​បាញ់​​ត្រូវ​ ​គេ​បានរត់​​ដួល​​​ម្តង​ ហើយ​នៅ​​មុខ​​ហាង​លក់​បាយ​ម្ហូប​ និង​បបរ​ស យីហោ​ចន្ទរះ ​លុះពេល​ងើប​ឡើង​រត់​ម្តង​ទៀត ដើម្បីគេច​ពី​ការ​តាម​ប្រមាញ់​​ក៏ត្រូវ​បាញ់​ឱ្យ​ដួល​នៅ​នឹង​កន្លែង​​​តែ​ម្តង ។

​បន្ទាប់​ពី​ត្រូវ​បាញ់​ដួល ​ប៉ូលិស​​ក៏​​ចាប់​វាយ​ខ្នោះ​​​តែ​ក្រោយ​មក​ក៏​ដោះ​ខ្នោះ​ដៃ​វិញ រួច​ដឹក​តាម​​ម៉ូតូ​កង់​បី​យក​ទៅ​មន្ទីរ​​ពេទ្យ​ ។ ​គ្រាប់​​កាំភ្លើង​​ដែល​​បាញ់​​នោះទំនង​ជា​​អាច​បៀម​នៅ​ក្នុង​ខ្លួន ។ ជុំ​វិញ​​ហេតុ​ការណ៍​ខាង​លើ​នេះ ប៉ូលិស​ដែល​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​មិន​បាន​ប្រាប់​​លំអិត​ដល់​អ្នក​កាសែត​​ទេ ដោយ​គ្រាន់​តែ​​​និយាយ​​យ៉ាង​ខ្លី​ថា ជន​នេះ​​ជា​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំញៀន​ ។ ចំណែក​លោក​អ៊ុំ ​សុផល អធិ​ការ​នគរ​បាល​​ក្រុង​ពុំ​អាច​ទាក់​ទង​​សុំ​ការ​បំភ្លឺ​​បាន​ទេ ៕